ឆាមីសាច់មាន់មានរសជាតិឈ្ងុយឆ្ងាញ់

ចែករំលែក៖

chicken1

-គ្រឿងផ្សំ
មី ២៥០ក្រាម (មីបន្ទះ) ស្រុះ៣-៤នាទី, សាច់ មាន់២០០ក្រាមហាន់ចំណិត,មេ្ទសបោ្លក១ចំហៀងផ្លែហាន់ បញ្ចិតស្ដើង, យិនឆាយ ១ដើមហាន់បញ្ឆិតស្ដើង, ខាត់ណា ខៀវ ១ដុំតូចចិតចំណិត (ស្រុះ), ស្ពៃតឿ ២គុម្ព, ខ្ទឹមស ចិញ្ច្រាំ ១ស្លាបព្រាបាយ,ទឹកស៊ីអ៊ីវ២ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាបាយ, អំបិល កន្លះស្លាបព្រាកាហេ្វ, បេ្រងខ្យង ២ស្លាបព្រាបាយ,ម្សៅស៊ុបមាន់ កន្លះស្លាបព្រាបាយ, បេ្រង ឆា ២ស្លាបព្រាបាយ ។
-វិធីធ្វើ
១-ដំបូងយកសាច់មាន់មកលាយគ្រឿងផ្សំមួយមុខពាក់កណ្ដាល (ម្សៅស៊ុបមាន់, បេ្រងខ្យង, ស្ករស, អំបិល, ទឹកស៊ីអ៊ីវ) លាយចូលគ្នាឱ្យសព្វ
២-យកមីមកដាក់ស្រុះរួចហើយលាងទឹកត្រជាក់ បន្ទាប់មកយកគ្រឿងដែលនៅសល់ពីលាយជាមួយសាច់មាន់ដាក់លាយជាមួយមីឱ្យសព្វ
៣-ដាក់បេ្រងឆាចូលក្នុងឆ្នាំងខ្ទះ ១ស្លាបព្រាពេលក្ដៅដាក់ខ្ទឹមស ពាក់កណ្ដាលចូលឆាឱ្យឈ្ងុយដាក់សាច់មាន់ចូលឆាឱ្យឆ្អិន ប្រហែលជា ៣-៤នាទី
៤-យកខាត់ណាខៀវ, ស្ពៃតឿ, យិនឆាយ និងមេ្ទសដាក់ចូល ឆាឱ្យបន្លែស្រពាប់ស្មានមើលប្រហែលជា ២នាទីដួសទុកសិន
៥-យកបេ្រងឆានៅសល់ដាក់ឆាជាមួយខ្ទឹមសដូចមុន ពេលខ្ទឹមឈ្ងុយ ហើយដាក់មីចូលឆាប្រហែលជា ៥នាទីហើយយកសាច់មាន់ដែលឆាជាមួយ បន្លែឆ្អិនរួចដាក់ចូលឆាបពា្ចូលជាមួយគ្នាឱ្យសព្វជាការសេ្រច ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print