កីឡាការិនីលំដាប់លេខ២៩ពិភពលោក Dayana Yastremska ត្រូវហាមឃាត់ជាបណ្តោះអាសន្នចំពោះការធ្វើតេស្តសាកល្បងរកសារធាតុញៀន

ចែករំលែក៖

កីឡាការិនីវាយតឺន្នីស Dayana Yastremska លេខ២៩ពិភពលោកនិយាយថា នាងមានអារម្មណ៍តក់ស្លុតបន្ទាប់ពីមានការហាមឃាត់ជាបណ្តោះអាសន្នចំពោះការខកខានមិនបានធ្វើតេស្តសាកល្បងរកសារធាតុញៀន។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២១។

កីឡាការិនីជនជាតិអ៊ុយក្រែនវ័២០ឆ្នាំរូបនេះបាននិយាយថា នាងត្រូវបានប្រាប់ដោយសហព័ន្ធកីឡាវាយតឺន្នីសអន្តរជាតិ (ITF) ថា នាងបានធ្វើតេស្តវិជ្ជមានចំពោះសារធាតុមេតាណុលក្នុងការសាកល្បងក្រៅការប្រកួតកាលពីខែវិច្ឆិកាកន្លងទៅ

នាងបានបន្តថា “ខ្ញុំសូមបញ្ជាក់យ៉ាងមុតមាំថាខ្ញុំមិនដែលប្រើ ឬអនុវត្តបញ្ហាគ្រឿងញៀនឬសារធាតុហាមឃាត់ណាមួយឡើយ” ។

ITF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Yastremska មានសិទ្ធិក្នុងការដាក់ពាក្យទៅប្រធានសាលាក្តីឯករាជ្យដែលបានកោះហៅដើម្បីស្តាប់រឿងក្ដីរបស់នាងពីមូលហេតុដែលការផ្អាកបណ្តោះអាសន្ន” 

កីឡាការិនី Yastremska ធ្លាប់ទទួលបានចំណាត់ថ្នាក់ខ្ពស់រហូតដល់២១ពិភពលោកបានលើកឡើងថាការធ្វើតេស្តវិជ្ជមានគឺជាលទ្ធផលនៃព្រឹត្តិការណ៍ចម្លងរោគ ។ នាងមានការភ្ញាក់ផ្អើលនិងតក់ស្លុតជាខ្លាំងជាពិសេសរយៈពេល២សប្តាហ៍មុនការធ្វើតេស្តនេះ នាងបានធ្វើតេស្តអវិជ្ជមាននៅឯព្រឹត្តិការណ៍ WTA ក្នុងទីក្រុង Linz

សូមបញ្ជាក់ថា កីឡាការិនីវាយតឺន្នីស Dayana Yastremska ត្រូវបានចោទប្រកាន់ពីបទរំលោភសារធាតុញៀនកាលពីថ្ងៃទី២២ ធ្នូ ហើយការព្យួរបណ្តោះអាសន្នចូលជាធរមានកាលពីថ្ងៃទី៧ ខែមករា។ ដោយមិនទាន់មានកាលបរិច្ឆេទណាមួយត្រូវបានប្រកាសថា នឹងបើកសវនាការនៃការចោទប្រកាន់នោះទេ ការចូលរួមរបស់នាងនៅក្នុងព្រឹត្តិការណ៍ Australian Open គឺស្ថិតក្នុងភាពស្រពេចស្រពិលដោយការបើករដូវកាល Grand Slam ចាប់ផ្តើមនៅថ្ងៃទី៨ ខែកុម្ភៈខាងមុខនេះ ៕

...

ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print