បុរសម្នាក់ឈ្លោះគ្នាជាមួយប្រពន្ធបើកម៉ូតូឡាំប្រឺតាឡើងស្ពានជ្រោយចង្វាលោតទឹកសម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់ឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ខឹងចិត្តបើកម៉ូតូឡាំប្រឺតាឡើងស្ពានជ្រោយចង្វា លោតទឹកសម្លាប់ខ្លួន ដោយបន្សល់ទុកនូវស្បែកជើងមួយគូ និងម៉ូតូឡាំប្រឺតាមួយគ្រឿងនៅកន្លែងកើតហេតុ ។

ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៧និង៥០នាទីយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅលើស្ពានជ្រោយចង្វាថ្មី សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីឈ្មោះ សំ ឧត្ដម ជាបងប្រុសបង្កើតរបស់បុរសដែលលោតទឹកសម្លាប់ខ្លួនបានឲ្យដឹងថា បុរសដែលលោតទឹកសម្លាប់ខ្លួននោះ ត្រូវជាប្អូនប្រុសបង្កើតរបស់គាត់មានឈ្មោះ សំ បញ្ញា អាយុ២៤ឆ្នាំ មុខរបររត់ម៉ូតូឡាំប្រឺតា ស្នាក់នៅផ្ទះជួល នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាមួយប្រពន្ធ ។ មានស្រុកកំណើតនៅភូមិព្រៃតាបេស ឃុំពោធិ៏ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ប្រភពដដែលបានបន្តថា មុនកើតហេតុ ប្អូនប្រុសរបស់គាត់ និងប្រពន្ធបានទៅផឹកស៊ីនៅផ្ទះគាត់ ក្នុងសង្កាត់ព្រែកលាប ដើម្បីពិភាក្សាគ្នារឿងធ្វើបុណ្យខួបគម្រប់៣ឆ្នាំ ឲ្យម្តាយនៅថ្ងៃទី៧ ខែមករា ខណ:ពេលហូបចុកស្រវឹង ស្រាប់តែប្អូនប្រុសគាត់បានឈ្លោះប្រកែកពាក្យសម្តីគ្នា ជាមួយប្រពន្ធគាត់ ហើយប្អូនប្រុសគាត់ខឹងក៏ឡើងបើកម៉ូតូឡាំប្រឺតាចេញទៅបាត់ ដោយមិនប្រាប់អ្នកណាឡើយ លុះរំលងដល់ម៉ោង៩យប់ ក៏មានសមត្ថកិច្ចទាក់ទងទៅប្រពន្ធបុរសរងគ្រោះ ថាបុរសនោះបានលោតទឹកសម្លាប់ខ្លួនបាត់ទៅហើយ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគឺពួកគាត់ឃើញបុរសរូបនេះ បើកម៉ូតូឡាំប្រឺតា ពណ៍ស លាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1HJ-8498 ធ្វើដំណើរឡើងស្ពានជ្រោយចង្វា ទិសដៅពីកើតទៅលិច មកដល់ពាក់កណ្តាលស្ពាន ក៏ឈប់ម៉ូតូឡាំប្រឺតាអែបកៀន រួចក៏លោតចុះក្នុងទឹកទន្លេតែម្តង ដោយបន្សល់ទុកស្បែកស៊កមួយគូ នៅក្បែរបង្កាន់ដៃស្ពាន និងម៉ូតូឡាំប្រឺតា ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានយកម៉ូតូឡាំប្រឺតាទៅរក្សាទុកបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលស្រះចក រង់ចាំសាច់ញាតិយកឯកសារមក ដើម្បីប្រគល់ឲ្យវិញ ចំណែកប្រពន្ធបានជួលទូកគេស្វែងរកសពប្តីយក មកធ្វើបុណ្យតាមប្រពៃណី៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print