ចិន ប្រហែលជា​ពិបាក​ក្នុងការ​ក្លាយជា​សមាជិក​CPTPP​,នេះបេីតាមការអះអាងពីនាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ូ​ហ្កា

ចែករំលែក៖

អន្តរជាតិ៖​ ​បេីតាមការលេីកឡេីងរបស់លោក ស៊ូហ្កា យូស៊ីហ៊ីដេ នាយករដ្ឋមន្ត្រីជប៉ុន នៅថ្ងៃទី ខែមករា បានបញ្ជាក់ថា ប្រទេសចិនប្រហែលជាពិបាកក្នុងការក្លាយជាសមាជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងវឌ្ឍនភាពនៃភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) មិនតែប៉ុណ្ណោះលោកនាយករដ្ឋមន្ត្រីជប៉ុនរូបនេះ អះអាងថា ប្រព័ន្ធសេដ្ឋកិច្ចចិនដែលមានក្រុមហ៊ុនរដ្ឋច្រើន ជារឿងសំខាន់

នាយករដ្ឋមន្ត្រីជប៉ុន ស៊ូហ្កា យូស៊ីហ៊ីដេ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុក្នុងស្រុកនៅថ្ងៃទី ខែមករា ឆ្នាំ២០២០បានលើកឡើងថាចិនប្រហែលជាពិបាក ក្នុងការចូលរួមកិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិកមួយនេះ ព្រោះសម្បូរក្រុមហ៊ុនរដ្ឋពេក លោកស៊ូហ្កាបន្ថែមយ៉ាងដូច្នេះថា «​ប្រទេសដែលមានជំនួញមួយចំនួនគ្រប់គ្រងដោយរដ្ឋ នឹងជួបការលំបាក ក្នុងការចូលរួមជាសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក​»​

ជាក់ស្តែងនៅក្នុងកិច្ចព្រមព្រៀង CPTPP នាយករដ្ឋមន្ត្រីជប៉ុន អះអាងថាមានបទបញ្ញត្តិដែលកំណត់យ៉ាងតឹងរ៉ឹងបំផុតសម្រាប់មុខជំនួញផ្សេងៗឲ្យគោរពតាម ប្រមុខរដ្ឋាភិបាលជប៉ុនរូបនេះ បានបន្តទៀតថា វាពិបាកណាស់ ប្រសិនបើចិននៅតែបន្តរចនាសម្ព័ន្ធគ្រប់គ្រងជំនួញរបស់ខ្លួន ដូចពេលបច្ចុប្បន្ន នេះបេីតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK

សូមរម្លឹកថានៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ ប្រធានាធិបតីចិន លោកស៊ី ជិនភីង បានលើកឡើងពីគម្រោងរបស់ចិនក្នុងការចូលជាសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក CPTPP គោលដៅរបស់ចិន គឺដើម្បីពង្រីកប្រព័ន្ធទីផ្សារផង និងពង្រឹងប្រព័ន្ធពហុភាគីនិយមផង ស្របពេលដែលប្រព័ន្ធឯកតោភាគីនិយម និងគាំពារនិយមកើនឡើងខ្លាំង ប៉ុន្តែជប៉ុនដែលជាភាគីមួយរបស់ CPTPP យល់ថាការចូលរួមរបស់ចិន ទំនងជាជួបបញ្ហា

បេីមែនទែនទៅនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី ជំនួញ ការរកស៊ី ដែលមានការជ្រៀកជ្រែកពីរដ្ឋាភិបាល ផ្តល់មូលនិធិជាសម្ងាត់ពីរដ្ឋាភិបាល ជាឧបសគ្គរាំងស្ទះដល់ការប្រកួតប្រជែងរវាងក្រុមហ៊ុនឯកជន និងក្រុមហ៊ុនឯកជន ហើយបង្កឲ្យមានការប្រកួតប្រជែងមិនស្មើភាពដែលម្ខាងមានធនធានច្រើនជាងម្ខាងទៀត ដែលអាចបន្តរកស៊ីដោយមិនភ័យបារម្ភនោះ

គួរបញ្ជាក់ដែរថានៅក្នុងឆ្នាំ ២០១៨ កិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក ត្រូវបានធ្វើវិសោធនកម្មទៅជា កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងវឌ្ឍនភាពនៃភាពជាដៃគូអន្តរប៉ាស៊ីហ្វិក បន្ទាប់ពីការដើរចេញរបស់អាមេរិក ក្នុងកិច្ចព្រមព្រៀងនេះ ប្រទេសជាសមាជិកមានចំនួន ១១ប្រទេស ដូចជា អូស្ត្រាលី​, ព្រុយណេ​, កាណាដា​, ស៊ីលី​, ជប៉ុន​, ម៉ាឡេស៊ី​, ម៉ិស៊ិ​, នូវែសេឡង់​, ប៉េរូ​, សិង្ហបុរី និងវៀតណាម៕ដោយ៖សតារា

...

រូបភាព៖ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print