ភ្នំពេញៈ នៅថ្ងៃទី ០៣ខែមករា ឆ្នាំ.២០២១ វេលាម៉ោង ១៩និង២០នាទី យប់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ នៃអធិការដ្ឋាននគរបាលខណ្ឌចំកាមន បានឃាត់ខ្លួ នជនសង្ស័យម្នាក់ដែលតែងតែឧស្សាហ៍បង្កការអុកឡុក និង ប្រើហឹង្សាវាយតប់ទៅលើអ្នកជិតខាងរស់នៅនៅក្នុងមូលដ្ឋាន ជាមួយគ្នា ។
ជនសង្ស័យម្នាក់ឈ្មោះ ឃឹម បញ្ញា ហៅ ប៉ែត ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខH២២ ផ្លូវព្រះនរោត្តម ភូមិ ៥ សង្កាត់ ទន្លេ បាសាក់ ខណ្ឌ ចំការមន ភ្នំពេញ មុខរបរ គ្មាន។
បើតាមប្រភពពត៌មានពីលោក ផន អូន អធិការរងខណ្ឌចំការមន បានប្រាប់អោយដឹងថា មុនពេលកេីតហេតុ កាលពីថ្ងៃទី ៣១.១២.២០២០ វេលាម៉ោង ២២:០០នាទី យប់ ជនសង្ស័យរូបនេះបានប្រេីអំពេីហឹង្សាដោយវាយទៅលេីស្ត្រីម្នាក់ដែលកំពុងមានផ្ទៃពោះបណ្តាលអោយសន្លប់បាត់ស្មារតីហេីយត្រូវបានក្រុមគ្រួសារវដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបាយ័ន្ត ហើយជនសង្ស័យបានគេចខ្លួនបាត់ ។
រហូតដល់ថ្ងៃទី ០៣.០១.២០២១ វេលាម៉ោង ១៩:២០នាទី យប់ជនសង្ស័យត្រូវបានកម្លាំងនគរបាលយេីងឃាត់ខ្លួនបាន ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដេីម្បីកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ៕