ផ្អើលទាំងយប់! ក្រុមក្មេងទំនើងជិះម៉ូតូជាង១០គ្រឿងមានទាំងដាវនិងដំបងព្រួតដេញវាយនិងកាប់អ្នកជិះម៉ូតូ២គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ ក្មេងទំនើងមួយក្រុមមានឈ្មោះ
ក្រុម98បាននាំគ្នាជិះម៉ូតូជាង១០គ្រឿងប្រដាប់ទៅដោយដាវសាមូរ៉ៃដេញកាប់យុវជនជិះម៉ូតូ២គ្រឿងបណ្តាលឱ្យខូចខាតយ៉ាងដំណំ និងបែកកញ្ចក់រទេះលក់ប្រហិតខ្ទេចខ្ទីអស់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១២ៈ០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៨ខែមករាឆ្នាំ២០២១តាមបណ្តោយផ្លូវអូរតែលសុខានៅចំណុចសណ្ឋាគារសុខាស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះមានគ្នា៥ទៅ៦នាក់ជិះម៉ូតូចំនួន២គ្រឿងក្នុងនោះមានម៉ូតូហុងដាឌ្រីម សេ125ពណ៌ខ្មៅស៊េរី2020ពាក់ស្លាកលេខភ្នំពេញ1IJ-1266និងមួយគ្រឿងទៀតម៉ាកស៊ុយហ្ស៊ុយគីនិច
ពាក់ស្លាកលេខកណ្តាល1AC-8215 មកអង្គុយលេងនិងអង្គុយហូបអីនៅកន្លែងលក់ប្រហិតចៀន។ពេលដល់ម៉ោងកើតហេតុខាងលើនេះក៏ស្រាបតែលេចមុខក្មេងទំនើងមួយក្រុមមានគ្នាជាង២០នាក់ជិះម៉ូតូជិត១០គ្រឿងមិនចាំម៉ាកនោះទេមានរហស្សនាមថាក្រុម98ប្រដាប់ទៅដោយដាវសាមូរ៉ៃនឹងដុំថ្មដំបងឈើជ្រុងរត់ចូលទៅកាប់ជនរងគ្រោះ ក៏ប៉ុន្តែដោយសារតែជនរងគ្រោះដឹងខ្លួនទាន់ក៏រត់បានរួចខ្លួន ប៉ុន្តែចៃដន្យអីម៉ូតូជនរងគ្រោះទាំង២គ្រឿងនោះត្រូវបានក្មេងទំនើងជាជនបង្កព្រួតវាយកម្ទេចស្ទើរតែទាំងស្រុង រីឯម៉ូតូហុងដាឌ្រីមវិញរងការខូចខាតបែកកុងទ័រនឹងរបាំងជ័រ។ចំណែកឯរទះលក់ប្រហិតចៀនវិញគឺបែកទូរកញ្ចក់ខូចខាតប្រហិតចៀនខ្ទេចខ្ទីអស់។ក្រោយបង្កហិង្សារួចហើយក្មេងទំនើងទាំងនោះបានរត់គេចខ្លួនអស់ ហើយជនរងគ្រោះខាងលើនេះបាននិយាយថាខ្លួនមិនដែលមានគំនុំអីជាមួយអ្នកណានោះឡើយហើយមិនដែលធ្លាប់ទៅវ៉ៃអ្នកណានោះទេ។

ក្រោយពេលកើតហេតុខាងលើនេះជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ជ្រោយចង្វាដើម្បីឱ្យសមត្ថកិច្ចចាត់ការទៅតាមផ្លូវច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print