ភ្នំពេញ, រាជរដ្ឋាភិបាលកម្ពុជាសម្រេច បង្កើតគណៈកម្មការផលិតភាពយន្តភាគរឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” ដែលមាន លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាប្រធាន។
*គណៈកម្មការខាងលើនេះមានការកិច្ចដូចខាងក្រោម៖
– ផលិតភាពយន្តភាគរឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ” ឱ្យបានល្អត្រឹមត្រូវតាមសាច់រឿង ជាក់ស្តែងស្របតាមកាលៈទេសៈ និងដំណាក់កាលនីមួយៗប្រកបដោយគុណភាព។
– ទំនាក់ទំនងនិងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងជំនាញទាំងអស់ ដើម្បីផលិតភាពយន្តភាគនេះ ឱ្យមានភាពល្អប្រសើរប្រកបដោយគុណតម្លៃ។
– អនុប្រធាន ទីប្រឹក្សា និងសមាជិកគណៈកម្មការ ត្រូវចូលរួមប្រជុំតាមការកោះអញ្ជើញរបស់ប្រធានគណៈកម្មការ។
– អនុប្រធាន និងសមាជិកគណៈកម្មការ ត្រូវជួយបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងជូនដល់ប្រធាន គណៈកម្មការ លើការផលិតភាពយន្តភាគនេះ។
– ក្នុងករណីចាំបាច់ ទីប្រឹក្សាមានសិទ្ធិក្នុងការប្រឹក្សាយោបល់ជូនដល់គណៈកម្មការ ដើម្បីពិនិត្យនឹងសម្រេចរាល់កិច្ចការ ដែលពាក់ព័ន្ធនឹងការផលិតភាពយន្តភាគនេះ។
សូមអានលម្អិតពីសេចក្តីសម្រេចរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ចេញសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការ និងអនុគណៈកម្មការផលិតភាពយន្តភាគរឿង ” កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី”ដូចខាងក្រោមទាំងស្រុង៕
ដោយ, សិលា