ព្រះអង្គម្ចាស់ក្សត្រីយ៍នៃប្រទេសថៃ មហាចក្រី សិរិនថន​ ​ធ្វើព្រះរាជទស្សនកិច្ចរយៈពេល ៣ថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកុម្ភៈ

ចែករំលែក៖

ភ្នំពេញៈ យោងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាឲ្យដឹងថា ព្រះអង្គម្ចាស់ក្សត្រីយ៍នៃប្រទេសថៃ មហាចក្រី សិរិនថន (MAHA CHAKRI SIRINDHORN) ដែលជាបុត្រទី៣ ក្នុងចំណោមបុត្រ ៤អង្គរបស់ព្រះមហាក្សត្រថៃ នឹងធ្វើព្រះរាជទស្សនកិច្ចរយៈពេល ៣ថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកុម្ភៈ។ ក្នុងនោះព្រះអង្គម្ចាស់ក្សត្រីយ៍ សិរិនថន នឹងយាងបង្គំគាល់ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី និងជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ព្រះរាជទស្សនកិច្ចនេះ ព្រះអង្គម្ចាស់ក្សត្រីយ៍ នឹងយាងទៅខេត្តកំពង់ស្ពឺ ធ្វើជាព្រះរាជធិបតីក្នុងព្រះរាជពិធីបញ្ចុះបឋមសិលាសាងសង់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ និងធ្វើជាអធិបតីក្នុងព្រះរាជពិធីប្រគល់អគារប្រើថាមពលពន្លឺព្រះអាទិត្យ នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលខេត្តកំពង់ធំ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីអាជ្ញាធរមូលដ្ឋាននៅទីនោះ។

មិនតែប៉ុណ្ណោះព្រះអង្គម្ចាស់ក្សត្រិយ៍ថៃ មហាចក្រី សុរិនថន នឹងយាងសម្ពោធមណ្ឌលសុខភាពមួយនៅខេត្តរតនគិរី នៅថ្ងៃទី២២ ខែកុម្ភៈ ដែលជាព្រះរាជអំណោយរបស់ព្រះអង្គម្ចាស់ក្សត្រិយ៍ សម្រាប់បម្រើវិស័យសុខាភិបាលជូនចំពោះប្រជាពលរដ្ឋ និងជនជាតិដើមភាគតិច។ នៅក្នុងដំណើរទស្សនកិច្ចមកកាន់ខេត្តប៉ែកឦសានមួយនេះ ព្រះអង្គម្ចាស់ក្សត្រិយ៍នឹងយាងសម្រាកព្រះកាយ និងសោយព្រះក្រយានៅរមណីយដ្ឋានបឹងយក្សឡោម។

ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំបានឲ្យដឹងថា មន្ទីរពេទ្យដែលជាព្រះរាជអំណោយរបស់ម្ចាស់ក្សត្រីមហាចក្រី ​​​​​​​​​​​​​សិរិនថន បានចំណាយថវិការអស់ជាង២០ម៉ឺនដុល្លារ ក្នុងនោះមានអាគារស្នាក់នៅមួយខ្នង អាគារពិនិត្យព្យាបាលជំងឺមួយខ្នង ជាមួយនិង​បំពាក់សម្ភារៈមួយចំនួនទៀត៕

20160221192611

20160221192613

20160221192613 (1)

20160221192615

20160221192615 (1)

20160221192616

12717760_984172064953928_8876155682208610157_n

12744043_984172118287256_8014215557409399183_n

3820_984172164953918_586635579024329352_n

12742757_984172718287196_8770630477260353697_n

...

ដោយ៖ សុខ​ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print