ដំណើរជាតិកម្ពុជា ៤២ ឆ្នាំ (1979-2021)

ចែករំលែក៖

ភ្នំពេញ,ស្ថានភាពសង្គមកម្ពុជាក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ ប្រជាជានដែលបានរួចផុតពីការសម្លាប់រង្គាលរបស់ខ្មែរក្រហម ភាគច្រើនជាស្ត្រីមេម៉ាយ ក្មេងកំព្រា មនុស្សចាស់ជរា និង​មនុស្សបាក់កម្លាំង។ ពួកគេមានតែបាតដៃទទេ ពុំមានគោ ក្របី រទេះ នង្គ័ល សម្រាប់ធ្វើស្រែចម្ការបង្កបង្កើនផលនោះទេ។ អ្នកខ្លះវិលមកស្រុកកំណើតរបស់ខ្លួនវិញ។ អ្នកខ្លះបានជួបជុំឪពុកម្ដាយ​សាច់ញាតិ អ្នកខ្លះព្រាត់ប្រាស់ឪពុកម្ដាយសាច់ញតិ អ្នកខ្លញសា្លប់ស្ទើរតែផុតពូជតែម្ដង។ អ្នកដែលអស់សង្ឃឹមនិងរស់នៅស្រុកខ្មែរ បាននាំគ្នាភៀសខ្លួនទៅកាន់ជំរំជនភៀសខ្លូនតាមព្រំដែនកម្ពុជា ថៃ។

ស្បៀងអាហារ និង ស្រូវមួយភាគធំត្រូវពូកខ្មែរក្រហមបំផ្លាញចោលមុនពេលចាកចេញ សូម្បីតែវាលស្រែដែលពោរពេញទៅដោយស្រូវទុំក៏ត្រូវពួកខ្មែរក្រហមដុតកំទេចដែរ។ រីឯខែមករា ដែលជាពេលរំដោះគឺជារដូវប្រាំងដែលមិនអាចបង្កបង្កើនផលបាន។
ប្រទេសទាំងមូលគ្មានចរាចរណ៍ទំនិញ និង គ្មានរូបិយវត្ថុ។ ប្រជាជនប្រមាណ៨០ភាគរយកំពុងស្វែងរកញាតិមិត្ត និង​ មិនអាចបង្កបង្កើនផលបាន។ សាលារៀន មន្ទីពេទ្យ និង​ វត្តអារាមកំពុងតែក្លាយទៅជាទីស្នាក់អាស្រ័យរបស់ប្រជាជនដែលមិនទាន់អាចរកជម្រកបាន……។
✓-ការស្ថាបនាសេដ្ឋកិច្ច
ក្រោយសម័យខ្មែរក្រហម កម្ពុជាទទួលរងនូវការដាក់ទណ្ឌកម្មសេដ្ឋកិច្ និង ប្រឈមទៅនិងគ្រោះទុរ្ភិក្ស។ បញ្ហាចម្បងដែលរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជាត្រូវធ្វើគឺដោះស្រាយបញ្ហាស្បៀងរបស់ប្រជាជនទូទាំងប្រទេស។
សហភាពសូវៀត វៀតណាម និង ប្រទេសសង្គមនិយមបានផ្គត់ផ្គង់ស្បៀងអាហារ សម្ភារប្រើប្រាស់បច្ចេកទេស ពូជស្រូវ ដំណាំ វត្ថុធាតុដើម និង បច្ចេកទេស ដើម្បីចាប់ផ្ដើមអោយមានផលិតកម្ម សិប្បកម្ម និង​ ឧស្សាហកម្មនៅកម្ពុជា។
ជំហានដំបូងក្នុងការស្ថាបនាសេដ្ឋកិច្ច រដ្ឋាភិបាលបានបង្កើតក្រុមសាមគ្គីបង្កបង្កើនផល ឬ ក្រុមប្រវាស់ដៃក្នុងគោលបំណងអោយប្រជាជនចេះជួយគ្នាក្នុងកាលៈទេសៈដែលខ្វះខាតឧបករណ៍ និង មធ្យោបាយបង្កបង្កើនផល កម្លាំងពលកម្ម គោក្របី គ្រាប់ពូជ និង ធនធាន។ ការបង្កើតក្រុមសាមគ្គីនេះក៏ដើម្បីជួយសម្រាលបន្ទុកដល់ស្រីមេម៉ាយ ក្មេងកំព្រា មនុស្សចាស់ជរា អ្នកបាក់កម្លាំងដែលគ្មានឧបករណ៍បង្កបង្កើនផលផងដែរ។ ក្រុមសាមគ្គីនីមួយៗមានសមាជិក១០គ្រួសារ ឬ អាចច្រើនជាងនេះ។
សេដ្ឋកិច្ចប្រទេសកម្ពុជាបានពឹងផ្អែកលើវិស័យកសិកម្មបែបយថាផល។ ប្រជាជនខ្មែរ៩០ភាគរយប្រកបមុខរបរកសិកម្មពិសេសដំណាំស្រូវ។ ក្រៅពីដំណាំស្រូវ មានដំណាំស្បៀង និង ដំណាំឧស្សាហកម្មផ្សេងទៀតសម្រាប់ឧបត្ថម្ភក្នុងស្រុក និងសម្រាប់នាំចេញដូចជា ផលិតកម្មកៅស៊ូ អាជីវកម្មព្រៃឈើ ការនេសាទ ការដាំក្រចៅ………។
✓-ការស្ថាបនាសង្គម
តម្រូវការ និង​ កិច្ចការដែលត្រូវធ្វើដើម្បីស្ថាបនាសង្គមលើគ្រប់វិស័យមានទំហំធំធេង ប៉ុន្តែកម្ពុជាជួបប្រទះនូវបញ្ហាកង្វះខាតធនធានមនុស្ស កង្វះខាតថវិកា កង្វះខាតធនធានគ្រប់សព្វបែបយ៉ាង និង រងគំនាបរបស់មហាអំណាចសេរី និង ប្រទេសដែលជាសម្ពន្ធមិត្ត។
✓-វិស័យអប់រំ
ក្រោយថ្ងៃទី៧ មករា ១៩៧៩ វិស័យអប់រំ និង វប្បធម៌ដែលពួកខ្មែរក្រហមព្យាយាមមកកំទេចចោលត្រូវបានស្ដារឡើងវិញភ្លាមៗ។ ការប្រមូលគ្រូបង្រៀនដែលនៅរស់ និង សិស្សានុសិស្សត្រូវបានប្រព្រឹត្តទៅគ្រប់ទិសទី។ រដ្ឋាភិបាលបានប្រើគោលនយោបាយមួយគឺ អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះ…..។ ការបង្រៀន និង​ ផ្ទេរចំណេះដឹងបានចាប់ផ្ដើមឡើងយ៉ាងផុសផុលក្នុងសាលារៀន វត្តអារាម តាមផ្ទះប្រជាជន និង ក្រោមដើមឈើជាដើម សិស្សានុសិស្សប្រើក្រដាស់ចាស់ៗ និង ធ្យូងមកសេរសេរ។
រដ្ឋបាលរៀបចំប្រព័ន្ធអប់រំអោយបានទូលំទូលាយ និង ពង្រឹងបន្ថែមពីទីក្រុងរហូតដល់តំបន់ដាច់ស្រយាល
សាលារៀនបានបើកទ្វារទទួលសិស្សពីមតេយ្យសិក្សា រហូតដល់ឧត្តមសិក្សា
រដ្ឋបានបំផុសចលនាអក្ខរកម្ម ព្រមទាំងបណ្ដុះបណ្ដាលគ្រូ អ្នកជំនាញផ្សេងៗ
សម្ភារសិក្សាក៏មានសមរម្យតាមរយៈអំណោយរបស់វៀតណាម សហភាពសូវៀត និង​ប្រទេសសង្គមនិយមដទៃទៀត។
✓-វិស័យវប្បធម៌
