រថយន្តលិចស៊ិសដឹកឈើក្រញូងប្រុងលោតឆ័ត្រទៅភ្នំពេញជាប់អន្ទាក់ប៉ូលីសនិងចាប់បានមនុស្សម្នាក់

ចែករំលែក៖

​ខេត្តកំពង់ឆ្នាំង៖ រថយន្តលិចស៊ីសដឹកឈើក្រញូងមួយគ្រឿង និងអ្នកបើកបរម្នាក់ត្រូវសមត្ថកិច្ចនគរបាល ស្ទាក់ចាប់បានក្នុងពេលដែលរថយន្តនេះបានព្យាយាមបើករត់គេចពីសមត្ថកិច្ច នៅតាមផ្លូវជាតិលេខ៥ នៅចំណុចភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលប្រតិបត្តិការចាប់រថយន្តដឹកឈើក្រញូងនេះ ធ្វើឡើងកាលពីវេលាម៉ោង១២ និង ៣០នាទី ថ្ងៃ២១ ខែកុម្ភៈ ឆ្នាំ២០១៦ ។

សមត្ថកិច្ចបានអោយដឹងថា រថយន្តដឹកឈើក្រញូងនេះម៉ាក លិចស៊ិស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២J-0678 ដឹកឈើក្រញូងចំនួន៩១ដុំ ស្មើនិង0,219 មែត្រគូប ។ ក្នុងឃាត់រថយន្តនេះសមត្ថកិច្ចបានឃាត់អ្នកបើកបរម្នាក់ឈ្មោះ អ៊ុក ខេមរា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅក្នុងភូមិថ្នល់ជប៉ុន សង្កាត់ រលាប ក្រុងពោធិសាត់ ខេត្តពោធិសាត់ ចំណែកឯអ្នករួមដំណើរដែលឡើងជិះរថយន្តនេះស្មានថាជារថយន្តតាក់ស៊ី ។

សមត្ថកិច្ចបានអោយដឹងថា រថយន្តលិចស៊ិសដឹកឈើក្រញូងនេះដឹកចេញពីខេត្តពោធិសាត់ ហើយត្រូវបានកម្លាំងដែលប្រចាំការផ្តល់ពត៌មានមកថា រថយន្តមួយគ្រឿងនេះដឹកឈើក្រញូងចេញពីខេត្តពោធិសាត់ ឆ្ពោះទៅភ្នំពេញនិងឆ្លងកាត់ខេត្តកំពង់ឆ្នាំង ក្រោយពីទទួលបាននូវព័តមាននេះភ្លាមសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច បានដាក់កម្លាំងតាមគោលដៅតាមស្ទាក់ចាប់រថយន្តនេះ នៅពេលមកដល់សមត្ថកិច្ចបានស្ទាក់ចាប់រថយន្តនេះតែម្តងនៅចំណុចភូមិជ្រៃបាក់​ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ភ្លាមៗនោះសមត្ថកិច្ចបានឃាត់ខ្លួនមនុសចំនួន៣នាក់ ដែល២នាក់ជាអ្នកដំណើរ និង ម្នាក់ទៀតជាអ្នកបើកបរ ផងដែរ​។ នៅពេលនេះសមត្ថកិច្ចកំពុងសាកសួរយកចម្លើយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តទៅនីតវិធី ។

ប្រភពបានអោយដឹងថា ឈើក្រញូង និងឈើប្រណិតផ្សេងៗទៀត ដែលបានដឹកឆ្លងកាត់ខេត្តកំពង់ឆ្នាំង មានជាហូរហែរ ហើយដឹកតាមសុទ្ធតែរថយន្តទំនើបៗ ប៉ុន្តែពុំសូវដែលចាប់បាននោះទេ ហើយបើចាប់រថយន្តណាមួយទាល់តែរថយន្តទាំងនោះភ្លេចបង់លុយអោយ មន្រ្តី សមត្ថកិច្ចនៅទីនោះ ទើបកម្លាំងសមត្ថកិច្ច កម្លាំងជំនាញ ដេញឃាត់ជាហូរហែរតាមផ្លូវ ។ ក្រៅពីដេញចាប់រថយន្តដឹកឈើក្រញូង ឈើប្រណីតបាន គេតែងតែសម្គាល់ឃើញថា បើរថយន្តទំនើប ថ្មី នោះ សមត្ថកិច្ចរដ្ឋបាលព្រៃឈើ និង សមត្ថកិច្ចប៉ូលីស តែងតែចង់បានរថយន្តសម្រាប់យកមកជិះផ្ទាល់ខ្លួន តែបើរថយន្តចាស់វិញធ្វើមិនដឹងមិនឮ ទារាំតែបានរាប់ឈើរាប់ម៉ោងឯណោះ តែបើរថយន្តថ្មី ទំនើប វិញ រាប់ឈើតែជាង១០នាទីរួចជាការស្រេច រួចបែងចែកគ្នា ឡានខាងអង្គភាពនេះអ្នកទុក ឈើអង្គភាពនោះអ្នកទុក ដែលករណីបែបនេះសឹងតែកើតមានរាល់លើកទៅហើយ ក្នុងពេលបង្ក្រាបករណីបទល្មើសព្រៃឈើ ៕

image

image

image

image

image

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print