នគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនជនសង្ស័យ០៥នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

 

ភ្នំពេញ៖ ជនសង្ស័យ០៥នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនបានជាបន្តបន្ទាប់នឹងចាប់យកវត្ថុតាងមួយចំនួន។

នគរបាលប៉ុស្តិ៍ទឹកថ្លាបានប្រាប់ឲ្យដឹងថា វេលាម៉ោង២១ និង៣០នាទី                                                                                                                                                                                    ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ កម្លាំងបាន ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ជនសង្ស័យទាំង០២នាក់នោះ ១-ឈ្មោះ ស្រី សុចិត្ត ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខឯកជន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិប៉ប្រក១ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ , ២-ឈ្មោះ នី ណាក់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ( ដកហូតក្រាមសថ្លាក្រាម២កូនថង់តូច) ។ 

លុះដល់វេលាម៉ោង២២ និង០០នាទី                                                                                                                                                                                      ទី០៦ ខែមករា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍ទឹកថ្លាបានបន្ត ឃាត់ខ្លួនជនសង្ស័យ០៣នាក់បន្ថែមទៀតពាក់ព័ន្ធនឹង ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ជនសង្ស័យ០៣នាក់ ៖១-ឈ្មោះ ហ៊ែល ជីវ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។ ២-ឈ្មោះ វឹក ផាន់ណាក់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ៣-ឈ្មោះ លន់ រ៉ូហ្សា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ( ពិនិត្យទឹកនោម) ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី                                                                                                                                                   

ដោយ៖ ចន្ទ លីហ្សា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print