រដ្ឋបានប្រមូលផ្ដុំអ្នកសិល្បះ និង សាស្ត្រាចារ្យផ្នែកសិល្បះ ដែលនៅសេសសល់
សាលាវិចិត្រសិល្បះបានបើកទ្វារឡើងវិញនៅថ្ងៃទី២៧ ខែមករា ឆ្នាំ១៩៨១
រោងភាពយន្តមួយចំនួនចាប់ផ្ដើមបើកទ្វារឡើងវិញជាបណ្ដើរៗ
វត្តអារាមត្រួវបានជួសជុល និង ដំណើរការឡើងវិញ
ការជ្រើសរើសគូរស្រករ និង រៀបអាពាហ៍ពិពាហ៍តាមប្រពៃណីមានការបើកទូលំទូលាយឡើងវិញ។
✓-វិស័យសេដ្ឋកិច្ច
មជ្ឈមណ្ឌលកុមារកំព្រាជាច្រើនបានបើកទ្វារ និង ទទួលកុមារប្រមាណ៦០០០នាក់ នៅទូទាំងប្រទេស
ជនពិការ និង ស្ត្រីមេម៉ាយត្រូវបានបែងចែកទៅតាមក្រុមសាមគ្គី ឯសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់ជនពិការមួយចំនួនក៏បានបើកទ្វារ
ការផ្គត់ផ្គង់ទឹកស្អាត និង ភ្លើងអគ្គិសនីបានចាប់ផ្ដើមបន្ថិចម្ដងៗ
ច្បាប់ការពារកម្មសិទ្ធឯកជនដោយផ្ដល់កម្មសិទ្ធិដល់ប្រជាជនខ្មែរដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៧។
✓-វីស័យសុខាភិបាល
មន្ទីពេទ្យជាច្រើនត្រូវបានដំណើរការឡើងវិញ ប៉ុន្តែកង្វះខាតធនធានមនុស្ស គ្រឿងបរិក្ខា ថ្នាំសង្កូវនៅតែជាបញ្ហាប្រឈមដ៏សំខាន់
មហាវិទ្យាល័យវេជ្ជសាស្ត្រ ឳសថសាស្ត្រ និង តឲទន្តសាស្ត្រត្រូវបើកអោយដំណើរការវិញនៅថ្ងៃ១៩ មករា ១៩៨០
សាលាសុខាភិបាលមជ្ឈឹម និង ខេត្តក្រុងបានបើកដំណើរការវិញជាបន្តបន្ទាប់។
✓-ការចចាររកសន្តិភាព និង ការបង្រូមបង្រូមជាតិ
ការចរចាររកសន្តិភាព
នៅខែវិច្ឆិកា ឆ្នាំ១៩៨៤ គម្រោងជួបចរចារនៅប្រទេសបារាំង រវាងរដ្ឋាភិបាលសាធាណរដ្ឋប្រជាមានិតកម្ពុជា និង សម្ដេច នរោត្តម សីហនុ ដែលជាតំណាងរដ្ឋាភិបាលសម្ពន្ធត្រីភាគីត្រូវបានអាក់ខានដោយសារចិន និង ខ្មែរក្រហមបានដាក់គំនាបលើសម្ដេច នរោត្តម សីហនុ។
ចាប់ពីឆ្នាំ១៩៨៥ ស្ថានភាពនយោបាយនៅអាស៊ី និង ក្នុងពិភពលោកមានភាពធូស្រាលជាងមុន។ សហភាពសូវៀតបានប្រកាសយកកំណែទម្រង់សេដ្ឋកិច្ច និង សង្គមដែលមិនធ្លាប់មានពីមុនមកឈ្មោះថា Perestroika ព្រមទាំងដកទ័ពចេញពីអាហ្វហ្គានីស្ថាននៅឆ្នាំ១៩៨៥។ កត្តាទាំងនេះបានអនុគ្រោះដល់ការចរចារសន្ដិភាពនៅកម្ពុជា។ ផែនការស្ដីពីការដាក់កំហិតអោយកងទ័ពវៀតណាមដកចេញពីកម្ពុជាអោយអស់នៅឆ្នាំ១៩៨៩ ត្រូវបានរៀបចំឡើង។
នៅឆ្នាំ១៩៨៧ ជំនួបកំពូលរវាងសហរដ្ឋអាមេរិក និង សហភាពសូវៀត បានធ្វើអោយស្ថានភាពការណ៍នយោបាយនៅកម្ពុជាប្រសើរជាងមុន។
នៅថ្ងៃទី២ធ្នូ ឆ្នាំ១៩៨៧ មានការជួបជុំគ្នាលើកទី១នៅហ្វែអត់តាដឺន័រ ប្រទេសបារាំងរវាងសម្ដេចនរោត្តម សីហនុ និង​ លោកហ៊ុន សែន ដែលជាតំណាងសាធារណរដ្ឋប្រជាមានិតកម្ពុជា។ ភាគីទាំងពីរបានចុះហត្ថលេខាព្រមព្រៀង និង ចរចាររកដំណោះស្រាយនៅកម្ពុជាដោយកំណត់កាលបរិច្ឆេទក្នុងការជួបគ្នាលើកទី២ និង លើកទី៣។
ក្រោយអន្តរាគមន៍របស់បរទេស លោក សឺន សាន និង ខៀវ សំផន ក៏ព្រមចូលតុចរចារ។ នៅថ្ងៃទី២៤ ខែកក្កដា​ ឆ្នាំ១៩៨៨ ការចរចារលើកដំបូងដោយមានការចូលរួមទាំង៤ ភាគី និង ប្រទេដែលពាក់ព័ន្ធបានប្រព្រឹត្តឡើងនៅប្រទេសឥណ្ឌូណេស៊ី។ ជំនូបនេះបានផ្ដល់នូវលទ្ធផលជាច្រើនដូចជា៖
ការកំណត់ការដកទ័ពវៀតណាមចេញពីប្រទេសកម្ពុជា
ការទប់ស្កាត់អំពើរប្រល័យពូជសាសន៍មិនអោយវិលត្រលប់មកវិញ
ការបញ្ឈប់ជំនួយរបស់បរទេស ទៅអោយក្រុមដែលប្រឆាំងនិងរដ្ឋាភិបាលសារណរដ្ឋប្រជាមានិតកម្ពុជា
ការបញ្ឈប់ការជ្រៀតជ្រែកពីខាងក្រៅក្នុងកិច្ចការរបស់កម្ពុជា។
ការដកទ័ពចេញពីទឹកដីកម្ពុជា និង វិសោធនកម្មរដ្ឋធម្មនុញ្ញ
នៅថ្ងៃទី៥ មករា ឆ្នាំ១៩៨៩ វៀតណាមបានប្រកាសថា កងទ័ពរបស់ខ្លួនបានដកចេញអោយអស់ពីកម្ពុជានៅចុងខែកញ្ញា ឆ្នាំ១៩៨៩ ហើយនៅថ្ងៃទី២៩-៣០ មេសា ១៩៨៩ សភាជាតិនៃរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជាបានបើកសម័យប្រជុំវិសាមញ្ញមួយដោយសម្រេចធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា៖
-ប្ដូរឈ្មោះប្រទេសពី សាធារណរដ្ឋប្រជាមានិតកម្ពុជា ទៅជារដ្ឋកម្ពុជា
-ប្ដូរទង់ជាតិ និង ភ្លេងជាតិ
-លុបបំបាត់ច្បាប់ប្រហារជីវិត (លុបទោសប្រហារជីវិត)
-ទទួលស្គាល់ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ និង លុបចោលការកំហិត (លក្ខខណ្ឌ) អ្នកសាងផ្នូស (អ្នកបួស)
