ក្មេង​ស្ទាវ​១​ក្រុម ប្រដាប់​ដោយ​ដាវ​សា​មូ​រ៉ៃ​ដេញ​កាប់​យុវសិស្សម្នាក់បណ្តាល​ឲ្យ​រង​របួសធ្ងន់​ដណ្តើមស្រីស្នេហ៍យកទៅបាត់

ចែករំលែក៖

ភ្នំពេញ ៖ ក្មេង​ស្ទាវ​១​ក្រុម ប្រដាប់​ដោយ​ដាវ​សា​មូ​រ៉ៃ​ដេញ​កាប់​យុវសិស្សម្នាក់បណ្តាល​ឲ្យ​រង​របួសធ្ងន់​ដណ្តើមស្រីស្នេហ៍យកទៅបាត់។

អំពើហិង្សា​ដេញ​កាប់​គ្នានេះ កើតឡើង​កាលពី​វេលា​ម៉ោង​០ ៣និង​១៥​​នាទី​រសៀល​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ ២០២១ នៅ​មុខ​ហាង​PRIME ចំណុច​ស្តុ​ប​ផ្លូវ​ភ្នំពេញ​-​ហាណូ​យ​កែង​នឹង​ផ្លូវ​លេខ​៩២ ក្នុងភូមិបាយាប សង្កាត់ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។

 សមត្ថកិច្ចបានឲ្យដឹងថា យុវជន​ដែល​រង​របួស​ឈ្មោះ ហុ​ក គឹ​ម​ម៉េ​ង អាយុ​១៨​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២​សាលា​សុវណ្ណ​ភូមិ​បឹង​ត្របែក ស្នាក់​នៅ​ជាមួយ​ឪពុកមា​នៅ​ភូមិ​ស្លែង​រលើង សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខរង​របួស​២​ដាវ​ចំ​ស្មា​និង​ចង្កេះ និង​ត្រូវ​បាន​នគរបាល​ខណ្ឌ​សែន​សុខ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។

តាម​អ្នក​ឃើញ​ហេតុការណ៍​និយាយ​ថា ក្មេងប្រុស​ដែល​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌុ​ប នារី​វ័យក្មេង​​ម្នាក់ ធ្វើ​ដំណើរ​តាម​ផ្លូវ​ភ្នំពេញ​-​ហាណូយ ពី​ខាងត្បូង​ទៅ​ខាងជើង ។ នៅ​ពេល​ទៅ​ដល់ចំណុច​ខាងលើ កំពុង​ឈប់​នៅ​ភ្លើងស្តុប ស្រាប់តែ​មាន​ជន​មួយ​ក្រុម​ជិះ​ម៉ូតូ​២​គ្រឿង​មាន​គ្នា​៤​នាក់ ដែល​ក្នុង​នោះ​មាន​ម្នាក់​ប្រដាប់​ដោយ​ដាវសា​មូ​រ៉ៃ បាន​មក​កាប់​បណ្តាល​ឲ្យ​រង​របួស ។ ភ្លាម​ៗ​នោះ ជន​រង​គ្រោះ​បាន​រត់គេច​ខ្លួន តែ​ត្រូវ​ក្រុម​ជន​ខាងលើ​ព្យាយាម​ដេញ​តាម​ទៀត ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា ពេល​នោះ​ជន​រង​គ្រោះ​បាន​រត់​ទាំង​រង​របួស​ឈាម​ហូរ​ជោក​ខោអាវ​បាន​ប្រមាណ​៥០​ម៉ែត្រ ក៏​ចូល​ទៅ​ក្នុង​ហាង​លក់​គ្រឿងអគ្គិសនី​មួយ​ដើម្បី​ឲ្យ​គេ​ជួយ ហើយ​ក៏​ដួល​នៅ​ក្នុង​ហាង​នោះ​តែ​ម្តង ។ លុះ​ក្រោយមក ត្រូវ​បាន​បុគ្គលិក​ហាង​សែង​ចេញ​មក​ខាងក្រៅ ដាក់​នៅ​មុខ​ច្រកចូល​ហើយ​ចាក់សោ​ពី​ក្នុង ។

ចំណែក​ក្រុម​ជន​ដៃដល់ ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន ដោយ​នាំ​នារី​វ័យក្មេង​រូប​នោះ​ទៅ​ជាមួយ​ដែរ ។ បន្ទាប់​ពី​មាន​ហេតុការណ៍​នេះ​កើតឡើង នគរបាល​ខណ្ឌ​សែន​សុខ​ក៏​បាន​ទៅ​ដល់ និង​ទាក់ទង​ហៅ​រថយន្ត​មក​ដឹក​បញ្ជូន​ជន​រង​គ្រោះ​ទៅ​សង្គ្រោះតែ​ដោយ​ចាំ​រថយន្ត​សា​មុ​យ​យូរ​ពេក ក៏​បាន​យក​រថយន្ត​អង្គភាព​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ដើម្បី​ដេរ​របួស ។

បើ​តាម​យុវជន​រង​គ្រោះ​និយាយ​ថា មុន​ពេលកើតហេតុ ខ្លួន​បាន​ឌុ​ប​នារី​ម្នាក់​ឈ្មោះ លី​ឡា ដែល​ខ្លួន​បាន​ស្គាល់ប្រមាណ​២​ខែ​មក​ហើយ គោលបំណង​ទៅ​លេង​នៅ​ផ្សារ​អី​ុ​អន​២ ហើយ​ក៏ត្រូវ​ក្រុម​ជន​នោះ​ដេញ​កាប់​បណ្តាល​ឲ្យ​រង​របួស២​ដាវ ។ ចំណ​ក​ម៉ូតូ គឺជា​របស់​នារី​រូប​នោះ ។

ទាក់ទិន​នឹង​ការ​ប្រើ​ហិង្សា​នេះ សមត្ថកិច្ច​មានការ​សង្ស័យ​ថា​ជា​រឿង​ស្នេហា​ត្រីកោណ អាចនិយាយបានថា យុវជន​រូប​នេះ​ស្រឡាញ់​នារី​ខាងលើ​ប៉ះ​ចំ​សង្សារ​របស់​ជន​ដៃដល់ ។

ពេលនេះសមត្ថកិច្ចនគរបាលខណ្ឌសែនសុខកំពុងស្រាវជ្រាវតាមរកក្រុមជនដៃដល់ដើម្បីចាប់ខ្លួនយកមកដាក់ទោសតាមផ្លូវច្បាប់៕

ដោយ៖ ចន្ទ លីហ្សា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print