យ៉ាងយហោចណាស់ក៏មានកម្មករ៥នាក់ កប់នៅក្នុងអណ្តូងរ៉ែមាស Asachinsky ដែលបានបាក់ស្រុត នៅតំបន់ Kamchatka ភាគខាងកើត ប្រទេសរុស្ស៊ី ។
សារព័ត៌មាន TASS របស់រុស្ស៊ីបានផ្សាយថា អណ្តូងរ៉ែមាស Asachinsky បានបាក់ស្រុតនៅថ្ងៃទី៦ខែមករាឆ្នាំ២០២១។ តាមព័ត៌មានជាបឋម មានមនុស្ស ៥នាក់ត្រូវគប់ក្រោមកំនរដីបាក់ ក្រៅពីនេះនៅមានកម្មករ៣នាក់រត់ចេញទាន់ពេលវេលា។
ប្រធានក្រុមហ៊ុន រ៉ែមាស Alexei Voitov បានឲ្យដឹងថា មានសាកសពកម្មករម្នាក់បានរកឃើញ ក្រោមកំនរដី ។ ការស្វែងរកនៅតែបន្តធ្វើឡើងយ៉ាងសកម្ម។ តាមសារព័ត៌មានរុស្ស៊ី មានក្រុមជួយសង្គ្រោះប្រមាន៣០នាក់បានខិតខំស្វែងរក អ្នកដែលជាប់គាំនៅក្រោមដី។
អណ្តូងរ៉ែAsachinskoye នៅចម្ងាយពីទីក្រុង Petropavlovsk-Kamchatsky ១៦០ គីឡូម៉ែត្រ ស្ថិតនៅតំបន់Elizovsky ។ នេះជាអណ្តូងរ៉ែមាសធំបំផុតនៅតំបន់ភាគខាងត្បូង Kamchatka ប្រទេសរុស្ស៊ី។
រុស្ស៊ីជាប្រទេសដែលមានអណ្តូងរ៉ែ ធំបំផុតលើពិភពលោកស្ថិតនៅក្នុង តំបន់Siberia ដែលមានឈ្មោះថា Sukhoi Log មានមាសប្រមាណ៤០លានអោន ។ បច្ចុប្បន្នអណ្តូងរ៉ែធំបំផុតរបស់រុស្ស៊ីកំពុងដំណើរការដោយក្រុមហ៊ុនounce៕
រូបភាព៖ baovephapluat