ភ្នំពេញ៖ នារសៀលថ្ងៃពុធ ៨រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២១
នៅក្រុមប្រឹក្សាអភិវឌ្ឍ៍កម្ពុជា លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីក្រុមការងារសម្រាប់ចូលរួមរៀបចំច្បាប់វិនិយោគរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំដោយ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។
សូមបញ្ជាក់ផងដែរថា, បើយោងតាមសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់យ៉ាងដូច្នេះថា,
នារសៀលថ្ងៃពុធ ៨រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីវិនិយោតថ្មីនៃ ព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួម ពីក្រុមការងារ សម្រាប់ចូលរួមរៀបចំច្បាប់វិនិយោគរបស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំដោយ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងលោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។
សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគ ថ្មីនេះត្រូវបានរៀបចំឡើង តាមការចង្អុលបង្ហាញរបស់ឯកសារ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ និងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពូជា នៅក្នុង វេទិការាជរដ្ឋាភិបាល – ផ្នែកឯកជនលើកទី១៨ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ក្នុង គោលបំណងធ្វើឱ្យច្បាប់វិនិយោតកម្ពុជាកាន់តែមានភាពទាក់ទាញ និងប្រកួតប្រជែង សំដៅអភិវឌ្ឍសង្គម សេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សេចក្តីព្រាងច្បាប់នេះក៏ត្រូវបានក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច (ក្រុម “យ វេទិការាជរដ្ឋាភិបាល “) នៃ -ផ្នែកឯកជន ក្រោមអធិបតីភាពលោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសហប្រធានក្រុម “យ” យកមកពិភាក្សាជាមួយតំណាងផ្នែកឯកជន ដើម្បីទទួលបានធាតុចូលជាយថាហេតុ។
គួររំលឹកថាច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានអនុម័តឱ្យប្រើប្រាស់ នៅឆ្នាំ១៩៩៤ និងបានធ្វើវិសោធនកម្មកាលពីឆ្នាំ២០០៣៕
ដោយ៖ សុខ ខេមរា