លើកនេះគណបក្សប្រជាធិបតេយ្យគ្រប់គ្រងទាំងរដ្ឋសភានិងព្រឹទ្ធសភាអាមេរិក

ចែករំលែក៖

បេក្ខភាពសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យលោក Jon Ossoff បានយកឈ្នះទៅលើ​បេក្ខភាពមកពីគណបក្សសាធារណរដ្ឋ លោកDavid Perdue ដោយមានសំឡេងនាំមុខដល់ទៅ​ជាង​១២ពាន់​សន្លឹក ក្នុងការបោះឆ្នោតប្រជែងកៅអីព្រឹទ្ធសភា​នៅក្នុងរដ្ឋ​ Georgia។
នៅរសៀលថ្ងៃទី​៦ខែមករា​ បណ្តាញផ្សព្វផ្សាយនានារបស់អាមេរិកបានផ្សាយថា បេក្ខភាពគណបក្សប្រជាធិបតេយ្យ លោក​Jon Ossoff បានយកឈ្នះ ក្នុងការបោះឆ្នោតដ៏សំខាន់នេះ។ ដូច្នេះនេះជាជ័យជម្នះទីពីរ​របស់គណបក្សប្រជាធិបតេយ្យ ទៅលើគណបក្សសាធារណរដ្ឋ ។ កន្លងមក បេក្ខភាព Raphael Warnock ក៏បានយកឈ្នះ​ទៅលើបេក្ខភាពមកពីគណបក្សសាធារណរដ្ឋលោកKelly Loefflerផងដែរ។ លោក Raphael Warnock ក្លាយជាសមាជិកព្រឹទ្ធសភាដំបូងបង្អស់នៅក្នុងរដ្ឋ Georgia ហើយលោកOssoff ក្លាយជាសមាជិកព្រឹទ្ធសភាវ័យក្មេងបំផុត​ ដោយលោកទើបតែមានអាយុ ៣៣ឆ្នាំប៉ុណ្ណោះ។
ជ័យជម្នះខាងលើ គឺជារឿងសំខាន់បំផុត ដោយគណបក្សប្រជាធិបតេយ្យដណ្តើមបានការគ្រប់គ្រងទាំងរដ្ឋសភា និងព្រឹទ្ធសភា​។ ទាំងនោះជារឿងដ៏ល្អបំផុត ដើម្បីជួយឲ្យនយោបាយរបស់លោកបៃឌិន ដំណើរការយ៉ាងរលូនទៅមុខ​។
ពេលនេះគណបក្សសាធារណរដ្ឋ​និងគណបក្សប្រជាធិបតេយ្យ មានកៅអីក្នុងព្រឹទ្ធសភាស្មើគ្នាគឺ​៥០ទល់និឹង​៥០ ។ ប៉ុន្តែលោកស្រី Kamala Harris ដែលទើបតែជាប់ឆ្នោត​អនុប្រធានាធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ មានសិទ្ធិក្នុងការបោះឆ្នោត ដូច្នេះគណបក្សប្រជាធិបតេយ្យ មានប្រៀបក្នុងព្រឹទ្ធសភា៕

...

រូបភាព៖ AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print