ខេត្តត្បូងឃ្មុំៈ សាលាឆាន់ និងកុដិត្រូវបានអគ្គីភ័យ លេបត្របាក់ខ្ទេចទាំងស្រុងនៅពេលរាត្រី សង្ស័យបណ្តាល មកពីទុសសេ ចរន្តអគ្គិសនីហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលា ម៉ោង៣និង១៥ នាទីយប់ ថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០១៦ ស្ថិតក្នុង វត្តសិរីគង្គានៅភូមិទួលកំពតទី១ ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
លោកវរសេនីយ៍ ឡុង សារិន អធិការនគរបាល ស្រុកត្បូងឃ្មុំបាន បញ្ជាក់ថា បើតាមការឱ្យដឹងពីសមត្ថកិច្ចមូលដ្ឋាន បានប្រាប់ថា វត្តដែលត្រូវអគ្គីភ័យ ឆាបឆេះ ក្នុងនោះការខូចខាត មានសាលាឆាន់ មួយខ្នង ទំហំ៣០ម គុណ២០ម សង់អំពីឈើប្រក់ក្បឿង និង កុដិ មួយខ្នង ទំហំ៨ម គុណ ១២ម សង់អំពីឈើប្រក់ក្បឿង និងសម្ភារមួយចំនួនធំទៀតផងដែរ ។
បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថាហេតុការណ៍ដែលបង្កឱ្យមានអគ្គីភ័យឆាបឆេះវត្តសិរីគង្គានេះឡើង សង្ស័យ បណ្តាលមកពីទុសសេចរន្តអគ្គសនី ។ហើយនៅក្នុងហេតុការណ៍អគ្គីភ័យនេះដែរមិនបណ្តាល ឱ្យមនុស្ស គ្រោះថ្នាក់នោះទេ៕
ដោយ៖ វណ្ណៈ