សម្តេចតេជោ ហ៊ុន សែន ព្រឹកនេះមានប្រសាសន៍លើកឡើងពីការទទួលខុសត្រូវរបស់នាយករដ្ឋមន្ត្រីមកលើប្រជាពលរដ្ឋ ជនរួមជាតិ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ព្រឹកនេះ មានប្រសាសន៍លើកឡើងពីការទទួលខុសត្រូវរបស់នាយករដ្ឋមន្ត្រីមកលើប្រជាពលរដ្ឋ ជនរួមជាតិ ដោយសម្តេចបញ្ជាក់ថាៈ ជនរួមជាតិជាទីគោរពស្រឡាញ់!

បងប្អូនប្រាដកជាបានដឹងច្បាស់ហើយអំពីការសម្រេចរបស់ខ្ញុំកន្លងមកថ្មីៗដើម្បីផលប្រយោជន៍ប្រទេសជាតិ ក្នុងនាមជានាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចឈប់អោយប្រជាពលរដ្ឋបង់ប្រាក់លើការធ្វើដំណើរឆ្លងកាត់ផ្លូវវេងស្រេង, បញ្ឈប់ការយកលុយថ្លៃធ្វើប័ណ្ណបើកបរសម្រាប់ម៉ូតូកម្លាំងពី(125cc) ចុះក្រោម, បញ្ចុះតម្លៃធ្វើប័ណ្ណបើកបរយានយន្ត (50%), បញ្ឈប់យកថ្លៃសេវាផ្ទេរអចលនទ្រព្យពីជីតាជីដូនទៅចៅ ពីឪពុកម្តាយទៅកូន ពីប្រពន្ឋទៅប្តី និងប្តីទៅប្រពន្ឋ និងឈប់អោយប្រជាពលរដ្ឋបង់លុយពេលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤ជាដើម។ ការសម្រេចបានជាលទ្ឋផលជូនប្រជាពលរដ្ឋកន្លងមកនេះ គឺដោយសារសមាជិកសមាជិការគណបក្សប្រជាជន ដែលបានរៀបចំវេទិការសាធារណះស្រង់យកមតិប្រជាពលរដ្ឋ រួមជាមួយ និងការទទួលមតិយោបល់របស់ប្រជាពលរដ្ឋតាមបណ្តាញប្រព័ន្ឋព័ត៌មានផ្សេងៗ និងតាមរយះសំណូមពរពីប្រជាពលរដ្ឋមកកាន់ខ្ញុំតាម Facebook ដោយផ្ទាល់កន្លងមកនេះ ។

ខ្ញុំសូមផ្ញើសារខ្លីនេះទៅកាន់មេបក្សប្រឆាំងព្រមទាំងក្រុមបក្សប្រឆាំងទាំងអស់ ត្រូវឈប់បោកប្រាស់ប្រជាពលរដ្ឋតទៅទៀត។ ព្រោះកន្លងទៅប៉ុន្មានអាទិត្យនេះ បក្សប្រឆាំងបានយកលទ្ឋផលដែលគណបក្សប្រជាជន និងលទ្ឋផលដែលនាយករដ្ឋមន្រ្តីបានសម្រេចខាងលើ យកទៅធ្វើនយោបាយប្រជាភិថុតឃោសនាបោកប្រជាពលរដ្ឋថា ដោយសារពួកគេទាមទារ ទើបនាយករដ្ឋមន្រ្តីសម្រេចធ្វើបែបនេះ។ នេះជាការនិយាយកុហក់បោកប្រាសប្រជាពលរដ្ឋសុទ្ឋសាធ ដែលគណបក្សប្រឆាំងចេះធ្វើទៅរួចដែរ ដោយគ្មានការអៀនខ្មាស់។ តែការពិតគឺវានៅជាការពិតដដែល គឺគណបក្សប្រឆាំងគ្មានបានធ្វើអ្វីក្រៅតែអំពីការឃោសនាបោកប្រជាពលរដ្ឋតែប៉ុណ្ណោះ។

ច្បាស់ណាស់ ទោះបីមាន់មិនរងាវ ក៏ព្រះអាទិត្យនៅតែរះដដែល ហើយបើទោះបី គណបក្សប្រឆាំងមិនស្រែក ក៏ខ្ញុំនៅតែបន្តធ្វើបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋដដែល។ ជាការពិតគឺមានសមិទ្ឋិផលជាតិជា ច្រើនដែលខ្ញុំបានសម្រេច ដោយគ្មានការចូលរួមពីបក្សប្រឆាំងបន្តិចណាឡើយ។ អ្វីដែលគណបក្សប្រឆាំងបានធ្វើពិតប្រាកដគឺបោកប្រាស់ ជេរប្រមាថ ញុះញុងបង្កចលាចល និងដើរទៅសុំឱ្យបរទេសផ្តាច់ជំនួយ ឬកុំមកវិនិយោគនៅកម្ពុជា។ល។និង។ល។ សូមថ្នាក់ដឹកនាំបក្សប្រឆាំងគ្រប់ជាន់ថ្នាក់មានភាពថ្លៃថ្នូរកុំឆក់ប្លន់សមិទ្ធផលរបស់គេធ្វើជារបស់ខ្លួន៕

image

image

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print