-បង្កើនទីផ្សារសេរី ផ្ដល់សេរីភាពសារពត៌មាន និង ការបង្កើតអង្គការសង្គមស៊ីវិល។
រដ្ឋធម្មនុញ្ញថ្មីនេះបានលុបបំបាត់ចោលនូវការប្រើប្រាស់ពាក្យសង្គមនិយម ព្រមទាំងបានចែកប្រទេសកម្ពុជាជាប្រទេសអព្យាក្រឹត និង មិនចូលបក្សសម្ពន្ធ។
✓-ដំណោះស្រាយវិបត្តិនយោបាយនៅកម្ពុជា
ក្រោយពីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និង ក្រោយពីការដកកងទ័ពវៀតណាមចេញពីប្រទេសកម្ពុជានៅថ្ងៃទី២៦ វិច្ឆិកា ១៩៨៩ វេទិការបស់សម្ដេច នរោត្តមសីហនុ និង លោក ហ៊ុន សែន ដើម្បីស្វែងរកដំណោះស្រាយវិបត្តិនយោបាយនៅកម្ពុជាបានប្រព្រឹត្តទៅជាបន្តបន្ទាប់នៅទីក្រុងប៉ារីស (ប្រទេសបារាំង) ទីក្រុងហ្សាកាតា (ប្រទេសឥណ្ឌូណេស៊ី) ទីក្រុងតូក្យូ (ប្រទេសជប៉ុន) និង ទីក្រុងប៉ាតាយ៉ា (ប្រទេសថៃ)៊
តាមរយះសន្និសិទអន្តរជាតិលើកទី១ នៅទីក្រុងប៉ារីស ថ្ងៃទី៣០ កក្កដា-៣០ កក្កដា ១៩៨៩ ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ (SNC: Supreme National Council) បានបង្កើតឡើងនៅថ្ងៃទី១០ កញ្ញា ១៩៩០ ដែលមានសម្ដេច នរោត្តម សីហនុ ជាប្រធាន និង មានសមាជិក១២រូប ដែលមកពីរដ្ឋកម្ពុជា៦រូប និង សម្ពន្ធត្រីភាគីគឺ៦រូប។ ក្រុមប្រឹក្សានេះបានធ្វើការប្រជុំចំនួន៦លើកនៅទីក្រុងបាងកក ក្រុងប៉ារីស ក្រុងញ៉ូយ៉ក ក្រុងហ្សាកាតា និង ក្រុងប៉េកាំង។
ថ្ងៃទី២៣ ដល់ ២៤ ខែមិថុនា ឆ្នាំ១៩៩១ នៅទីក្រុងប៉ាតាយ៉ា គូបដិបក្ខខ្មែរទាំងបួនបានជួបជុំគ្នា និង បានចុះសម្រុងគ្នាអំពីគម្រោងការដោះស្រាយបញ្ហាជាតិ។
ក្រោយពីមានការជួបចរចារគ្នារវាងបណ្ដាភាគីខ្មែរនិងប្រទេសពាក់ព័ន្ធ ភាគីជម្លោះទាំងបួននៅកម្ពុជា និង ប្រទេស១៨ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនៅថ្ងៃទី២៣ តុលា ១៩៩១ ហើយបញ្ហារបស់កម្ពុជាត្រូវបានដោះស្រាយ។
✓-កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១
កិច្ចព្រមព្រៀងក្រុងប៉ារីសថ្ងៃ២៣ តុលា ១៩៩១ ផ្ដោតទៅលើចំណុចពីរសំខាន់ៗគឺ៖
កិច្ចព្រមព្រៀងទាក់ទងទៅនិងអធិបតេយ្យភាព បូរណភាពទឹកដី អព្យាក្រឹត ឯករាជ្យជាតិកម្ពុជា
សេចក្ដីថ្លែងការណ៍ស្ដីពីការស្ដារ និង​ កសាងប្រទេសកម្ពុជាឡើងវិញ
ភាគីជម្លោះបានចាប់ដៃគ្នា យល់ព្រមធ្វើការបោះឆ្នោតជាសកលដែលមានអាជ្ញាធរបណ្ដោះអាសន្ននៃអង្គការសហប្រជាជាតិនៅកម្ពុជាដែលហៅកាត់ថាអ៊ុនតាក់ (UNTAK) មើលការទទួលខុសត្រូវ។
អ៊ុនតាក់មានថវិកាចំនួន៣០០០លានដុល្លា ដើម្បីរៀបចំបំពេញបេសកម្ម៤យ៉ាងគឺ៖
ដកអាវុធពីទ័ពរដ្ឋកម្ពុជា កងទ័ពខ្មែរក្រហម រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ និង កងទ័ពរាជានិយមហ៊្វុនស៊ុនប៉ិច
បញ្ចូលរដ្ឋអំណាចទាំងសងខាងអោយរួមគ្នា (រដ្ឋកម្ពុជា និង រដ្ឋាភិបាលសម្ពន្ធត្រីភាគី)
រៀបចំការបោះឆ្នោតដោយសេរីដោយអ៊ុនតាក់
នាំជនភៀសខ្លួនប្រហែល៥០០០០នាក់ត្រលប់មកមាតុភូមិវិញ
ព្រឹត្តិការមួយដ៏សំខាន់ និង សក្ខីភាពនៃការរួមគ្នាឡើងវិញរបស់កម្ពុជា គឺការយាងត្រលប់មកកម្ពុជាវិញរបស់សម្ដេច នរោត្តម សីហនុ នៅខែវិច្ឆិកា ១៩៩១ ដោយមិនរង់ចាំការមកដល់នៃទាហានអ៊ុនតាក់ ឬ ការបោះឆ្នោត……..។
✓-ប្រទេសនៅតែមានតំបន់ត្រូតត្រា២ដ៏ដែល
ទោះបីអ៊ុនតាក់រៀបចំការបោះឆ្នោតក៏ដោយក៏ប្រទេសកម្ពុជានៅតែមានតំបន់ត្រួតត្រា២ មូលហេតុ ដោយមភាគីកម្ពុជាប្រជាធិបតេយ្យ បានដកខ្លួនចេញពីកិច្ចព្រមព្រៀងទិក្រុងប៉ារីស។
✓-នយោបាយ ឈ្នះៗ ជានយោបាយអច្ឆរិយៈ
ការបញ្ចប់សង្រ្គាមដោយនយោបាយឈ្នះ-ឈ្នះ គឺជាទស្សនៈវិជ្ជាសនិ្តភាព និងមានការប្តេជ្ញាចិត្តខាងនយោបាយដ៏មុតមាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ការបញ្ចប់សង្គ្រាម មិនមែនជាអព្ភូតហេតុ ឬជាការស្រមៃដោយចៃដន្យនោះទេ ដូចនេះទើបនៅក្នុងដំណើរការអនុវត្តការបញ្ចប់សង្គ្រាម ទាមទារនូវការដឹកនាំដែលប្រកបដោយទេពកោសល្យខ្ពស់ និងមានលក្ខណៈវិទ្យាសាស្ត្ររួមជាមួយគ្នា ព្រោះព្រឹតិ្តការណ៍មានការប្រែប្រួលយ៉ាងគំហុកបំផុត។
គេអាចនិយាយបានថា នយោបាយឈ្នះ-ឈ្នះ នៅកម្ពុជាមានន័យយ៉ាងទូលំទូលាយ ពោលគឺគ្របដណ្តប់លើគ្រប់វិស័យនៃសង្គមជាតិទាំងមូល។ ដូច្នេះនយោបាយឈ្នះ-ឈ្នះ គឺជាយុទ្ធសាស្ត្រគោលការណ៍ទាំងឡាយណា ដែលនឹងនាំមកនូវការធានាដល់សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ សនិ្តភាព ការធានាដល់បូរណភាពដែនដី អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយសង្គមប្រកបដោយចិរភាព។
