រថយន្ត​មួយគ្រឿងបើក​បុក​ម៉ូតូ​ពីក្រោយ ​កិន​​បែកក្បាលធ្លាយខួរបុរស​ម្នាក់ស្លាប់​នៅកន្លែងកើតហេតុ

ចែករំលែក៖

ភ្នំពេញ​៖បុរស​ម្នាក់​ត្រូវថយន្តកិនបែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ បន្ទាប់​ជិះ​ម៉ូតូ​មួយគ្រឿង ត្រូវ​រថយន្ត​ធុន​ធំ​មិន​ស្គាល់​ស្លាកលេខ បើក​មក​បុក​ពីក្រោយ រួច​កិន​ចំ​ពីលើ​ក្បាល​។ ចំណែក​រថយន្ត​បង្ក​បើក​ទៅមុខ​រត់​គេចខ្លួនបាត់​​។​

​ហេតុការណ៍​នេះ កើតឡើង​កាល​វេលា​ម៉ោង​២​និង​៥០​នាទី​រំលងអាធ្រាត្រ ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២១

​ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ចំណុច​កងពលតូច ​៧០ ក្នុង​សង្កាត់​ចោមចៅទី​៣​ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

    ជនរងគ្រោះដែលស្លាប់​មានឈ្មោះ ខឿន ខាវ អាយុ​២៣​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​តាខ្មៅ ឃុំ​ក​ន្សោ​ង​អក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។​

​ប្រភពព័ត៌មានពីកន្លែងកេីតហេតុបាន​ឲ្យ​ដឹងថា ៖មុនពេល​កើត​គេ​ឃើញ​រថយន្ត​ធុន​ធំ​មួយគ្រឿង មិន​ចាំ​ស្លាកលេខ បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុងល្បឿនលឿន ខណៈ​មកដល់​ចំណុច​កើត​ខាងលើ បាន​បុក​ម៉ូតូ​សេ១២៥​ឆ្នាំ​២០២០ ពណ៌​ខ្មៅ ពាក់​ស្លាកលេខ ភ្នំពេញ 1IE 1696 ជិះ​ដោយ​យុវជន​ម្នាក់ ពីក្រោយពេញទំហឹងនិង​កិន​ចំក្បាល​បែកធ្លាយ​ខួរ​ស្លាប់​គួរ​ឲ្យ​រន្ធត់​។ 

     ចំណែក​រថយន្ត​បង្ក មិនបាន​ឈប់​ទទួលខុសត្រូវ​នោះទេ បាន​បន្ថែម​ល្បឿន​បើក​រត់គេច​បាត់ស្រមោល​។​ 

      សមត្ថកិច្ចបាន​យកម៉ូតូទៅ​រក្សាទុក​នៅ​អធិការនគរបាលខណ្ឌរងចាំស្រាវជ្រាវ​រក​រថយន្ត​បង្ក​ឲ្យ​ចូលខ្លួន​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕ដោយ៖សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print