តំណាងសមាគម សាជីវកម្មអាមេរិក សហគ្រាស ក្រុមហ៊ុន អំពាវនាវឲ្យដកលោកត្រាំចេញឲ្យឆាប់បំផុត

ចែករំលែក៖

ប្រធានសមាគម តំណាងឲ្យក្រុមហ៊ុន សហគ្រាសអាមេរិក​ចំនួន​១៤០០០ ក្រុមហ៊ុន ​ក្នុងនោះមានក្រុមហ៊ុនធំៗ ដូចជាExxon Mobil, Pfizer និង Toyota…ជាដើម បានជំរុញឲ្យអ្នកនយោបាយអាមេរិក បញ្ចប់តំណែងប្រធានាធិបតីត្រាំ ឲ្យបានឆាប់បំផុត ដើម្បីបញ្ចប់ការអុកឡុកសង្គមអាមេរិក​។ សកម្មភាពខាងលើកើតឡើង​ក្រោយពីមានបាតុកម្មហិង្សា បំផ្លាញកិច្ចប្រជុំសភាអាមេរិក។
ប្រធានសមាគមក្រុមហ៊ុនអាមេរិក លោក Jay Timmons មានប្រសាសន៍ថា លោក Trump បាន “ញុះញង់ឱ្យមានអំពើហិង្សាដើម្បីរក្សាអំណាច ហើយអ្នកនយោបាយណាមួយគាំទ្រលោកត្រាំ គឺជាការខុសច្បាប់ បំពានពាក្យសម្បថចំពោះរដ្ឋធម្មនុញ្ញ និងប្រជាធិបតេយ្យរបស់អាមេរិក។
លោកត្រាំ នៅសល់តែ​១៤ថ្ងៃទៀតប៉ុណ្ណោះ​ក្នុងតំណែងជាប្រធានាធិបតីអាមេរិក មុនពេលលោកបៃឌិន ឡើងកាន់អំណាចនៅថ្ងៃទី​២០ខែមករា​។ ​ ប៉ុន្តែកិច្ចប្រជុំសភានៅថ្ងៃទី​៦ខែមករា (ពេលវេលានៅអាមេរិក​)ដើម្បីអនុម័តលទ្ធផលបោះឆ្នោតចុងក្រោយបំផុតត្រូវក្រុមបាតុករ​ដែលលោកត្រាំនៅពីក្រោយសម្រុកចូលរំខានកិច្ចប្រជុំអនុម័ត ធ្វើឲ្យតំណាងរាស្ត្រត្រូវភៀសខ្លួនទៅកាន់តំបន់សុវត្ថិភាព។
កម្លាំងទាហានជាតិ និងកម្លាំងប៉ូលិស​បានបញ្ជូនទៅជួយដល់ក្រុមសន្តិសុខការពារវិមានកាពិីតូល​ ដើម្បីគ្រប់គ្រងស្ថានភាព រារាំងបាតុករអុកឡុករដ្ឋសភា។ កម្លាំងបាតុករបង្កអំពើហិង្សាតាមការអំពាវនាវរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ។ នៅក្នុងជំនួបជាមួយបាតុករ​នៅមុខសេតវិមាននាព្រឹកថ្ងៃទី​៦ខែមករា លោកត្រាំបានស្នើដល់ក្រុមបាតុករនាំគ្នាទៅកាន់វិមានកាពីតូលពេលរដ្ឋសភាចាប់ផ្តើមកិច្ចប្រជុំ។ ពេលទៅដល់ក្រុមបាតុករក៏បានប៉ះទង្គិចជាមួយកម្លាំងប៉ូលិស​។
បណ្តាក្រុមហ៊ុនអាមេរិកបានរងផលប៉ះពាល់យ៉ាងខ្លាំង​​ក្រោមការដឹកនាំរបស់ប្រធានាធិបតីដូណាល់ ត្រាំ ។ ទាំងនោះហើយបានជាប្រធានសមាគមតំណាងឲ្យក្រុមហ៊ុនជាង​១៤០០០ ក្រុមហ៊ុន ស្នើឲ្យដកលោកត្រាំ ពីតំណែងឲ្យបានឆាប់បំផុត​ចៀសវាងភាពចលាចលកើតឡើងកាន់តែខ្លាំង ៕

   

...

ដោយ៖ធី រីណា(រូបភាព៖Reuters)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print