ប្រធានាធិបតីហ្វីលីពីនប្រឆាំងការស្រាវជ្រាវ​ករណីចាក់វ៉ាក់សាំងប្រឆាំងកូវីដ​​-១៩ជូនកម្លាំងទាហាន

ចែករំលែក៖

ប្រធានាធិបតីហ្វីលីពីន លោក​Rodrigo Duterte បានប្រកាសថា លោកនឹងមិនអនុញ្ញាតឱ្យក្រុមសន្តិសុខការពារប្រធានាធិបតីត្រូវប្រឈមនិឹងការស្រាវជ្រាវ​ពីការប្រើប្រាស់វ៉ាក់សាំងកូវីដ​-១៩​ដែលមិនទាន់ទទួលបានការអនុញ្ញាត​នោះទេ។​ ជាមួយគ្នានោះប្រធានាធិបតី​បានព្រមានទៅកាន់ក្រុមតំណាងរាស្ត្រពីវិបត្តិប្រសិនបើតំណាងរាស្ត្រទាំងនោះជំរុញបើកការស្រាវជ្រាវនោះ។
មានប្រសាសន៍តាមកញ្ចក់ទូរទស្សន៍​កាលពីថ្ងៃទី ៤ខែមករា​ ប្រធានាធិបតី​Duterte បានបញ្ជាក់ថា ផ្ទាល់ខ្លួនលោក បានស្នើដល់កម្លាំង​ការពារ​មិនចាំបាច់ទៅចូលរួម​តាមការកោះហៅរបស់សភា​នោះឡើយ​។ លោកបានបញ្ជាក់ថា កម្លាំងទាហានការពារ​​ដែលបានចាក់វ៉ាក់សាំងគឺក្នុងគោលដៅការពារប្រធានាធិបតិបតី​និងផ្ទាល់ខ្លួនរបស់ពួកគេ​ព្រមទាំងក្រុមគ្រួសារ។
ប្រធានាធិបតី​ហ្វីលីពីនបានប្តេជ្ញាថា «នឹងមានវិវាទកើតឡើង​ ហើយខ្ញុំនឹងចេញមុខការពារទាហានរបស់ខ្ញុំ ខ្ញុំមិនអនុញ្ញាតឲ្យទាហាន​រងគំនាបឬត្រូវកោះហៅទៅសាកសួរពាក់ព័ន្ធករណីចាក់វ៉ាក់សាំងឡើយ»។
កន្លងមក រដ្ឋមន្ត្រីក្រសួងសុខាភិបាលហ្វីលីពីន​លោក Francisco Duque ​បានប្រកាសថា នឹងបើកការស្រាវជ្រាវ​ថាហេតុអ្វីបានជាវ៉ាក់សាំង​មិនទាន់ទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់​ ផលិតដោយក្រុមហ៊ុនSinopharm របស់ចិន​បានចាក់ជូនកម្លាំងទាហានការពារវិមានប្រធានាធិបតី ។
ប្រធានាធិបតីDuterte បានប្រកាសថា នាយកដ្ឋានគ្រប់គ្រងស្បៀងអាហារ​និងឱសថ (FDA) បានសហការជាមួយនាយកដ្ឋានពន្ធគយ ដើម្បីស្រាវជ្រាវ​វ៉ាក់សាំងនាំចូលខុសច្បាប់។
ប្រធានាធិបតីហ្វីលីពីន​បានទទួលស្គាល់ថា ទាហានការពារវិមានប្រធានាធិបតី​បានចាក់វ៉ាក់សាំងកូវីដ​-១៩​ ។ លោកបានបញ្ជាក់ថា ច្បាប់មិនបានហាមប្រាម​វ៉ាក់សាំងដែលមិនទាន់ចុះបញ្ជី ឬទទួលបានការអនុញ្ញាតចាក់ជូនទាហាននោះឡើយ។ ការចែកចាយលក់នៅលើទីផ្សារទើបជារឿងខុសច្បាប់៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print