បងប្អូនប្រជាពលរដ្ឋចំនួន៧៤គ្រួសារ ក្នុងសង្កាត់ស្រះចក​ ថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន បានផ្តល់ប័ណ្ណសំគាល់សិទ្ធិ កាន់កាប់ដីធ្លី

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវលេខ៧០ ភូមិ១ សង្កាត់ស្រះចក សូមថ្លែងអំណរគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់ប័ណ្ណសំគាល់សិទ្ធិ កាន់កាប់អចលនវត្ថុ ដែលចាត់ឲ្យអាជ្ញាធរជំនាញការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់និង ភូមិបាលខណ្ឌដូនពេញ និងខណ្ឌច្បារអំពៅ បានចុះវាស់វែងបែងចែកនិងធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី ជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់អនាណាធិបតេយ្យអស់រយៈពេលជាង៤០ឆ្នាំកន្លងមកហើយ។

បងប្អូនប្រជាពលរដ្ឋ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតបំផុតជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់ប័ណ្ណសំគាល់សិទ្ធិ កាន់កាប់អចលនវត្ថុ និងការលើកលែងសេវ៉ាពន្ធប្រថាប់ត្រាដល់យើងខ្ញុំដែលរស់នៅតាមបណ្តោយផ្លូវ លេខ៧០ ស្ថិតក្នុងភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ់។

សូមបញ្ជាក់ផងដែរ កន្លងមក លោក ឃួង ស្រេង អភិបាលរាជធានី ត្រូវបាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យធ្វើជាតំណាងរបស់ សម្ដេច ក្នុងចាត់តាំងក្រុមការងារជំនាញ រួមមាន៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ ដូនពេញ រដ្ឋបាលសង្កាត់ស្រះចក ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌដូនពេញ និងខណ្ឌច្បារអំពៅ ចុះវាស់វែង និងផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លី ជូនបងប្អូន ប្រជាពលរដ្ឋ ទាំងអស់ ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ៧០ ស្ថិតក្នុងភូមិ១ សង្កាត់ ស្រះចក ខណ្ឌដូនពេញ ដែល យើងខ្ញុំជាប្រជាពលរដ្ឋទាំងអស់គ្នា បានទន្ទឹងរង់ចាំកម្មសិទ្ធិនេះអស់រយៈពេលជាង ៤០ឆ្នាំ មក ហើយ គិតចាប់ពីដើមទស្សវត៍ទី៨០ មកដល់បច្ចុប្បន្ន ដូច្នេះ យើងខ្ញុំទាំងអស់គ្នា ពិតជាមានសេចក្ដី សោមនស្ស រីករាយជាខ្លាំងមិនអាចកាត់ថ្លៃបាន ដោយបានទទួលកម្ម សិទ្ធិស្របច្បាប់ពីប្រមុខ រាជរដ្ឋា ភិបាល ក៏ ដូច ជា រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈការធ្វើប្រទានកម្មនេះ

សក្ខីភាពនេះសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត មិនត្រឹមតែជាមគ្គីទេសក៏នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ក្នុងប្រទេសរបស់យើងប៉ុណ្ណោះទេ ថែមទាំងបានគិតគូរ ជានិច្ចនូវសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានជាពិសេសប្រជាពលរដ្ឋក្រីក្រ៕ដោយ៖ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print