សមាគមវាយសី វាយោរបស់ជប៉ុនបានអះអាងថា កីឡាករវាយកូនបាល់លេខ១ពិភពលោក Kento Momota បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃអាទិត្យទី៣ ខែមករា២០២១ ដែលជំរុញឱ្យកីឡាករជប៉ុនទាំងអស់ដកខ្លួនចេញពីការប្រកួតកម្មវិធី Thailand Open នៅខែនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AFP កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២១។
មន្រ្តីសមាគមកីឡាវាយសីជប៉ុនបានប្រាប់ AFP ថា កីឡាករ Momotaបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ហើយសមាគមបានសម្រេចចិត្តមិនបញ្ជូនកីឡាករណាម្នាក់រួមទាំង Momota ទៅប្រទេសថៃនោះទេ។
Momota បានព្យាយាមធ្វើឱ្យការវិលត្រឡប់របស់គាត់ជាអន្តរជាតិនៅទីក្រុងបាងកក បន្ទាប់ពីជិតមួយឆ្នាំក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឱ្យគាត់រងរបួសធ្ងន់ធ្ងរ។ ទូរទស្សន៍ជាតិ NHK បាននិយាយថាកីឡាករវ័យ២៦ឆ្នាំរូបនេះបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ នៅអាកាសយានដ្ឋានណារីតាមុនពេលក្រុមជម្រើសជាតិរបស់ជប៉ុនចាកចេញទៅប្រទេសថៃ។
មន្ត្រីសមាគមម្នាក់បានបញ្ជាក់ថា គ្មានកីឡាករជប៉ុន២២នាក់ផ្សេងទៀតត្រូវបានគេធ្វើតេស្តវិជ្ជមាននោះទេ ប៉ុន្តែសមាគមអះអាងថា ក្រុមទាំងមូលនឹងដកខ្លួនចេញពីព្រឹត្តិការណ៍ខាងលើនេះ។
កីឡាករ Momota បានឈ្នះជើងឯកជប៉ុនទាំងអស់កាលពីសប្តាហ៍មុននៅក្នុងការប្រកួតដំបូងរបស់គាត់ចាប់តាំងពីជាពីរបួសរបស់គាត់កាលពីខែមករា នៅពេលដែលរថយន្តបានដឹកគាត់ទៅអាកាសយានដ្ឋានបន្ទាប់ពីគាត់បានឈ្នះពានរង្វាន់ Malaysia Masters ។ Momota បារម្ភថាអាជីពរបស់គាត់អាចនឹងត្រូវបញ្ចប់បន្ទាប់ពីបាក់ឆ្អឹងក្នុងគ្រោះថ្នាក់នេះ ហើយបានសារភាពថាស្មារតីរបស់គាត់ស្ទើរតែបាត់បង់ទៅហើយបន្ទាប់ពីវះកាត់។
ព្រឹត្តិការណ៍ Thailand Open ដែលបានរៀបចំឡើងវិញគឺជាការប្រកួតមួយក្នុងចំណោមការប្រកួតចំនួន ៣ដែលធ្វើឡើងនៅប្រទេសថៃក្នុងខែនេះ បន្ទាប់ពីមានការរំខានដល់កម្មវិធីប្រកួតកីឡាវាយសីពិភពលោកកាលពីឆ្នាំមុនដោយសារការរាតត្បាតជំងឺកូវីដ-១៩ ។
សូមបញ្ជាក់ថា យោងតាមទិន្និន័យរបស់ក្រសួងសុខាភិបាលជប៉ុនបានឱ្យដឹងថា ចាប់តាំងពីការចាប់ផ្តើមមានជំងឺរាតត្បាតជំងឺកូវីដ-១៩មក ប្រទេសជប៉ុនបានរាយការណ៍ថា មានមនុស្សឆ្លងជំងឺកូវីដ-១៩ នេះចំនួនជាង២៤០.០០០ករណី និងមានអ្នកស្លាប់ចំនួន៣.៥៤៨នាក់ ៕ដោយ៖ភារៈ