នៅថ្ងៃទី៧ខែមករា ប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi បានស្នើឲ្យដកតំណែងប្រធានាធិបតីដូណាល់ត្រាំ ដោយសារតែលោកជាប់ពាក់ព័ន្ធនិងអំពើហិង្សា នៅវិមាន កាពីតូល ។ ជាមួយគ្នានោះដែរ ថ្នាក់ដឹកនំាគណបក្សសាធារណរដ្ឋ ក៏បានស្នើឲ្យចោទប្រកាន់ទោស និងដកតំណែងលោកត្រាំមុនថ្ងៃទី២០ ខែមករាឆ្នាំ២០២១។
ប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi បានស្នើដល់អនុប្រធានាធិបតីអាមេរិក លោកMike Pence ដំណើរការ ច្បាប់ធម្មនុញ្ញមាត្រា២៥ ក្នុងការដកតមណែង ប្រធានាធិបតីត្រាំ ។ ប្រធានរដ្ឋសភាបន្តទៀតថា ប្រសិនបើ អនុប្រធានាធិបតី Mike Pence មិនដកតំណែងទេនោះ សភា នឹងចោទប្រកាន់ទោសជាលើកទីពីរ ដល់ប្រធានាធិបតីដូណាល់ត្រាំ ។
ការលើកឡើងរបស់ លោកស្រីNancy Pelosi ក្រោយពេលមានសមាជិកព្រឹទ្ធភា និងរដ្ឋសភាជាច្រើនរូបបានស្នើឲ្យដកតំណែងលោកត្រាំ ដោយចោទប្រកាន់អំពើហិង្សានៅវិមានកាពីតូល គឺជាសកម្មភាពប្រឆាំងទឹកដីអាមេរិក ដូច្នេះលោកត្រាំ មិនត្រូវបន្តតំណែងប្រធានាធិបតីឡើយ។
លោកChuck Schumer សមាជិកព្រឹទ្ធសភាអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ បានលើកឡើងថា ប្រសិនបើ អនុប្រធានាធិបតីមិនមានសកម្មភាព នោះទេសភានឹងដកតំណែងលោកត្រាំ មុនពេលបញ្ចប់អាណត្តិ។
លោកត្រាំងត្រូវបានគេចាត់ទុកថានៅពីក្រោយអំពើហិង្សាក្នុងរដ្ឋសភា កាលពីថ្ងៃទី៦ ខែមករា បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើន ។ ទោះមានអំពើហិង្សា សភានៅតែបន្តកិច្ចប្រជុំ បោះឆ្នោត ហើយលោកបៃឌិនជាអ្នកឈ្នះ ផ្លូវការក្លាយជាប្រធានាធិបតីទី៤៦របស់អាមេរិក៕
រូបភាព៖ AFP/TTXVN