នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស ចេញប្រកាស​បិទ​ប្រទេស​សារជាថ្មី ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩

ចែករំលែក៖

អន្តរជាតិ៖ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ​-១៩ និងជួយសង្គ្រោះប្រព័ន្ធសុខាភិបាលនៃចក្រភពអង់គ្លេស ដែលកំពុងមានសម្ពាធខ្លាំងលោក បូរី សុន នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសនៅថ្ងៃទី ខែមករា បានចេញប្រកាសបិទប្រទេសសារជាថ្មី ខណៈការប្រកាសបិទតំបន់នេះ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអង់គ្លេសបានចាប់ផ្តើមចាក់វ៉ាក់សាំងរបស់សកលវិទ្យាល័យ Oxford ដែលសហការជាមួយក្រុមហ៊ុនឱសថ AstraZeneca​

ជាក់ស្តែងបើទោះបីជារដ្ឋាភិបាលចាត់វិធានការតឹងរ៉ឹង ការកំណត់ចំនួនមនុស្សក្នុងការជួបជុំ ការបិទទីកន្លែងសាធារណៈមួយចំនួនក៏ដោយប៉ុន្តែស្ថានការណ៍កូវីដ​-១៩ របស់ចក្រភពអង់គ្លេស មិនបានថមថយឡើយ បន្ទាប់ពីអង់គ្លេស នៅថ្ងៃទី ខែមករា ម្សិលមិញនេះបានប្រកាសថា ករណីឆ្លងថ្មីមានចំនួន ៥៨៧៨៤ករណី និងអ្នកស្លាប់ ៤០៧នាក់ ការហក់ឡើងនៃករណីឆ្លងប្រចាំថ្ងៃនេះ បណ្តាលមកពីកូរ៉ូណាវីរុសដែលវិឌ្ឍទៅជាទម្រង់ថ្មី VUI–202012/01 ដែលត្រូវបានរកឃើញកន្លងទៅ

ជាមួយការកើនឡើងករណីឆ្លង ស្របពេលមន្ទីរពេទ្យនៅអង់គ្លេសកំពុងមានអ្នកជំងឺកូវីដ​-១៩ ច្រើន ទេីបនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស បូរី សុន បានប្រកាសបិទតំបន់អង់គ្លេសទាំងមូល

លោកនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសរូបនេះបានបញ្ជាក់យ៉ាងដូច្នេះក្នុងសុន្ទរកថាទៅកាន់ប្រជាជនថា៖«​ដូចនេះ យើងត្រូវតែបិទអង់គ្លេសដែលជាវិធានការរឹតត្បិតបំផុតដើម្បីទប់ស្កាត់ទម្រង់ថ្មីនៃកូរ៉ូណាវីរុសនេះ​»​ លោក សុន បានបន្ថែមថា បើសិនបើស្ថានការណ៍កូវីដ​-១៩អាចធូរស្រាល អង់គ្លេសអាចនឹងដើរចេញពីការបិទតំបន់នេះនៅពាក់កណ្តាលខែកុម្ភៈខាងមុខ លោកពន្យល់ថា ការបិទតំបន់ ជាជម្រើសល្អបំផុត ស្របពេលប្រទេសកំពុងមានសម្ពាធខ្ពស់ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters​

ដោយឡែកសម្រាប់ការបិទប្រទេសជាថ្មីនេះ អង់គ្លេស បានបិទហាងទំនិញ និងមុខជំនួញមិនចាំបាច់មួយចំនួន សាលារៀនទាំងអស់ ត្រូវបិទប៉ុន្តែក្មេងៗ ដែលមានឪពុកម្តាយមានការងារសំខាន់ អាចបញ្ជូនទៅសាលារៀនបាន ចំណែកការប្រលងផ្សេងៗ មិនអាចធ្វើឡើងបានឡើយ ចន្លោះពីខែមេសា ដល់ខែមិថុនា អង់គ្លេស បានខូចខាតសេដ្ឋកិច្ចរបស់ខ្លួនប្រមាណ២០ភាគរយ ដោយសារការបិទតំបន់ ស្របពេលក្រុមហ៊ុនមួយចំនួនត្រូវក្ស័យធន

សូមជម្រាបដែរថាក្រៅពីអង់គ្លេស ទឹកដីចក្រភពអង់គ្លេសឯទៀតដូចជា៖ ស្កុតឡែ វែ និងអៀរឡង់ខាងជើង មិនសូវមានវិធានការតឹងរ៉ឺឡើយ នៅស្កុតឡែ រដ្ឋមន្ត្រីទីមួយ លោកស្រី Nicola Sturgeon ប្រកាសដាក់រដ្ឋក្រោមការរឹតបន្តឹងដែលមានសុពលភាពចាប់តាំងពីពាក់កណ្តាលយប់ ថ្ងៃទី ខែមករាតទៅ ចំណែកវែ និងអៀរឡង់ មិនបានបិទតំបន់ដូចគេឡើយ ប៉ុន្តែស្ថិតនៅក្នុងវិធានការរឹតត្បិតមួយចំនួនដែលតម្រូវឲ្យបិទសាលារៀន និងហាមការជួបប្រជុំ

បេីតាមលោកតា Brian Pinker ដែលមានវ័យ ៨២ឆ្នាំ និងជាអ្នកជំងឺត្រូវលាងឈាមនោះ បានទទួលការចាក់វ៉ាក់សាំងរបស់សកលវិទ្យាល័យOxford ដំបូងគេ បើតាមការអះអាងរបស់អ្នកគ្រប់គ្រងលើការថែទាំចូលនិវត្តន៍រូបនេះ លោកពិតជាសប្បាយចិត្តណាស់ ដែលទទួលបានវ៉ាក់សាំងអភិវឌ្ឍដោយសកលវិទ្យាល័យ Oxford​

ប​ច្ចុប្បន្ន អង់គ្លេស គិតត្រឹមថ្ងៃទី ខែមករា មានករណីឆ្លងសរុបចំនួនជាង ,លានករណី និងអ្នកស្លាប់មានចំនួនជាង ,ម៉ឺននាក់។

គួរបញ្ជាក់ថាការប្រកាសបិទប្រទេសនេះ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអង់គ្លេស បានប្រកាសឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ដែលសហការជាមួយសកលវិទ្យាល័យ Oxford​ យុទ្ធនាការចាក់វ៉ាក់សាំងទីពីរ ដែលអនុម័តឲ្យប្រើប្រាស់នៅចក្រភពអង់គ្លេសនេះ ត្រូវបានរដ្ឋាភិបាលសាទរយ៉ាងខ្លាំង ព្រោះវាជាចំណែកមួយ ទប់ស្កាត់ការរាតត្បាតកូរ៉ូណាវីរុស ក៏ដូចជាទម្រង់ថ្មីនៃកូរ៉ូណាវីរុស ដែលដែលកំពុងអុកឡុកផងដែរ៕ដោយ៖សតារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print