ថៃ ៖ ដូចដែរអ្នកទាំងអស់គ្នាបានដឹងស្រាប់ហើយថា ពិភពលោកទាំងមូលកំពុងតែជួបបញ្ហាមួយដែរមិនទាន់ដោះស្រាយរួច ក្នុងឆ្នាំថ្មីនេះគឺ វីរុស Covid-19 ។ បើទោះបីជាមាន ការបង្ហាញថា វ៉ាក់សាំងការពារជំងឺត្រូវបានរកឃើញហើយក៏ដោយ តែយើងនៅតែឃើញបណ្តាប្រទេសធំៗដូចជា អាមេរិក បារាំង ជាដើម ចំនួនអ្នកឆ្លងក៏នៅតែកើនឡើងមិនស្រាក់ស្រាន្ត។ ដូចនេះ ដើម្បីបញ្ចៀសខ្លួនពីវីរុសកាចសាហាវនេះ អ្នកទាំងអស់គ្នាត្រូវពាក់ម៉ាសរាល់ពេលក្រៅម្តងៗ ហើយលើសពីនេះ បើមិនចាំបាច់ទេអ្នកទាំងអស់គ្នា គួរតែស្នាក់នៅផ្ទះ។
ទន្ទឹមនឹងនេះ វាពិតជាគួរឲ្យធុញទ្រាន់ និងអផ្សុកខ្លាំង រាល់ពេលត្រូវនៅផ្ទះម្តងៗ។ ប៉ុន្តែមានរឿងមួយដែលអាចជួយឲ្យអ្នកទាំងអស់គ្នា ប្រែជាមានអារម្មណ៍ស្រឡះល្អ មិនតែប៉ុណ្ណោះ ចូលចិត្តជីវិតនៅផ្ទះនោះ គឺ ការតុបតែងមុខ ឫ ជាភាសាអង់គ្លេសថា Make up។
ភ្ញាក់ពីព្រឹលឹម ចាប់ផ្តើមថ្ងៃថ្មី តែមិនភ្លេចឡើយនូវ ការរៀបចំខ្លួនប្រាណឲ្យបានសមរម្យ មានដូចជាការស្លៀកពាក់ឲ្យបានស្អាតបាត បន្ថែមMake Upបន្តិចបន្តួច រួចចាំធ្វើការងារជាក្រោយនោះ អ្នកទាំងអស់គ្នានឹងប្រែមកជាមានអារម្មណ៍ស្រស់បំពង និងមានក្តីសុខមិនខាន៕
ឥលូវនេះ សាកមកមើលពីការ Make up បែបធម្មតាៗរបស់តារាស្រីទាំងនេះវិញ ថាស្អាតដល់កម្រិតណា ៖