ជនសង្ស័យម្នាក់ជិះម៉ូតូសងកូរ៉េ ធ្វើសកម្មភាពឆក់ទួរស័ព្ទដៃម៉ាកIphone6 ពីស្ត្រីម្នាក់បានសម្រេចហើយ តែត្រូវនគរបាលខណ្ឌ៧មករាឃាត់ខ្លួនបានភ្លាម

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់កំពុងតែដើរតាមផ្លូវ ត្រូវបានជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកសងកូរ៉ា មកអែបក្បែរធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាកIphone6 រួចព្យាយាមគេចខ្លួនតែត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌសហការជាមួយកម្លាំងនគរបាលមូលដ្ឋានខណ្ឌ៧មករា តាមប្រផាប់ប្រភីញចាប់បានភ្លាមៗ។

ហេតុការណ៍ឃាត់នេះបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៧កែងផ្លូវលេខ៩៣ កាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី២១ ខែកុម្ហៈ ឆ្នាំ២០១៦ ក្នុងសង្កាត់ប៉ុស្តិ៍អូរឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ សុខ ភក្តី ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ។ ចំណែកជនរងគ្រោះមានឈ្មោះ សម សុភា ២៣ឆ្នាំ នៅម្ដុំមិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

យោងតាមសាក្សីនៅក្បែរនិងកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញមានស្ត្រីម្នាក់កំពុងតែដំណើរតាមបណ្ដោយផ្លូវលេខ៩៣ ក្នុងទិសដៅពីកើតមកលិច ខណៈមកចំណុចកែងនិងផ្លូវលេខ២១៧ ក្បែរនិងប៉ុស្តិ៍នគរបាលអូរឬស្សីទី៤ ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកសងកូរ៉េ ពណ៌ក្រហម ពណ៌ពាក់ស្លាកលេខកណ្ដោល1C-2796 ធ្វើដំណើរពីជើងមកត្បូងពេលក្បែរជនរងគ្រោះធ្វើសកម្មភាព ឆក់ទួរស័ព្ទដៃម៉ាកIphone6ពីជនរងគ្រោះ តែបានសម្រេច ហើយ រួចជនសង្ស័យបានព្យាយាមគេចខ្លួនតែត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាកំពុងល្បាតនៅក្បែរនោះក៏បានដេញចាប់ប្រផាប់ប្រភីញ បានភ្លាមៗតែម្ដង។

បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលនាំយកមកឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធីច្បាប់៕

Ah9B8gDuJSB6zb516JDk7T0Dt27opjkC0UipswjixhwT

AncFcisSkhMb-SvGHjmP7guCEvVGD9g9QBn_wyhmn4Jy

Au8t06nv4j0GW7S5m3NqTH3GsDPFwNLY6p9-O181dV0X

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print