ខេត្តព្រះសីហនុៈ បើពុំមានការផ្លាស់ប្ដូរទេនោះ ដំណើរទស្សនកិច្ចរបស់កងនាវា កងទ័ពប្រជាជនចិន និងមកដល់កំពង់ផែខេត្តព្រះសីហនុ នាវេលាម៉ោង១០ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រោមបដិសំណ្ឋារកិច្ចដោយនាយនាវីកងទ័ពជើងទឹកកម្ពុជាផងដែរ។
ដំណើរទស្សនកិច្ចរបស់កងនាវា កងទ័ពប្រជាជនចិនគឺចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ក្នុងនោះ ពិធីទទួលបដិសណ្ឋារកិច្ចដំបូង និងធ្វើពិធីជប់លៀងលើនាវានៅល្ងាចនេះផងដែរ។ ក្រោយមកតំណាងប្រតិភូប្រជាជនចិននិងចូលជួបសម្ដែងការគួរសមជាមួយអភិបាលខេត្តព្រះសីហនុនិងលោកឧត្តមសេនីយ៍នាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹកនិងជាមេបញ្ជាការមូលដ្ឋានសមុទ្ររាបនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ ជាមួយនិងការប្ដូរនូវវត្ថុអានុស្សាវរីយ៍ទៅវិញទៅមក៕
...
ដោយ៖ សុខ ខេមរា