ចំពោះនិយមន័យនយោបាយឈ្នះ-ឈ្នះ ដែលជាយុទ្ធសាស្រ្តសម្រាប់បញ្ចប់សង្គ្រាមផ្ទៃក្នុង និងស្វែងរកសន្តិភាពនៅកម្ពុជា មានខ្លឹមសារសំខាន់ៗចំនួន១១ដូចតទៅនេះ៖
១- គោលការណ៍នយោបាយឈ្នះ-ឈ្នះ៖ គឺការដាក់ចេញនូវគោលការណ៍គន្លឹះសម្រាប់ធានាសុវតិ្ថភាពបីយ៉ាង៖
ក) ការធានានូវសុវតិ្ថភាពខាងផ្នែកសន្តិសុខផ្ទាល់ខ្លួនរបស់បុគ្គល និងគ្រួសារដែលស្ម័គ្រចិត្តបញ្ចប់សង្គ្រាម និងការប្រយុទ្ធ ហើយវិលត្រឡប់មករួមរស់នៅក្នុងចរន្តគោលនៃសង្គមជាតិវិញ។
ខ) ការធានានូវសុវតិ្ថភាពខាងផ្នែកអាជីព ដោយផ្តល់ជូនអ្នកទាំងនោះនូវលទ្ធភាពគ្រប់គ្រាន់ ក្នុងការបន្តមុខរបរ និងការរកស៊ីចិញ្ចឹមជីវិត ដែលគេធ្លាប់មានកន្លងមក។
គ) ការធានានូវសុវតិ្ថភាពខាងផ្នែកកម្មសិទិ្ធដែលគេធ្លាប់មាន និងកាន់កាប់ក្នុងរយៈពេលកន្លងមក ដោយគ្មានការដកហូត ឬរុះរើ។
២- នយោបាយឈ្នះ-ឈ្នះ៖ គឺធម៌ខន្តី និងសិល្បៈសម្បទាននៃទស្សនវិជ្ជាសន្តិភាព ដែលស្ថិតក្នុងយុទ្ធសាស្ត្របញ្ចប់សង្រ្គាមស៊ីវិល យុទ្ធសាស្ត្រប្រឆាំងនឹងសង្គ្រាមឈ្លប ឬ ឧទ្ទាមកម្ម ហើយយុទ្ធសាស្ត្របែបនេះបានបន្តអនុវត្តរហូតមក ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការចាត់វិធានការបង្ការ និងបង្ក្រាបភេរវកម្មពេលក្រោយមកទៀត។
៣-នយោបាយឈ្នះ-ឈ្នះ៖ គឺជាយុទ្ធសាស្ត្រនយោបាយគួបផ្សំយោធាមួយ ដែលបានប្រយុទ្ធតស៊ូដើម្បីឈានទៅរក និងទទួលបាននូវសន្តិភាពដោយកម្លាំងកម្ពុជាខ្លួនឯង បញ្ចៀសមិនមានការប្រើប្រាស់អាវុធប្រយុទ្ធបាញ់វាយប្រហារគ្នា។ នយោបាយនេះពុំបានផ្អែកលើកិច្ចព្រមព្រៀងជាលាយល័ក្ខអក្សររវាងភាគីណាមួយឡើយ ហើយក៏ពុំមានអន្តរាគមន៍ពីប្រទេសក្រៅ ឬបើកការចរចាខ្ទរខ្ទារ និងក៏ពុំចាំបាច់ពឹងផ្អែកលើទីតាំងប្រទេសដទៃ តាមរយៈជនបរទេសដែរ ពោលគឺភាគីជម្លោះក្នុងប្រទេសមួយត្រូវជួបគ្នា ជជែកគ្នាពិភាក្សាដោះស្រាយបញ្ហាដោយផ្ទាល់ ដោយការយោគយល់សម្រុះសម្រួលគ្នា។
៤- នយោបាយឈ្នះ-ឈ្នះ៖ គឺការបង្កើតជំនឿការទុកចិត្តគ្នាទៅវិញទៅមក។ នោះគឺការទទួលស្គាល់ថា នៅក្នុងការធើ្វសង្គ្រាមបំផ្លិចបំផ្លាញ ប្រាកដជាមិនអាចមានអ្នកឈ្នះនោះទេ ហើយការចងអាឃាតព្យាបាទ ក៏មិនអាចនាំមកនូវសុខសន្តិភាពជូនប្រទេសជាតិនិងប្រជាជនបានដែរ។ ការមិនសងសឹកចងអាឃាតព្យាបាទគ្នាពីសំណាក់ប្រជាជន ដែលធ្លាប់រស់នៅតំបន់កាន់កាប់ផ្សេងគ្នា និងពីសំណាក់កម្លាំងប្រដាប់អាវុធដែលធ្លាប់តែប្រយុទ្ធគ្នា គឺជាមូលហេតុដ៏សំខាន់មួយទៀត ដែលបង្កលក្ខណៈឲ្យអនុវត្តការបញ្ចប់សង្គ្រាមបានដោយជោគជ័យ ឧទាហរណ៍នៅកម្ពុជា ចំណុចល្អពិសេសគឺ ការមិនសងសឹកគ្នា មិនចាត់ទុកគ្នាថា ជាអ្នកចាញ់ ឬអ្នកឈ្នះ តែគឺឈ្នះទាំងអស់គ្នា។ សន្តិភាព និងការបង្រួបបង្រួមជាតិគឺសម្រាប់ទាំងអស់គ្នា ដូច្នេះហើយបានជាព្រំដែនផ្ទៃក្នុងរវាងតំបន់មួយទៅតំបន់មួយទៀតត្រូវបានរំលាយចោល ប្រជាជនទៅមករកគ្នា។ ជាតិសាសន៍មានតែមួយ ហើយទទួលបាននូវការអភិវឌ្ឍ និងផលប្រយោជន៍ដូចគ្នា ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ និងច្បាប់តែមួយ រដ្ឋាភិបាលតែមួយ។ រីឯកម្លាំងប្រដាប់អាវុធដែលធ្លាប់តែច្បាំងគ្នា ក៏វិលមករស់នៅជាមួយគ្នា ដោយគ្មានការបែងចែក ឬរើសអើងក្នុងឯកសណ្ឋាន និងទឹកចិត្តស្នេហាជាតិ ស្នេហាប្រជាជនដូចគ្នា។
៥- នយោបាយឈ្នះ-ឈ្នះ៖ គឺការបំបាត់ការរើសអើងខាងជាតិសាសន៍ និងសាសនា ហើយប្រែក្លាយសង្គមឲ្យចេញផុតពីសង្គ្រាម ដើម្បីមានសន្តិភាព ឲ្យសាមគ្គីរួបរួមគ្នាធើ្វការអភិវឌ្ឍដោយមានសេរីភាព និងមូលដ្ឋានជំនឿរៀងៗខ្លួន ទាំងពុទ្ធសាសនា គ្រឹស្តសាសនា សាសនាអ៊ីស្លាមជាដើម។ ក្មេងជំនាន់ក្រោយបានរៀនសរសេរ រៀនប្រើកុំព្យូទ័រជំនួសការប្រើកៃកាំភ្លើង។ ប្រទេសកម្ពុជាបានផ្លាស់ប្តូរពីការកាប់សម្លាប់គ្នាទៅជាការជួយគ្នាទៅវិញទៅមក ពីការបំផ្លាញទៅជាការកសាង ពីការភ័យខ្លាចទៅជាការសប្បាយ ហើយការបែកបាក់គ្នាទៅជាការបង្រួបបង្រួមគ្នា។
