ពលរដ្ឋប្រទះឃើញសពអណ្តែកទឹកក្នុងស្ទឹងតាហោ បង្កការភ្ញាក់ផ្អើលជាខ្លាំង

ចែករំលែក៖

   ភ្នំពេញ​ ៖​ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពមនុស្សស្លាប់អណ្តែកទឹក បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ស្ថិតនៅក្នុងស្ទឹងតាហោ ភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

​   សមត្ថកិច្ច បញ្ជាក់ថា សពខាងលេីមានឈ្មោះ ភួង បញ្ញា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះ បច្ចុប្បន្នស្នាក់នៅភូមិក្បាលទំនប់ សង្កាត់បឹងទំពុង ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​    តាមប្អូនប្រុសបង្កើតរបស់សព ឈ្មោះ ភួង រតនា បានឱ្យដឹងថា ជនរងគ្រោះមានជំងឺសសៃប្រសាទរយៈពេល២ឆ្នាំមកហើយ ដោយបាត់ពីផ្ទះរយៈពេលបីថ្ងៃពីយប់ គឺបានបាត់ពីផ្ទះតាំងពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ហើយក្រុមគ្រួសារបានខំដើរស្វែងរក និងផ្សព្វផ្សាយតាមវិទ្យុABC ផងដែរ។ នៅថ្ងៃកើតហេតុ គាត់ក៏បានឃើញសារព័ត៌មានផ្សាយថា មានករណីមនុស្សស្លាប់អណ្តែតទឹក នៅទីតាំងកើតហេតុខាងលើ ទើបពេលគាត់មកមើលឃើញថាជាបងប្រុសរបស់គាត់ពិតប្រាកដមែន។

​     តាមការធ្វើកោសល្យវិច័យ របស់ក្រុមគ្រូពេទ្យវិទ្យាសាស្ត្រ នៃស្នងការនគរបាលរាជធានីភ្នំពេញ គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន បញ្ជាក់ថា ឈ្មោះ ភួង បញ្ញា (សព) ស្លាប់ដោយសារលង់ទឹកពិប្រាកដមែន។

​    បច្ចុប្បន្ននេះ សពត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុ រួចប្រគល់អោយទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print