អភិបាលខេត្តស្ទឹងត្រែង អញ្ជើញចុះពិនិត្យសភាពការណ៍តាមបន្ទាត់ព្រំដែន និងកន្លែងធ្វើចត្តាឡីស័ក

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាគណៈបញ្ជាការឯកភាពខេត្ត នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២១ បានអញ្ជើញដឹកនាំកម្លាំងសមត្ថកិច្ច អាជ្ញាធរ និងជំនាញមន្ត្រីសុខាភិបាល ចុះពិនិត្យសភាពការណ៍តាមបន្ទាត់ព្រំដែនកម្ពុជា-ឡាវ។ 

នៅក្នុងដំណើរអញ្ជើញចុះត្រួតពិនិត្យតាមព្រំដែន លោកអភិបាលខេត្ត ក៏បានចុះពិនិត្យមើលដោយផ្ទាល់នៅទីតាំងកន្លែងរៀបចំធ្វើចត្តាឡីស័ក សម្រាប់បងប្អូនប្រជាពលរដ្ឋ ពលករដែលបានត្រឡប់មកកាន់មូលដ្ឋាន គឺតម្រូវឲ្យធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃ និងធ្វើការផ្ដាំផ្ញើដល់ពលករទាំងអស់ ត្រូវអនុវត្តទៅតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដោយមានអាជ្ញាធរ សមត្ថកិច្ច ជំនាញសុខាភិបាល ប្រចាំការនៅទីនោះ ក្នុងការពិនិត្យផងដែរ។ 

លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ក៏បានអញ្ជើញសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ដែលរស់នៅតាមព្រំដែន និងធ្វើការ ផ្តាំផ្ញើឲ្យរក្សាអនាម័យ រក្សាគម្លាត ប្រើម៉ាស់ ជែល អាល់កុល លាងដៃនិងទឹកសាប៊ូ ដើម្បីទប់ស្កាត់ការពារជំងឺកូវីដ-១៩ ៕

                 

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print