មន្ត្រី(ក ប ប)បន្តរកឃើញពពុះសណ្ដែកមានសាធាតុគីមីបូរ៉ាក់និងទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ជាច្រើនមុខនៅក្នុងផ្សារដូនសស្រុកស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀងះមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀងបន្តរកឃើញពពុះសណ្ដែកមានសាធាតុគីមីបូរ៉ាក់និងទំនិញខូចគុណភាព  ហួសកាលបរិច្ឆេទប្រើប្រាស់ជាច្រើនមុខនៅក្នុងផ្សារដូនសស្រុកស្វាយជ្រំនាព្រឹកថ្ងៃទី៦ខែមករាឆ្នាំ២០២១។

បើតាមលោកផឹងនិលប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀង(ក ប ប)បានអោយដឹងថាលោកបានសហការជាមួយមន្ត្រីមន្ទីពាណិជ្ជកម្មខេត្ត និង អាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញផលិតផលម្ហូបអាហារនិងទំនិញវ៉ិចខ្ខ្ចប់ស្រាប់ នៅតាមបណ្ដាស្តង់ដាក់តាំងលក់ក្នុងផ្សារ ដូនស ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង។

ហើយសកម្មភាពការងារ ត្រួតពិនិត្យ មន្ត្រីជំនាញបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាម ស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមលើម្ហូបអារហា ចំនួន ៣២ គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

ដោយជាលទ្ធផលក្រោយការចុះអនុវត្តការងារ  មន្ត្រីជំនាញរបស់លោកបានរកឃើញទំនិញខូចគុណភាព និង ហួសកាលបរិច្ឆេទប្រើប្រាស់ដូចជា

ស្ករ គ្រាប់ ចំនួន ១០ កញ្ចប់

នំ ពងទា ចំនួន ១០ ថង់ ( ១៥ Kg )

ចាហួយ ដូង ចំនួន ៨ ធុង ( ១៦ Kg )

ទឹកសៀង ចំនួន ១១ ដប

ទឹកភេសជ្ជៈ ម៉ាក ស្ទីង ចំនួន ១២ ដប

ទឹកក្រូច ឆ្មា ចំនួន ១០ ដប

នំ បាញ់ត្រាង ចំនួន ១៥ Kgនិងពពុះសណ្ដែកដែលដាក់សាធាតុគីមីបូរ៉ាក់ហើយមន្ត្រីជំនាញ(ក ប ប)ក៏បានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ ។

ប្រភពបន្តថាក្នុងពេលជាមួយគ្នានោះមន្ត្រីជំនាញយើងបានចុះទៅតាមស្ថានីយ៍ប្រេងឥន្ទនៈ បិទ និង ចែកខិតប័ណ្ណផ្សព្វផ្សាយលើខ្លឹមសា ( ការស្វែងយល់ដឹងអំពីអំពើរមិនសុចរិតក្នុងធុរកិច្ចពាក់ព័ន្ធនិងប្រេងឥន្ទនៈ ) និង ពន្យល់ពីរបៀប Scan QR Code ដែលមាននៅលើខិតប័ណ្ណ ដើមទាញយកឯកសា និង បទញ្ញាត្តិផ្សេងៗ ផងដែរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print