អារ៉ាប៊ី សាអូឌីត​បើកព្រំដែនឡើងវិញ ជាមួយប្រទេសកាតារ

ចែករំលែក៖

អន្តរជាតិ៖ ប្រទេស អារ៉ាប៊ី សាអូឌីត បានសម្រេច​បើកព្រំដែន អាកាស​ដែនគោក និងដែនទឹកជាមួយប្រទេសកាតារឡើងវិញ​ ។ សកម្មភាពខាងលើកើតឡើងមុនកិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការណ៍ តំបន់ឈូងសមុទ្រ(GCC)​ដែលរៀបចំឡើងកនុងទីក្រុងAl-Ula ប្រទេស អារ៉ាប៊ី សាអូឌីត នាថ្ងៃទី​៥ខែមករាឆ្នាំ​២០២១។
អ្នកសារព័ត៌មាន​ TTXVN ប្រចាំតំបន់មជ្ឈិមបូព៌ា បានរាយការណ៍ថា​ រដ្ឋមន្ត្រីការបរទេស​គុយវែតលោក Ahmad Nasser Al-Sabah នៅថ្ងៃទី​៤ខែមករា ឆ្នាំ​២០២១​បានប្រកាសថា អារ៉ាប៊ី​សាអូឌីត បានបើក​ដែនអាកាស​ដែនទឹកនិងដែនគោក​ជាមួយប្រទេសកាតារ​ចាប់ពីថ្ងៃទី​៤ខែមករាឆ្នាំ​២០២១។ ការបើកព្រំដែនទាំងស្រុងឡើងវិញគឺមុនមួយថ្ងៃនៃកិច្ចប្រជុំ​បណ្តាប្រទេសឈូងសមុទ្រ​(GCC) ធ្វើឡើងក្នុងប្រទេសអារ៉ាប៊ី សាអូឌីត។
រដ្ឋមន្ត្រីការបរទេសគុយវែត​បានលើកឡើងថា តាមសំណើររបស់ព្រះមហាក្សត្រគុយវែត ព្រះចៅ​Nawaf Al-Ahmed Al-Jaber ប្រទេសអារ៉ាប៊ី សាអូឌីតបានសម្រេចបើកព្រំដែនទាំងស្រុងឡើងវិញជាមួយកាតារ តាមកិច្ចព្រមព្រៀង​ដើម្បីដោះស្រាយវិវាទ​​នយោបាយ ប្រទេសក្នុងតំបន់។
ព្រំដែនគោកតែមួយគត់របស់ប្រទេសកាតារ​ត្រូវបានបិទទ្វារតាំងពី​ឆ្នាំ​២០១៧ ក្រោយពេល អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប និង អារ៉ាប់រួម​ ព្រមទាំងបារ៉ែន បានចោទប្រកាន់ប្រទេសកាតារ​គាំទ្រ​ក្រុមភេរវកម្មអ៊ីស្លាម និងជួយដល់ប្រទេសអ៊ីរ៉ង់​។
ជាមួយគ្នានោះប្រទេសគុយវែតដើរតួនាទីជាអាជ្ញាកណ្តាល​ បានខិតខំដើម្បីផ្សះផ្សាទំនាក់ទំនងភាគីទាំងសង្ខាងឲ្យកាន់តែប្រសើរឡើងវិញ​។ ការសម្រេចបើកព្រំដែន គឺជាការបើកផ្លូវសម្រាប់ប្រទេសកាតារ​ចូលរួម​ក្នុងកិច្ចប្រជុំ GCC នៅថ្ងៃទី​៥ខែមករាឆ្នាំ​២០២១។
ប្រព័ន្ធផ្សព្វផ្សាយ​អារ៉ាប៊ី សាអូឌីត​បានដកស្រង់ព្រះបន្ទូលរបស់ ព្រះរាជទាយាទ Mohammed bin Salman ដែលមានព្រះបន្ទូលថា​កិច្ចប្រជុំ​GCC គឺគ្រប់ដណ្តប់​លើកគ្រប់បញ្ហា ក្នុងនោះមានការឯកភាព សាមគ្គីភាពប្រទេសក្នុងតំបន់​ដើម្បីទប់ស្កាត់ឧបសគ្គ ដែលអាចកើតឡើងក្នុងតំបន់៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print