ចិនប្រតិកម្មក្រោយ​អង្គការសុខភាពពិភពលោកបង្ហាញការខកចិត្តដែលមិនទាន់ឲ្យក្រុមជំនាញទៅស្រាវជ្រាវប្រភពកូវីដ​-១៩

ចែករំលែក៖

ប្រធានអង្គការសុខភាពពិភពលោក​​​WHO ​បានបង្ហាញការខកចិត្តយ៉ាងខ្លាំង ដោយមកទល់ពេលនេះ​​ ចិននៅតែមិនទាន់អនុញ្ញាតឲ្យក្រុមជំនាញទៅស្រាវជ្រាវពីប្រភពកូវីដ​-១៩​ ដែលផ្ទុះឡើងដំបូងនៅក្នុងទីក្រុងវូហាន ប្រទេសចិន។
រដ្ឋាភិបាលទីក្រុងប៉េកាំង បានប្រកាសថា ការបញ្ជូនអ្នកជំនាញ​របស់WHO មកកាន់ប្រទេសចិន​ដើម្បីស្រាវជ្រាវពីប្រភពកូវីដ នៅតែពន្យារពេល​បើទោះបី​បានឡើងផែនការជាយូរមកហើយក្តី ។ រយៈពេលជាង​១ឆ្នាំកន្លងមក​ ចាប់តាំងពីការផ្ទុះកូវីដ​-១៩​ ក្រុមជំនាញរបស់​WHO គ្រោងទៅកាន់ប្រទេសចិនក្នុងសប្តាហ៍នេះដើម្បីស្រាវជ្រាវពីប្រភព។
អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់នៅថ្ងៃទី​៦ខែមករាថា ភាគីទាំងពីរកំពុងតែពិភាក្សាគ្នាស្តីពីពេលវេលាឱ្យច្បាស់លាស់​ និងការរៀបចំឲ្យដំណើរការស្រាវជ្រាវ បានល្អ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី​Hua Chunying បានបញ្ជាក់ថា «បញ្ហាស្រាវជ្រាវពីប្រភពកូវីដ​-១៩​ គឺពិតជាស្មុគស្មាញយ៉ាងខ្លាំង​។ ដើម្បីធានាដល់ក្រុមស្រាវជ្រាវ​នៅក្នុងប្រទេសចិន​បានរលូន យើងចាំបាច់ត្រូវតែរៀបចំឲ្យបានល្អបំផុត»។ លោកស្រីបន្តទៀតថា ​រដ្ឋាភិបាលចិននឹងខិតខំអស់ពីសមត្ថភាព ផ្តល់លក្ខណៈងាយស្រួលដល់ក្រុមជំនាញមកប្រទេសចិន​។
ការលើកឡើងខាងលើរបស់ចិន​ក្រោយពេលប្រធានWHOលោក​Adhanom Ghebreyesus និយាយទៅកាន់អ្នកសារព័ត៌មានថា លោកពិតជាខកចិត្ត​ដែលចិនមិនទាន់អនុញ្ញាតឲ្យក្រុមអ្នកជំនាញ​ទៅកាន់ប្រទេសរបស់ខ្លួនធ្វើការស្រាវជ្រាវ។
តាមគម្រោង​WHO និឹងបញ្ជូនក្រុមអ្នកជំនាញ​ចំនួន​១០នាក់ទៅស្រាវជ្រាវពីប្រភពកូវីដ​-១៩​ក្នុងប្រទេសចិន៕

...

រូបភាព៖ AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print