៦- នយោបាយឈ្នះ-ឈ្នះ៖ គឺការបើកទ្វារអភិវឌ្ឍអតីតតំបន់ដែលធ្លាប់បែងចែកការគ្រប់គ្រងគ្នា និងតំបន់ដាច់ស្រយាល ឲ្យជឿនលឿនអភិវឌ្ឍលើគ្រប់វិស័យ ដោយផ្សារភ្ជាប់មករាជធានីភ្នំពេញជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជាតែមួយ តាមរយៈវិធានការនិងគោលនយោបាយសំខាន់ៗ ដើម្បីភ្ជាប់គម្លាតពីជនបទមកទីក្រុង ហើយទទួលនូវប្បធម៌សេដ្ឋកិច្ចដោយសមធម៌។
៧- នយោបាយឈ្នះ-ឈ្នះ៖ គឺការផ្តល់នូវយុតិ្តធម៌សម្រាប់សង្គម ក្រោយពីការរក្សាឲ្យបាននូវសុវតិ្ថភាព និងសន្តិភាព។ យើងសង្កេតឃើញថា តាមសភាពការណ៍ជាក់ស្តែង បើគ្មានសន្តិភាពទេ អំពើហិង្សា ជម្លោះនៅតែមាន ហើយសម្រាប់យុតិ្តធម៌ និងប្រជាធិបតេយ្យ ក៏ជួបការលំបាកស្មុគស្មាញ ដើម្បីប្រតិបតិ្តនៅក្នុងសង្គមមួយ។ រាជរដ្ឋាភិបាលក៏ពុំបានរំលងនូវបញ្ហាយុតិ្តធម៌ដែរ។ វិចារញាណ និង សីលធម៌ មិនអនុញ្ញាតឲ្យអំពើឧក្រឹដ្ឋប្រល័យពូជសាសន៍យ៉ាងឃោរឃៅដែលបានប្រព្រឹត្តមកលើប្រជាជនកម្ពុជា នៅក្នុងរយៈពេលគ្រប់គ្រងរបស់ពួកមេខ្មែរក្រហម ពីឆ្នាំ១៩៧៥ ដល់១៩៧៩ កន្លងផុតទៅ ដោយគ្មានអ្នកទទួលខុសត្រូវនោះឡើយ។ មេក្លោងកំពូលៗនៃបទឧក្រឹដ្ឋនេះ ត្រូវតែទទួលខុសត្រូវនៅចំពោះមុខច្បាប់ និងប្រជាជន។ នេះគឺជាការទាមទារនៃគតិយុតិ្តធម៌ និងជាការព្រមានយ៉ាងមានប្រសិទ្ធភាពចំពោះអ្នកដឹកនាំដទៃទៀត ដែលមានភារកិច្ចទទួលខុសត្រូវលើជោគវាសនារបស់ប្រទេសជាតិ និងប្រជាជននាពេលអនាគត។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលនឹងបន្តជម្រុញកិច្ចដំណើរការកាត់ទោសមេដឹកនាំកំពូលៗនៃរបបខ្មែរក្រហម ឲ្យប្រព្រឹត្តទៅដល់ទីបញ្ចប់ប្រកបដោយជោគជ័យ។
៨- និយមន័យមួយទៀត នយោបាយឈ្នះ-ឈ្នះ៖ គឺការបើកផ្លូវឲ្យមនុស្សមានការជ្រើសរើស មានកី្តសង្ឃឹម គឺជាឧត្តមភាពពិសេសនៃការសម្រេចចិត្តមករួមរស់ក្នុងសង្គមជាតិ ដើម្បីកសាងសន្តិភាព និងអភិវឌ្ឍជាតិ ដូចអ្នកតាក់តែងគោលនយោបាយបច្ចុប្បន្នបានយល់ឃើញដោយឯកភាពគ្នាថា នៅក្នុងសណ្តាប់ធ្នាប់នៃពិភពលោកថ្មីនេះ ខ្សែបន្ទាត់រវាងសន្តិភាព និងសង្គ្រាម គឺស្រពិចស្រពិល និងមិនច្បាស់លាស់ ព្រោះបើតាមនិយមន័យ អំពីសង្គ្រាម មានចម្លើយជាច្រើនចំពោះសំនួរថា អី្វជាសង្គ្រាម? នោះគឺអ្នកដែលកាន់អាវុធប្រយុទ្ធ រហូតដល់ពេលខ្លះធើ្វអត្តឃាត គឺជាជម្រើសដែលគ្មានអី្វផ្សេងក្រៅពីនោះ។ តែសម្រាប់ការបញ្ចប់សង្គ្រាមទាំងអស់គ្នា បញ្ឈប់ការប្រយុទ្ធដោយស្ម័គ្រចិត្ត ហើយដាក់កី្តសង្ឃឹមចំពោះអនាគតក្នុងសង្គម។
៩- នយោបាយឈ្នះ-ឈ្នះ៖ គឺការបង្កើតឡើងនូវទស្សនៈជាតិនិយមត្រឹមត្រូវមួយ ដោយសារការរួបរួមបន្ទាប់ពីជម្លោះផ្ទៃក្នុង។ អំពីទស្សនៈជាតិនិយមនេះ មានច្រើនបែបដូចជា ទស្សនៈជាតិនិយមចង្អៀតចង្អល់ ឬជាតិនិយមជ្រុលដូចដែលរបបកម្ពុជាប្រជាធិបតេយ្យបានអនុវត្តកន្លងមក ដែលធើ្វឲ្យមានការបែងចែក រើសអើង រហូតដល់ការបោសសំអាតកាប់សម្លាប់គ្នាឯង និងបណ្តុះគំនិតអរិភាពប្រឆាំងជាមួយប្រទេសជិតខាង បង្កជម្លោះ និងទំនាស់មិនចប់។ ចំពោះទស្សនៈជាតិនិយមត្រឹមត្រូវ គឺជាភាពចាស់ទុំខាងនយោបាយ និងការដឹកនាំត្រឹមត្រូវតាមផ្លូវច្បាប់ ហើយគេបានឃើញច្បាស់នូវទស្សនៈនេះ នូវជំហរប្រទេសជាតិ និងការប្រកាន់ឥរិយាបថរបស់ប្រជាជន ក្នុងដំណើរការដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក ដែលប្រឈមនឹងបញ្ហាស្មុគស្មាញជាច្រើន ដោយបរិយាកាសនយោបាយរបស់ថៃ នៅក្នុងខែកក្កដា ឆ្នាំ២០០៨។
១០- នយោបាយឈ្នះ-ឈ្នះ៖ ជាការបង្កលក្ខណៈ និងបើកឱកាសឲ្យកងយោធពលខេមរភូមិន្ទ អាចរៀបចំខ្លួនជាអង្គភាពមានវិជ្ជាជីវៈច្បាស់លាស់ថែមទៀត នៅក្នុងកិច្ចការការពារ និងកសាងមាតុភូមិកម្ពុជា ជាពិសេសគឺការបំពេញភារកិច្ចក្នុងវិស័យអំណាចទន់ ដូចជាការចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ធារាសាស្ត្រ សង្គ្រោះពេលមានគ្រោះមហន្តរាយ និងរួមវិភាគទានក្នុងនយោបាយការបរទេសរបស់កម្ពុជា តាមរយៈបេសកកម្មមនុស្សធម៌រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
១១- នយោបាយឈ្នះ-ឈ្នះ៖ បានផ្តល់ឱកាសឲ្យកម្ពុជាមានការគិតគូរដោះស្រាយត្រឹមត្រូវតាមផ្លូវច្បាប់ និងទំនាក់ទំនងអន្តរជាតិ លើបញ្ហាព្រំដែនជាមួយនឹងប្រទេសជិតខាងឡើងវិញយ៉ាងច្បាស់លាស់ តាមដំណាក់កាលនីមួយៗ ដោយបញ្ចៀសនូវការប៉ះទង្គិច និងជម្លោះ ហើយបង្កលក្ខណៈសម្រាប់ការអភិវឌ្ឍថែមទៀតនៅតំបន់ព្រំដែន៕
