ពលរដ្ឋប្រទះឃើញរថយន្តតូយ៉ូតា១គ្រឿង នៅក្នុងស្រុកសាមគ្គីមានជ័យ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ រថយន្តតូយ៉ូតា ស៊ើប១គ្រឿង ត្រូវបានគេយកទៅទុកចោលនៅក្បែរដីឡូត៍មួយកន្លែងដែលគ្មានមនុស្សនៅ  ត្រូវបានប្រជាពលរដ្ឋប្រទះឃើញកាលពីរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងភូមិក្តុលអភិវឌ្ឍន៍ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

  សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលគេយកមកប្លុងចោលនេះ ម៉ាកតូយ៉ូតាស៊ើបពណ៌ កណ្ដុរ ប្រមេះ គ្មាន ស្លាក លេខ នោះទេ។នៅក្នុងរថយន្តនេះសមត្ថកិច្ចរកឃើញមាន  ឯកសារ និង រូបថត មានឈ្មោះ ស្រេង ស្រ៊ុន និង មាន រហស្សនាម ហៅ ខ្លា ៣ ជា មន្ត្រី នគរបាល មានឋានរស័ក្តិ អនុសេនីយ៍ត្រី ជានាយរងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ  នៃអធិការដ្ឋាននគរបាល ស្រុក ពញាឮ ខេត្តកណ្តាល ។ ប៉ុន្តែបានចូលនិវត្ត មាន ស្រុកកំណើត នៅ ភូមិ បឹង កណ្តាល ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល។ 

សមត្ថកិច្ចនគរបាលស្រុកសាមគ្គីមានជ័យ បានឲ្យដឹងទៀតថា គេមិនាន់ដឹងថា អត្តសញ្ញាណនៅក្នុងរថយន្តនេះរបស់ បុរសនៅក្នុងរូបថតនោះឬយ៉ាងណានោះទេ  នឹងមិនដឹងថា រថយន្តដែលយកមកប្លុងចោល  ដោះស្លាកពេលយកមកដល់ ឬ អត់ស្លាកលេខស្រាប់នោះទេ ។ 

ហើយនៅពេលនេះរថយន្តត្រូវបាន កម្លាំងជំនាញ សហការជាមួយ ប៉ុស្តិ៍រដ្ឋបាល ឃុំ ស្វាយ ជុក និង ប្រជាការពារ នាំយក រថយន្តខាងលើនេះ មក រក្សាទុកនៅ អធិការដ្ឋាននគរបាល ស្រុកសាមគ្គីមានជ័យ ដើម្បីធ្វើការស្រាវជ្រាវ រកមូលហេតុអ្វីជាក់លាក់ លើករណីមួយខាងលើនេះ៕

     

...

ដោយ៖ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print