ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រំលឹករឿងកន្លងទៅគឺ ថ្ងៃទី២៤ កុម្ភៈ ២០១៥។ ដោយលោកបញ្ជាក់ថាៈ លោក សម រង្ស៊ី បានមកជួបខ្ញុំនៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ហើយបានលើកឡើងអំពីវប្បធម៍សន្ទនា ។
ខ្ញុំបានប្រាប់លោក សម រង្ស៊ី ថា ខ្មែរយើងឈ្លោះគ្នាជាច្រើឆ្នាំមកហើយ ហើយក៏មានការបាត់បង់ជីវិតអស់ជាច្រើនដែរ ដូចនេះពេលនេះគួរតែខ្មែររួបរួមគ្នាហើយ ។
លោកឧបនាយករដ្ឋមន្ត្រីបន្តថាៈ បន្ទាប់ពីនេះ លោក សម រង្ស៊ី បានដាក់ក្នុងទំព័រ Facebook របស់គាត់ពីប្រទេសបារាំង នូវរូបភាពដែលបង្ហាញឲ្យឃើញថា ខ្ញុំជាមេគុកទួលស្លែងជំនួសឌុច ដែលត្រូវបានតុលាការខ្មែរក្រហមកាត់ទោសរួចហើយ ។ សូមបងប្អូនជួយពិចារណាពីទុច្ចរិតភាពរបស់លោក សម រង្ស៊ី ៕
...
ដោយ៖ សុខ ខេមរា