✓-សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​2019​នៅ​តែ​បន្ត​វិជ្ជមាន
ឆ្នាំ២០១៨លទ្ធផលសម្រេចបានគួរជាទីមោទនៈ សូចនាករ​និង​ទស្សនវិស័យ​សម្រាប់​សេដ្ឋកិច្ច​ឆ្នាំ​២០១៩ នៅ​តែ​មាន​សញ្ញា​វិជ្ជមាន​ដដែល ។ នេះ​បើ​យោង​តាម​របាយការណ៍​ស្តី​ពី​វឌ្ឍនភាព​ម៉ាក្រូសេដ្ឋកិច្ច និង​វិស័យ​ធនាគារ​ឆ្នាំ​២០១៨ និង​ទស្សនវិស័យ​ឆ្នាំ​២០១៩ ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២ មក​រា កន្លង​មក ។
របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ថា ៖« សេដ្ឋកិច្ច​កម្ពុជា​បាន​បន្ត​រីក​ចម្រើន​គួរ​ជាទី​មោ​ទ​នៈ ។ ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​មាន​ភាពរឹងមាំ ទោះបីជា​បាន​ប្រឈម​នឹង​ហានិភ័យ​មួយ​ចំនួន​ក្តី ។ វិស័យ​កាត់ដេរ សំណង់ និង​ទេសចរណ៍​បន្ត​មាន​កំណើន​ក្នុង​អត្រា​ពីរ​ខ្ទង់​ក្នុង​បរិយាកាស​អំណោយផល​នៃ​កំណើនសេដ្ឋកិច្ច​ពិភពលោក និង​ដោយ​មានការ​គាំទ្រ​ពី​គោលនយោបាយ​សារពើ​វិត្ថារ​កម្ម​(​ការ​ពង្រីក​) គោលនយោបាយ​ហិរញ្ញវត្ថុ និង​ផ្លែផ្កា​នៃ​វ​ឌ្ឈ​នភា​ព និង​វិស័យ​ធនាគារ ព្រមទាំង​វិស័យ​ដទៃ​ទៀត »​។
របាយការណ៍​ដដែល​បាន​បន្ត​ថា ទោះបីជា​បាន​ប្រឈម​នឹង​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក ចិន និង​ឥទ្ធិពល​នៃ​ប្រក្រតី​កម្ម​នៃ​គោលនយោបាយ​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​អភិ វឌ្ឍន៍​មួយ​ចំនួន​ក៏​ដោយ កំណើនសេដ្ឋកិច្ច​ពិភពលោក និង​តំបន់​មាន​ភាពល្អ​ប្រសើរ និង​បាន​ផ្តល់​កាលានុវត្តភាព​ល្អ​ដល់​សេដ្ឋកិច្ច​កម្ពុជា ។ លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​មក​កម្ពុជា បន្ត​កើនឡើង​ក្នុង​អត្រា​១២% ពិសេស​វិស័យ​ធនាគារ អចលនទ្រព្យ និង​វិស័យ​កាត់ដេរ ហើយ​បាន​គាំទ្រ​ជញ្ជីងទូទាត់​ឲ្យ​មាន​អតិរេក​(​ផល​លើស​)​ប្រមាណ​៤,៥%​នៃ​ផលទុនជាតិ​សរុប​ក្នុងស្រុក ។
អតិរេក​ជញ្ជីងទូទាត់​ពាណិជ្ជកម្ម បាន​រួមចំណែក​គរ​ពូន​ទុនបម្រុង​អន្តរជាតិ​របស់​កម្ពុជា​ដល់​១០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​អាច​ធានា​ការ​នាំ​ចេញ​ទំនិញ និង​សេវា​សម្រាប់​ឆ្នាំ​បន្ទាប់​បាន​៥,៤​ខែ ដែល​ជា​កម្រិត​ខ្ពស់​ធៀប​នឹង​កម្រិត​អប្បបរមា ដែល​ប្រទេស​អភិវឌ្ឍន៍​គួរ​មាន ។
សម្រាប់​ទស្សនវិស័យ​ឆ្នាំ​២០១៩ របាយការណ៍​នេះ​បាន​បញ្ជាក់​ថា ទស្សនវិស័យ​សម្រាប់​ឆ្នាំ​២០១៩ សេដ្ឋកិច្ច​កម្ពុជា​រំពឹង​បន្ត​កំណើន​ក្នុង​រង្វង់​អត្រា​៧% ហើយ​អតិផរណា​បន្ត​ស្ថិត​ក្នុង​កម្រិត​ទាប​ក្នុង​រង្វង់​២,៦ ជាមួយនឹង​ស្ថិរភាព​អត្រា​ប្ដូរ​ប្រាក់​៤០៥០​រៀល​ក្នុង​១​ដុល្លារ​អា​មេ​រិ​ក ។ ចំណែក​ទុនបម្រុង​អន្តរជាតិ រំពឹង​កើន​ដល់​១១,៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​អាច​ធានា​ដល់​ការ​នាំ​ចេញ និង​សេវា​បាន​រយៈពេល​៥​ខែ ។
ម្យ៉ាងវិញទៀត ឥណទាន​ធនាគារ​រំពឹង​ថា នឹង​បន្ត​កើនឡើង​ក្នុង​ល្បឿន​១៧,១% និង​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ នឹង​បន្ត​កើន​ឡើងជា​លំដាប់ ដែល​កត្តា​ទាំងនេះ នឹង​បន្ត​រួមចំណែក​ជំរុញ​ការ​រីក​ចម្រើន​សកម្មភាព​សេដ្ឋកិច្ច និង​កាត់​បន្ថយ​ភាព​ក្រីក្រ​បន្ថែម​ទៀត ។
លោកស្រី Sunniya Durrani-Jamal នាយិកា​ប្រចាំ​ប្រទេស​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​បន្ត​រក្សា​បាន​កំណើន​ក្នុង​រង្វង់​៧%​រយៈពេល​វែង​បន្ត ទៀត ។
✓ធនាគារអភិវឌ្ឍន៍អាស៊ី ដំឡើងការព្យាករ សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២០
News Release | 23 កញ្ញា 2020
ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB) បានដំឡើង តួលេខនៃការព្យាករសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ ២០២០​ ដោយផ្អែកលើ​​ភាពប្រសើរ​ជាងមុន​ នៃផលិតកម្ម វិស័យកសិកម្ម និងការកើនឡើង ​ នៃការនាំចេញផលិតផលមិនមែន​សំលៀកបំពាក់​​ ​ដូចជា​កង់​ និង គ្រឿងអេឡិចត្រូនិច។
