ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកបីនាក់ត្រូវសមត្ថកិច្ចខណ្ឌមានជ័យឃាត់ខ្លួន​ ក្រោយពីធ្វើសកម្មភាពកាច់សោ.កម៉ូតូគេ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យបីនាក់បានធ្វើសកម្មភាពកាច់សោ.កម៉ូតូបានសម្រេច​ ហើយពេលកំពុងជិះរត់គេចខ្លួនក៏ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញផ្នែកអន្តរាគមន៍ដែលល្បាតតាមផ្លូវដេញតាមឃាត់ខ្លួនបានម្នាក់និង២នាក់ទៀតរត់គេចខ្លួនបាត់​ ស្រមោល។ 

    ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១និង២០នាទីព្រឹក​ថ្ងៃទី០៤ ខែមករា​ ឆ្នាំ២០២១​ នៅត្រង់ចំណុចក្រុមហ៊ុន រ៉ាយស៍ នែតជ្រល ឌីវេឡុបមិន តាមផ្លូវលេខ៣៧១ ក្នុងភូមិត្នោតជ្រំ៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់ដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ វា គីមហុង ភេទប្រុស​ អាយុ ២៧ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ហើយជាមួយគ្នានោះក៏ដក

ហូតបានម៉ូតូរបស់ជនសង្ស័យមួយគ្រឿងដែលសម្រាប់ជិះធ្វើសកម្មភាពម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1IN-4827 ។ ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ជួន ណៃពុធ ភេទស្រី អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន។ ម៉ូតូដែលបាត់បង់ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FN-5732 ។

    បេីតាមប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា  មុនកេីតហេតុរូបគាត់កំពុងធ្វើការនៅក្នុងក្រុមហ៊ុនហើយក៏បានក្រឡេកមើលទៅតាមកាមេរ៉ាសុវត្ថិភាពក៏ប្រទះឃើញជនសង្ស័យមានគ្នា៣នាក់កំពុងធ្វើសកម្មភាពកាច់សោ.កម៉ូតូទាញចេញទៅក្រៅដើម្បីជិះរត់គេចខ្លួន គាត់ក៏រត់ចេញមកក្រៅស្រែកថាចោរៗ បង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើង​ ព្រមទាំងគាប់ជួនកម្លាំងសមត្ថកិច្ចកំពុងល្បាតឃេីញក៏ជិះដេញតាមឃាត់ខ្លួនជនសង្ស័យបានម្នាក់នៅត្រង់ចំណុចផ្សារមុខវត្តពោធិញាណនាំខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុនទី២ ដើម្បីធ្វើការសាកសួរ​ ចំណែកបក្ខពួកពីរនាក់ទៀតរត់គេចខ្លួនបាត់​ ។ 

    បច្ចុប្បន្ននេះ​ ជនសង្ស័យរួមនឹងវត្ថុតាង​ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលរដ្ឋបាលប៉ុស្តិ៍បឹងទំពុនទី២កំពុងធ្វើការសាកសួរ​ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕

...

ដោយ៖ភារ៉ាដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print