សម្រាប់អ្នកចូលចិត្តភ្លាសាច់គោ

ចែករំលែក៖

OLYMPUS DIGITAL CAMERA

-គ្រឿងផ្សំ
– សាច់គោ យកសាច់ផុយ ហាន់ជាបន្ទះស្ដើងៗ
-ក្រូចឆ្មារចិតសំបកចេញតិចសិន ចាំច្របាច់យកទឹក (កុំអោយវាខាសំបកក្រូច)
-មេ្ទសបោ្លកក្រហម ខៀវ ហាន់ជាសរសៃៗ
– គល់ស្លឹកគ្រៃ  ហាន់ស្ដើងៗ
– សណ្ដែកកួរ
– ស្លឹកជីគ្រប់មុខ
– សណ្ដែកដី  បុកឱ្យម៉ត់បន្ដិច
– ប្រហុកសាច់សុទ្ធ
– ខ្ទឹមក្រហម  ហាន់ស្ដើងៗ
– ខ្ទឹមស ចិព្រា្ចាំអោយម៉ត់
– ស្ករស ម្សៅស៊ុប អំបិល
– ស្ពៃក្ដោប (ពណ៍ស្វាយ រឺ ស) ហាន់ជាសរសៃៗស្ដើងៗ
– មេ្ទស (តាមការចូលចិត្ដ)
-វិធីធ្វើ
១-យកសាច់គោមកដាក់ក្នុងចានស្អាតមួយ រួចច្របាច់ទឹកក្រូចឆ្មារចូលឱ្យច្រើនបន្ដិច ហើយច្របាច់សាច់គោចុះឡើង ឱ្យអស់ឈាម និង ឆ្អិនបន្ដិច បន្ទាប់មកច្របាច់ទឹកក្រូចឆ្មារនោះចេញវិញឱ្យអស់ រួចទុកមួយអន្លើ។
២-យកទឹកក្រូចឆ្មារដែលយើងបានច្របាច់ចេញពីសាច់នោះ មកដាំឱ្យពុះ រួចដាក់ប្រហុកចូល (ប្រហុកដាក់តិច ឬច្រើនតាមការចូលចិត្ដ) ទុកឱ្យពុះម្ដងទៀត ទើបដាក់ស្ករស ម្សៅស៊ុប និងអំបិលបន្ដិចបានហើយ ព្រោះប្រហុកមានជាតិប្រៃស្រាប់ រួចទុកឱ្យស្រជាក់បន្ដិច។
៣-បន្ទាប់មកយកទៅចាក់លាយជាមួយសាច់ ហើយដាក់គល់ស្លឹកគ្រៃចូល ច្របល់ចូលគ្នាឱ្យសព្វ ហើយបន្ថែម ខ្ទឹមក្រហម ខ្ទឹមស រួច ច្របល់ចូលគ្នាអោយសព្វទៀត។
៤- បន្ទាប់មកដាក់ ស្ពៃក្ដោបពណ៌ស្វាយ មេ្ទសបោ្លកក្រហម មេ្ទសបោ្លកខៀវ មេ្ទសស្រស់និង សណ្ដែកកួរចូល ច្របល់ចូលគ្នាឱ្យសព្វ ចូលជាតិ រួចដាក់សណ្ដែកដីបុកចូល ភ្លក់មើលឱ្យល្មម តាមការចូលចិត្ដ (បើស្ទើរគ្រឿងអ្វី បន្ថែមរសជាតិបន្ដិចទៀត) ។
៥-ពេលរៀបទទួលទាន ទើបដាក់ជីគ្រប់មុខចូល ច្របល់ចូលគ្នាអោយសព្វ រួចជាការសេ្រច ។ វិធីធ្វើភ្លានេះ មានរបៀបធ្វើខុសៗគ្នា ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print