តុលាការអុីរ៉ាក់ចេញបញ្ជាឱ្យចាប់ខ្លួនប្រធានាធិបតីដូណាល់ ត្រាំ

ចែករំលែក៖

តុលាការទីក្រុងបាដាដប្រទេសអុីរ៉ាក់ បានស្រាវជ្រាវការស្លាប់របស់មេទ័ពអុីរ៉ង់លោក Qassim Soleimaniនៅក្នុងអាកាសយានដ្ឋានអន្តរជាតិប្រទេសអុីរ៉ាក់ និងមេបញ្ជាការរង​លោកAbu Mahdi al-Muhandis នៃកងទ័ព al-Hashd al-Shaabi ។ តុលាការអុីរ៉ាក់បានសម្រេចចេញបញ្ជាឱ្យចាប់ខ្លួនប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ។
នៅក្នុងសេចក្តីប្រកាសរបស់គណៈកម្មការក្រសួងយុត្តិធម៌អុីរ៉ាក់​បានបញ្ជាក់ថា «ចៅក្រមតុលាការ Er-Rasafa ទទួលបន្ទុកស្រាវជ្រាវ​ការណីធ្វើឃាតមេទ័ពអុីរ៉ង់ បានចេញដីកាចាប់ខ្លួន​ប្រធានាធិបតី ដូណាល់ ត្រាំ​ ដោយផ្អែកលើមាត្រា ៤០៦ នៃក្រមព្រហ្មទណ្ឌអុីរ៉ាក់បច្ចុប្បន្ន»។ នៅក្នុងឯកសារស្រាវជ្រាវ​លើឃ្លីបវីដេអូ​​ ក្នុងនោះ លោកត្រាំបានប្រកាសថា លោកបានបញ្ជាដោយផ្ទាល់ក្នុងការសម្លាប់មេទ័ពអុីរ៉ង់។
កាលពីខែមិថុនា ឆ្នាំ​២០២០ អុីរ៉ង់​បានស្នើឲ្យកម្លាំងប៉ូលិសអន្តរជាតិ អាំងទែរប៉ូលចេញដីកាចាប់ខ្លួនលោកត្រាំ​។ នៅក្នុងពិធីបុណ្យខួប​១ឆ្នាំ នៃការស្លាប់របស់មេទ័ពអុីរ៉ង់ រដ្ឋាភិបាលទីក្រុងតេអេរ៉ង់​បានស្នើជាលើកទីពីរ​ដល់ប៉ូលិសអន្តរជាតិ ចេញនិវេទន៍ក្រហមចាប់ខ្លួនលោកត្រាំ។
មេទ័ពអុីរ៉ង់​Qassim Soleimani​ រងការវាយប្រហារសម្លាប់ដោយយន្តហោះគ្មានមនុស្សបើក​នៅអាកាសយានដ្ឋានអន្តរជាតិ ទីក្រុងបាដាដប្រទេសអុីរ៉ាក់ នាថ្ងៃទី​៣ខែមករាឆ្នាំ​២០២០​។ ការវាយប្រហារសម្លាប់នោះ គឺទទួលបទបញ្ជាពីប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print