អគ្គិភ័យឆាបឆេះរោងចក្រផលិតប្រអប់បាយស្នោមួយកន្លែង យ៉ាងសន្ធោសន្ធៅ

ចែករំលែក៖

ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះរោងចក្រផលិត ប្រអប់បាយស្នោ មួយកន្លែងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅរថយន្តពន្លងអគ្គិភ័យមកអន្តាគមន៍ភ្លាមៗ។

ហេតុការនេះកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិព្រៃល្ងសង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងនៅមុនពេលកើតហេតុឃើញមានផ្សែងខ្មៅហ៊ុយចេញពីក្នុងរោងចក្រ ផ្នែកខាងក្រោយភ្លាមៗស្រាប់តែអណ្ដាតភ្លើងខ្មួលឡើងតែម្ដង ខណៈនោះប្រជាពលរដ្ឋរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានទាក់ទងទៅការិយាល័យជំនាញ ចេញរថយន្តពន្លត់អគ្គិភ័យជួយអន្តគមន៍បាញ់ទឹកពន្លត់ ភ្លាមៗ ដោយសារតែរោងចក្រផលិត ប្រអប់បាយស្នោរ មានការឆាបឆេះលឿន មិនងាយគ្រប់គ្រងបានឡើយ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា​ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម​ លោក​ ក៏បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យ របស់ការិយាជាង១០គ្រឿង បានចេញមកអន្តរាគមន៍ ជួយបាញ់ពន្លត់ជៀសវាងបង្កការរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ឬបង្កគ្រោះថ្នាក់ដល់មនុស្ស។

ក្រោយបាញ់ពន្លត់រលត់ជាស្ថាពរ នគរបាលជំនាញបានសន្និដ្ឋានជាជំហានដំបូងថាមូលហេតុកើតឡើងសង្ស័យមានការឆ្លងចរន្តអគ្គិសនី៕ដោយ៖សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print