ខេត្តក្រុងជាច្រើនស្នើរដ្ឋាភិបាលជប៉ុនប្រកាសអាសន្នដើម្បីទប់ស្កាត់ការឆ្លងកូវីដ​-១៩​

ចែករំលែក៖

នៅថ្ងៃទី​២ខែមករា​ឆ្នាំ​២០២១ មន្ត្រីរដ្ឋាភិបាលនៅទីក្រុងតូក្យូ​ និងខេត្តចំនួន​៣ផ្សេងទៀតគឺ Saitama, Chiba និង Kanagawa បានជំរុញឲ្យរដ្ឋាភិបាល​ប្រកាសអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ​១៩ ខណៈចំនួនអ្នកឆ្លងកូវីដ​កើនឡើងខ្ពស់ក្នុងរយៈពេល​១សប្តាហ៍ចុងក្រោយនេះ។
រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី​ Suga Yoshihide ប្រឈមនឹងគំនាបយ៉ាងខ្លាំងឱ្យប្រកាសអាសន្ន​ទប់ស្កាត់កូវីដ​-១៩ ដូចដែលធ្លាប់បានធ្វើកាលពិខែមេសាឆ្នាំ​២០២០ ។​ បច្ចុប្បន្ន រដ្ឋាភិបាល​បានអនុវត្តវិធានការរិឹតបន្តឹងតែប៉ុណ្ណោះ​ ដោយបិទទ្វារទីតាំងងាយឆ្លងកូវីដ​-១៩ ។ កន្លងមក នាយករដ្ឋមន្រ្តីជប៉ុនធ្លាប់បានប្រឆាំងនឹងការស្នើសុំឲ្យប្រកាសអាសន្ន។
កាលពីថ្ងៃសុក្រ ទី៣១ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ ទីក្រុងតូក្យូបានកត់ត្រានូវករណីឆ្លង COVID-19 ថ្មីៗចំនួន ១,៣៣៧ នាក់ ជាហេតុជំរុញឲ្យរដ្ឋបាលទីក្រុងស្នើសុំឲ្យប្រកាសអាសន្នថ្មីនេះ។ បើយោងតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសជប៉ុនបានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ២៣៤,៣៩៥ករណី ក្នុងនោះមានអ្នកស្លាប់ ៣,៤៦០នាក់ និងជាសះស្បើយវិញ ១៩៣,៧១៤នាក់។
ជប៉ុនបានព្រមព្រៀងទិញវ៉ាក់សាំង​ពីបណ្តាក្រុមហ៊ុនធំៗ​ ដើម្បីចាក់ជូនពលរដ្ឋ​​១២៦លាននាក់​ ។ តាមកិច្ចព្រមព្រៀង ជប៉ុនបានបញ្ជាទិញវ៉ាក់សាំងពីក្រុមហ៊ុនPfizer សម្រាប់ចាក់ជូនពលរដ្ឋ​៦០លាននាក់ និងទិញពីក្រុមហ៊ុន មូឌែរណា​សម្រាប់ចាក់ជូនពលរដ្ឋ​២៥លាននាក់​។ ក្រៅពីនេះជប៉ុនក៏បានបញ្ជាទិញវ៉ាក់សាំង​ពីក្រុមហ៊ុន AstraZeneca ចំនួន​១២០​លានដូសផងដែរ៕

...

រូបភាព៖ TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print