ភ្នំពេញៈ នៅវេលាម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននឹងកំពុងបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារអនុវត្តកន្លងទៅនិងទិសដៅការងារបន្តក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ មានការចូលរួមពីសំណាក់ឯកឧត្តម អនុប្រធាន ឯកឧត្តម សមាជិក នៃគណៈកម្មការជាតិនេះ ជាច្រើនរូបទៀត៕
...
ដោយ៖ សុខ ខេមរា