លោក វង្ស ពិសេន សមាជិកអចិន្ដ្រៃយ៍គណៈកម្មការកណ្ដាល និងជាប្រធានក្រុមការងារ អញ្ជើញចុះមូលដ្ឋានស្រុកពារាំង លោកប្រធានគណបក្សស្រុក លោកប្រធានគណបក្សឃុំកំពង់ពពិល

ចែករំលែក៖

ស្រុកពារាំង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែមករា ឆ្នាំ២០២១ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង ដឹកនាំដោយលោក វង្ស ពិសេន សមាជិកអចិន្ដ្រៃយ៍គណៈកម្មការកណ្ដាល និងជាប្រធានក្រុមការងារ អមដំណើរដោយលោម អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ខានស្រុកពារាំង លោកប្រធានគណបក្សស្រុក លោកប្រធានគណបក្សឃុំកំពង់ពពិល និងក្រុមការងារ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ កាត់ខ្សែបូដាក់អោយប្រើប្រាស់នូវក្លោងទ្វារ និងរបងទីស្នាក់ការគណបក្សឃុំកំពង់ពពិល ដើម្បីចូលរួមអបអរពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤២ ទិវាជ័យជម្នះ៧មករា និងសំណេះសំណាលជាមួយគណអចិន្ដ្រៃយ៍បក្សឃុំកំពង់ពពិល ប្រធានសាខាបក្សភូមិ។

ក្នុងឱកាសនេះដែរ លោក ប្រធាន ក៏បានលើកឡើង អំពីគុណបំណាច់របស់សម្តេចតេជោ ដែរហានលះបង់ និងយកអាយុជីវិតធ្វើជាដើមទន់ ដើម្បីរំដោះប្រទេសអោយរួចផុតពីរបបប្រល័យពូជសាសន៍ នាំមកនូវសុខសន្តិភាព ការអភិវឌ្ឍន៍លើគ្រប់វិស័យ រហូតមកដល់សព្វថ្ងៃ និងបានទប់ស្កាត់មិនអោយរបបនេះវិលត្រឡប់មកវិញសាជាថ្មីទៀត។ មានសុខសន្តិភាព រហូតមកដល់ថ្ងៃនេះ យើងត្រូវតែរួមគ្នាថែរក្សាអោយខាងតែបាន និងមិនត្រូវអោយបាត់បង់ឡើយ ទោះក្នុងតម្លៃណាក៏ដោយ។ 

ឆ្លៀតក្នុងឱកាសនេះផងដែរ លោក បានក្រើនរំលឹក ដល់ក្រុមការងារទាំងអស់ថាកូវីដ-១៩ នៅតែជាបញ្ហាក្តៅគគុកហើយសូមអោយបងប្អូន ចូលរួមទប់ស្កាត់ផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងស្តាប់តាមប្រសាសន៍របស់សម្តេចតេជោ និងការណែនាំរបស់ក្រសួងសុខាភិបាល។ 

លោក បានឧបត្ថម្ភ ដល់ស្នាក់ការគណបក្សឃុំកំពង់ពពិល ថវិកាចំនួន ១០,០០០,០០០៛ និងគណៈចាត់តាំងកម្មវិធី ៨០០,០០០៛ សរុបថវិកាអស់ ១០,៨០០,០០០៛៕

ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print