បច្ចុប្បន្នភាពនៃ ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (Asian Development Outlook Update)សម្រាប់ ឆ្នាំ២០២០ ដែលជារបាយការណ៍សេដ្ឋកិច្ចពិសេស ប្រចាំឆ្នាំ របស់ធនាគារអភិវឌ្ឍន៍អាស៊ី​ ព្យាករ​ពីការ ធ្លាក់ចុះ នៃផលិតផលក្នុងស្រុកសរុប របស់កម្ពុជាក្នុងឆ្នាំ ២០២០ ក្នុងរង្វង់ -៤.០%​ បើធៀបទៅនឹង -៥.៥% នៃការព្យាករកាលពីខែមិថុនាកន្លងទៅ ។
លោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេសកម្ពុជា ​របស់ធនាគារអភិវឌ្ឍន៍អាស៊ី​បានមានប្រសាសន៍ថា “ជំងឺរាតត្បាតបណ្តាលពីវីរុសកូរ៉ូណា ជាបញ្ហាប្រឈមពិភពលោក ដែលមិនធ្លាប់ មានពីមុនមក ប៉ុន្តែជាសំណាងល្អ ប្រទេសកម្ពុជាមិនបានមានវិបត្តិផ្នែកសុខាភិបាលនោះទេ។ យើងរំពឹង​ថា​កំណើនសេដ្ឋកិច្ចនឹងស្ទុះងើបឡើងវិញដល់ ៥,៩% នៅក្នុងឆ្នាំ ២០២១ ដោយសារកំលាំងជំរុញ នៃគោលនយោបាយគាំទ្រ របស់រាជរដ្ឋាភិបាល ដើម្បីជួយដល់ជនក្រីក្រ និងការគាំទ្រផ្នែកហិរញ្ញប្បទាន ដល់សហគ្រាសធុនតូច និងមធ្យម។ វិធានការណ៍ទាំងនេះ រួមជាមួយនឹងការកែទម្រង់រចនាសម្ព័ន្ធ ដែល ចាំបាច់ នឹងកាត់បន្ថយផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល នៃកូវីដ១៩ ទៅលើគ្រួសារ និង អាជីវកម្មនានា ហើយនឹងជួយឱ្យសេដ្ឋកិច្ចកម្ពុជាងើបឡើងខ្លាំងជាងមុនក្រោមកូវីដ១៩”។
ការធ្លាក់ចុះយ៉ាងខ្លាំង នៃការបញ្ជាទិញពីអឺរ៉ុប និងអាមេរិកខាងជើង បាននាំដល់ការបិទទ្វារនៃ រោងចក្រសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែក​ជើង(GTF) ប្រហែល ១ភាគ៣ ក្នុងឆមាស ទី១ នៃឆ្នាំ ២០២០ ។ ប៉ុន្តែ កំណើននៃការផលិតកង់ និងគ្រឿងអេឡិចត្រូនិច​ បានជំរុញឱ្យ​ការនាំចេញ ​ផលិតផល ក្រៅពីទំនិញកាត់ដេររបស់កម្ពុជាកើនឡើង ៣០,៣% ឆ្នាំលើឆ្នាំ ក្នុងឆមាសទីមួយ​នៃឆ្នាំ ២០២០។ កំណើនសរុបនៃផលិតផលឧស្សាហកម្ម ត្រូវបានព្យាករថានឹងកើន ៥,១% ក្នុងឆ្នាំ ២០២០ ប្រសិនបើ ការនាំចេញនៃ សម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែក​ជើង បន្តងើបឡើង។
កូវីដ១៩ ជះឥទ្ធិពលយ៉ាងខ្លាំងលើវិស័យទេសចរណ៍ នៅកម្ពុជា។ វាត្រូវបានរំពឹងថា នឹងមាន​ការបើក​​​ ដំណើរ​ការជាបណ្តើរៗឡើងវិញ នៅឆមាសទី ២ នៃឆ្នាំ ២០២០ ប៉ុន្តែវិស័យសេវាកម្មត្រូវបាន ព្យាករថា​នឹងធ្លាក់ចុះ​ ១៥,១% ក្នុងឆ្នាំ ២០២០ ។ ការមកដល់នៃទេសចរអន្តរជាតិ បានធ្លាក់ចុះ ៩៨,១% ឆ្នាំលើឆ្នាំ នៅក្នុងត្រីមាសទី ២ ដែលបានបង្ខំឱ្យអាជីវកម្មជាង ៣.០០០ ត្រូវបិទទ្វារ ហើយកម្មករប្រមាណ ៤៥.០០០ នាក់បាត់បង់ការងារ។
ហានិភ័យនៅតែមាន​ ដូចជាការបន្តធ្លាក់ចុះ នៃឧស្សាហកម្មកាត់ដេរ និងសំណង់ និងការថយចុះ​នៃកសិផល ដោយសារមានភ្លៀងធ្លាក់តិច ក្នុងខែមិថុនានិងខែកក្កដា។ តម្រូវការអ្នកប្រើប្រាស់ ក៏អាចបន្ត ធ្លាក់ចុះ​ដោយសារជំងឺរាតត្បាតនេះ។ ធនាគារអភិវឌ្ឍន៍អាស៊ី​ ​កំពុងគាំទ្រដល់ការឆ្លើយតប របស់រាជ រដ្ឋាភិបាល​កម្ពុជា​ ទៅនឹងជំងឺរាតត្បាតនេះ និងបានផ្តល់ហិរញ្ញប្បទានសម្បទានចំនួន ២៥០ លានដុល្លារ ដើម្បីពង្រឹង ប្រព័ន្ធ​សុខាភិបាល ពង្រីកការគាំពារសង្គម និងគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ។
ក្រោមយុទ្ធសាស្ត្រភាពជាដៃគូ ប្រចាំប្រទេសសម្រាប់ឆ្នាំ ២០១៩-២០២៣ ធនាគារអភិវឌ្ឍន៍​អាស៊ីនឹងផ្តល់ជាប្រាក់កម្ចី ជំនួយឥតសំណង និងជំនួយបច្ចេកទេសចំនួន ១,៤៥ ពាន់លានដុល្លា​រ ​ដល់ ប្រទេសកម្ពុជា ដើម្បីគាំទ្រការគ្រប់គ្រងវិស័យកសិកម្មនិងធនធានធម្មជាតិ ធ្វើឱ្យប្រសើរ​ឡើងនូវស្ថានភាព រស់នៅទីក្រុងនិងជនបទ គាំទ្រហេដ្ឋារចនាសម្ព័ន្ធថាមពលកកើតឡើងវិញ ព្រមទាំងលើកកម្ពស់ការអប់រំ និង​ការអភិវឌ្ឍជំនាញ។ គំនិតផ្តួចផ្តើមទាំងនេះ មានគោលបំណង​ពង្រីកវិសាលភាពនៃការទទួលបាន​សេវាសាធារណៈ ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា និងលើកកម្ពស់គុណភាពសេវាកម្ម ក៏ដូចជាការធ្វើឱ្យ ប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគក្នុងប្រទេស។
ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់​និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់ខាងលើនេះ។
✓សេចក្តីប្រកាសព័ត៌មាន 15 ធ្នូ 2020
