ព្រះ​អង្គ​ម្ចាស់​ក្សត្រិយ៍​ថៃ​ មហា​ចក្រី​ សិរិ​ន​ថន​ យាង​សំណេះសំណាល​ ជាមួយ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​

ចែករំលែក៖

ភ្នំពេញ៖ ​ព្រះ​អង្គ​ម្ចាស់​ក្សត្រិយ៍​ថៃ​ មហា​ចក្រី​ សិរិ​ន​ថន​ បាន​យាង​សំណេះសំណាល​ ជាមួយ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ នៅ​វិមាន​សន្តិភាព​ ក្រុងភ្នំពេញ​ ។​

​ការ​យាង​សំណេះសំណាល​នេះ​បាន​ធ្វើ​ឡើង​ នៅ​ម៉ោងជាង​៩​ព្រឹក​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​បន្ទាប់​ពី​ ព្រះ​អង្គ​ម្ចាស់​ បាន​យាង​មក​ដល់​ប្រទេស​កម្ពុជា​ នៅ​ម៉ោង​ប្រមាណ​ជាង​៨​ព្រឹក​ ថ្ងៃ​ ខែ​ឆ្នាំ​ ដដែល​ ក្នុង​ដំណើរ​ព្រះរាជ​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​២២​ ដល់​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​។​

​ក្រសួង​ការ​បទេស​កម្ពុជា​បាន​បញ្ជាក់​ថា​ ការ​យាង​មក​បំពេញ​ទស្សនកិច្ច​របស់​ ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី​យ៍​ថៃ​ មហា​ចក្រី​ សិរិ​ន​ថន​ (Maha​ Chakri​ Sirindhorn)​ ធ្វើ​ឡើង​តប​តាម​ការ​យាង​អញ្ជើញ​របស់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​ក្នុងអំឡុងពេល​ព្រះរាជ​ទស្សនកិច្ច​នេះ​ ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី​យ៍​ នឹង​យាង​បង្គំ​គាល់​ព្រះករុណា​ ព្រះបាទ​សម្ដេច​ ព្រះ​បរមនាថ​ នរោត្ដម​ សីហ​មុនី​ ព្រះមហាក្សត្រ​ខ្មែរ​ ផង​ដែរ​។​

​ក្នុង​ឱកាស​បំពេញ​ព្រះរាជ​ទស្សនកិច្ច​នេះ​ ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី​យ៍​ មហា​ចក្រី​ សិរិ​ន​ថន​ នឹង​យាង​ធ្វើ​ជា​ព្រះ​រាជាធិបតី​ ជាមួយ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ក្នុង​ព្រះ​រាជពិធី​បញ្ចុះ​បឋម​សីលា​សាងសង់​ «​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ​»​ នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​។​ ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី​យ៍​មហា​ចក្រី​ សិរិ​ន​ថន​ និង​លោក​ ហង់​ ជួនណា​រ៉ុ​ន​ រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​និង​កីឡា​ ក៏​នឹង​យាង​/​អញ្ជើញ​ ធ្វើ​ជា​អធិបតី​ ក្នុង​ព្រះរាជ​ពិធី​ប្រគល់​អគារ​ប្រើ​ថាមពល​ពន្លឺព្រះអាទិត្យ​ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់​ឈើទាល​ ក្នុង​ខេត្តកំពង់ធំ​។​ ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី​យ៍​ នឹង​យាង​ចូលរួម​ក្នុង​ព្រះរាជ​ពិធី​សម្ភោ​ធ​មណ្ឌល​សុខភាព​ នៅ​ខេត្តរតនគិរី​ និង​ ស្លាក​ឈ្មោះ​ថ្មី​ នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ កំពង់​ឈើទាល​ ខេត្តកំពង់ធំ​ ហើយ​ក៏​នឹង​យាង​ទត​ សាលា​បឋម​សិក្សា​មួយ​ចំនួន​ នៅ​តាម​ខេត្ត​នានា​ក្នុង​ប្រទេស​កម្ពុជា​ ៕

IMG_3438

IMG_3440

IMG_3441

IMG_3443

IMG_3444

IMG_3446

AUN_9675

...

AUN_9683

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print