ភ្នំពេញ៖ កម្លាំងនគរបាលចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យសហការជាមួយកម្លាំងនគរបាលស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ចុះឃាត់ខ្លួនមនុស្សចំនួន៨នាក់សង្ស័យជាប់ពាក់ព័ន្ធករណីប្លន់ម៉ូតូពលរដ្ឋពេលយប់។ក្នុងនោះមានជនសង្ស័យចំនួន២នាក់ដែលជាប់ពាក់ព័ន្ធ។
ប្រតិបត្តិការនេះបានធ្វេីឡេីងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៦ខែមករា ឆ្នាំ២០២១ នៅចំណុចក្នុងក្លឹមសេះមាស តាមបណ្តោយផ្លូវចោមចៅ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។
តាមសមត្ថកិច្ចបានបង្ហេីបប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ មានករណីជនសង្ស័យមួយក្រុមប្រដាប់ដោយដាវសាំម៉ូរ៉ៃ ធ្វេីសកម្មភាពកាប់ប្លន់យកម៉ូតូពីយុវជនម្នាក់បានសម្រេចហេីយគេចខ្លួនបាត់ចំណែកជនរងគ្រោះរបួសដេរ១៥ថ្នេរ នៅក្នុងបុរីTK3 ផ្លូវបេតុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
ក្រោយកេីតហេតុជនរងគ្រោះក៏បានទៅដាក់ពាក្យនៅប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅទី១ដេីម្បីសុំការអន្តរាគមន៍។
ក្រោយពីទទួលពាក្យបណ្តឹងជនរងគ្រោះហេីយសមត្ថកិច្ចក៏ស្រាវជ្រាវនិងឃាត់ខ្លួនបានជនសង្ស័យចំនួន៨នាក់។
សមត្ថកិច្ចបន្តថា លុះមកដល់វេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៦ខែមករា ឆ្នាំ២០២១ កម្លាំងនគរបាលក៏បានល្បាតក៏ប្រទះឃេីញជនសង្ស័យម្នាក់ឈ្មោះចេន បឿក នៅចំណុចមុខក្លឹបសេះមាស តាមបណ្តោយផ្លូវចោមចៅ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ដោយសង្ស័យក៏ឃាត់ខ្លួនយកមកសួរនាំ ។ ក្រោយពីសួរសម្លេីយរួចជនសង្ស័យក៏សារភាពថាខ្លួនពិតជាធ្លាប់ធ្វេីសកម្មភាពកាប់ប្លន់យកម៉ូតូជនរងគ្រោះពិតប្រាកដមែន និងនៅមានបក្ខពួកផ្សេងទៀតកំពុងរាំលេងនៅក្នុងក្លឹបទេីបសមត្ថកិច្ចបន្តចុះទៅឃាត់ខ្លួនបក្ខពួកបន្តទៀតសរុបទាំងអស់៨នាក់ ដេីម្បីយកមកសួរនាំបន្ត ។ ក្រោយពីស្តាប់ចម្លេីយសារភាព ក្នុងចំជនសង្ស័យទាំង៨នាក់នោះមានជនសង្ស័យ២នាក់ដែលជាប់ពាក់ព័ន្ធទេីបសមត្ថកិច្ចឃាត់ខ្លួនតែម្តងនិងម៉ូតូ២គ្រឿងដោយឡែកមនុស្សចំនួន៦នាក់ផ្សេងទៀតដែលអត់ពាក់ព័ន្ធសមត្ថកិច្ចបានដោះលែងអោយទៅផ្ទះវិញ។
ជនសង្ស័យដែលឃាត់ខ្លួនទី១ឈ្មោះចេន បឿក ហៅអាបឿក ភេទប្រុសអាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ទី២ឈ្មោះ គឹម សួរ ភេទប្រុសអាយុ១៩ឆ្នាំ ស្នាក់នៅភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
ចំណែកជនរងគ្រោះឈ្មោះកែវ សុរាជ្យ ភេទប្រុសអាយុ២០ឆ្នាំ មុខរបរនៅផ្ទះ ភូមិត្រពាំងទា សង្កាត់ពងទឹក ខណ្ឌដង្កោ។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដេីម្បីចាត់ការតាមនិតិវិធី៕ដោយ៖សុខាសែនជ័យ