សេដ្ឋកិច្ចរបស់កម្ពុជានឹងរើបឡើងវិញក្នុងឆ្នាំ២០២១ បន្ទាប់ពីរងការប៉ះទង្គិចខ្លាំងពីការរាតត្បាតជំងឺជាសាកល។
-ធនាគារពិភពលោក​ នៅក្នុង​​​របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ច​កម្ពុជាដែល​ចេញផ្សាយ​ថ្ងៃនេះ និយាយ​ថា ប្រទេសកម្ពុជាសម្រេច​បាន​កំណើន​សេដ្ឋកិច្ច ៧,៥ភាគរយ​នៅ​ក្នុង​ឆ្នាំ​២០១៨ ដែល​ជា​អត្រាកំណើនល្អជាងការរំពឹងទុកទៅទៀត ដោយ​មាន​ការ​ជំរុញ​មួយ​ផ្នែកធំ​ពីការ​កើន​យ៉ាង​រហ័ស​នៃការនាំ​ចេញ​ និង​ការបន្ត​​លូតលាស់នៃវិស័យសំណង់។
ការនាំចេញ​របស់​ផលិតផលសម្លៀកបំពាក់ ស្បែកជើង​ និង​មុខ​ទំនិញធ្វើ​ដំណើរ — ដែល​ទាំងអស់នេះ​មាន​ជាង​ពីរភាគបីនៃ​មុខទំនិញនាំចេញសរុប — ជាកំណត់​ត្រាកំណើន​ខ្ពស់​ប្រាំ​ឆ្នាំជាប់គ្នាហើយ ដោយ​វា​កើន​បាន​១៧,៦ភាគរយ​ក្នុ​ងឆ្នាំ​២០១៨ ប្រៀបធៀប​ជាមួយ​៨,៣ភាគរយក្នុង​ឆ្នាំ​២០១៧។ វិស័យសំណង់ អចលនទ្រព្យ និង​ទេសចរណ៍ សរុប​គ្នា​មក​ មានចំណែក​៦០ភាគរយ នៃចំនួន​គម្រោង​វិនិយោគទាំងអស់​ដែល​ត្រូវ​បាន​អនុម័ត​រួច​ក្នុង​ឆ្នាំ​២០១៨។ ការ​ផលិត​សម្ភារផ្គត់ផ្គង់​ការ​សាងសង់ ដែកគ្រឿងសង្ហារឹម និង​ផលិតផល​ប្ល៉ាស្ទ៊ីក​ក៏មាន​ការ​កើន​ឡើង​យ៉ាង​លឿនដែរ ដើម្បីគាំទ្រ​ដល់​ការ​លូតលាស់​របស់​វិស័យសំណង់។
ប៉ុន្តែ ភាពមិនប្រាកដប្រជា​ដែល​បន្តមានបានបង្កហានិភ័យ​ខ្លាំងឡើងដែរ។ បច្ចុប្បន្ននេះ ទីផ្សារ​សហភាពអឺរ៉ុប (រួមទាំង​ចក្រភពអង់គ្លេសផង) ស្រូបយក​ជាងមួយ​ភាគបីនៃទំហំនៃការនាំចេញ​សរុបរបស់កម្ពុជា ជាពិសេស​ផលិតផលសម្លៀកបំពាក់ ស្បែកជើង និង​ទោចក្រយាន។ លទ្ធភាពដែល​កម្ពុជានឹងអាច​បាត់​បង់​ភាពអនុគ្រោះ​នាំទំនិញ​ចូល​ទីផ្សារ​អឺរ៉ុប​ដោយរួចពន្ធក្រោម​ប្រព័ន្ធអនុគ្រោះ «គ្រប់​មុខទំនិញ​ទាំងអស់​លើក​លែងគ្រឿងសព្វាវុធ» (EBA) ទំនង​ជា​នឹង​អាច​បន្ថយ​ល្បឿន​នៃការ​នាំចេញពីកម្ពុជា។ បន្ថែមលើនេះ វិស័យសំណង់​និង​អចលនទ្រព្យកាន់​តែ​ងាយធ្លាក់​​ក្នុង ​វដ្ត​ស្ថាន​ភាពឆាប់ប៉ោង​ហើយ​ឆាប់​ផ្ទុះបែកទៅវិញ ហើយកំណើន​ការ​ផ្តល់​ហិរញ្ញប្បទានក្នុងស្រុកនៅ​ក្នុង​វិស័យ​សំណង់​នឹង​កាន់តែ​បង្កើន​ហានិភ័យ​ថែមទៀត​ដល់​វិស័យ​ហិរញ្ញវត្ថុ​ដែរ។
លោកស្រី អ៊ិនហ្គូណា ដូប្រាចា នាយកគ្រប់គ្រងធនាគារពិភពលោកសម្រាប់ប្រទេសកម្ពុជា មានប្រសាសន៍ថា៖ «ការ​ធ្វើ​ឱ្យ​ប្រសើរឡើង​ដល់​បរិយាកាស​វិនិយោគ និង​ការ​កាត់​បន្ថយ​ថ្លៃចំណាយ​ក្នុង​ការ​ធ្វើ​ធុរកិច្ច​ ព្រម​ទាំង​ការ​កសាង​ជំនាញ​សម្រាប់​សេដ្ឋកិច្ច​នា​ពេល​អនាគត សុទ្ធ​តែ​ជា​អាទិភាពគន្លឹះ​សម្រាប់​រក្សា​កំណើន​ខ្លាំង​ក្នុង​រយៈពេល​មធ្យម។ ភ័ស្តុតាងនានា​បានរំលេចឱ្យឃើញថា​ ការ​វិនិយោគទៅលើលើប្រជាជន មានសារៈសំខាន់ណាស់ដើម្បីជំរុញ​ឱ្យមាន​វឌ្ឍន​ភាពសេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍប្រកបដោយចីរភាព។ ការវិនិយោគទៅលើប្រជាជន និង​ការកែលម្អ​គុណភាព​នៃមូលធនមនុស្ស​របស់​កម្ពុជា គួរតែបន្តនៅ​ជា​ស្នូល​នៃ​សេចក្តី​ប្រាថ្នារបស់​កម្ពុជា​ក្នុង​ការ​ឈាន​ទៅសម្រេចគោលដៅ​ជា​សេដ្ឋកិច្ច​មាន​ចំណូល​មធ្យមខ្ពស់ត្រឹម​ឆ្នាំ​២០៣០។»
របាយការណ៍នេះ​ក៏​បាន​អំពាវនាវផងដែរឱ្យ​មានការ​បំពេញ​ភាព​ខ្វះ​ខាត​ផ្នែកជំនាញ និង​ការ​វិនិយោគទៅលើ​មូលធន​មនុស្ស​ដើម្បី​ផ្តល់​ជា​គ្រឹះសម្រាប់​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​យូរអង្វែង។ ការ​បង្កើនទំហំ និង​ប្រសិទ្ធផល​នៃការ​វិនិ​យោគ​ទាំងនេះ​ពីសំណាក់​បុគ្គលផ្ទាល់ និងវិស័យសាធារណៈនិងឯកជន អាច​ជួយ​ធានាឱ្យ​កុមារកម្ពុជាមានចំណុច​ចាប់​ផ្តើមល្អមួយឆ្ពោះទៅ​​អនាគត ដោយផ្តល់​ដល់ពួកគេនូវ​មូលដ្ឋានគ្រឹះ​ដែលពួកគេត្រូវការ​ចាំបាច់ដើម្បី​ទាញ​យក​ផល​អតិបរមា​ពីការ​អប់រំសិក្សា​ ហើយ​អភិវឌ្ឍជំនាញឱ្យ​បាន​ច្រើន​ពេញ​មួយ​ដំណើរ​ជីវិត​របស់​ខ្លួន។
របាយការ​ណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ច​កម្ពុជានេះចេញផ្សាយ​ពីរដងក្នុងមួយឆ្នាំ ដោយ​ផ្តល់នូវ​ព័ត៌មាន​បច្ចុប្បន្នភាពអំពី​ការ​អភិវឌ្ឍម៉ាក្រូសេដ្ឋកិច្ចកម្ពុជាក្នុង​រយៈពេលខ្លី និងមធ្យម៕

ផង

...

(រៀបរៀង ចងក្រងដោយ តាបូរណ៌)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print