ប្រទះឃើញសាកសពបុរសដែលបើកឡំប្រឺតាមកលោតទឹកពីលើស្ពានជ្រោយចង្វាកាលពីយប់ថ្ងៃទី៦មករាហើយ

ចែករំលែក៖

ភ្នំពេញ៖ ​ហេតុការណ៍​ប្រទះឃើញសពអ្នកលោតទឹកនេះបាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១និង៣០នាទីរសៀលថ្ងៃទី៨ ខែ​មករា​ ឆ្នាំ២០២១​ នៅត្រង់ចំណុចក្បែរសណ្ឋាគារសុខា ក្នុងសង្កាត់​ជ្រោយចង្វាខណ្ឌ​ជ្រោចង្វា រាជធានី​ភ្នំពេញ​ ។ 

គួររំលឹកផងដែរថា កាលពីវេលាម៉ោង៨យប់ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ​បុរស​ខាង​លើ​មានឈ្មោះ​ សំ​ បញ្ញា​ អាយុ​២៤ឆ្នាំ​  មុខរបរ​រត់​ឡំប្រឺតា បច្ចុប្បន្ន​ស្នាក់​នៅ​ផ្ទះ​ជួលក្នុងភូមិ​ព្រែក​តាគង់​ សង្កាត់​ចាក់​អង្រែ​លេី​ ខណ្ឌ​មាន​ជ័យ​ រាជធានី​ភ្នំពេញ​ជាមួយ​ប្រពន្ធ​​ ហើយមានស្រុកកំណេីត​នៅ​ភូមិ​ព្រៃ​តាបេស​ ឃុំ​ពោធិ៏​ ស្រុក​ ស្រី​សន្ធរ​ ខេត្ត​កំពង់​ចាម​ ។

គួររំលឹកបន្ថែមថា ដោយសារតែ ទាស់ពាក្យសម្តីគ្នាជាមួយប្រពន្ធរបស់ខ្លួន ពាក់ព័ន្ធនឹងការរៀបចំគម្រោងធ្វើបុណ្យគម្រប់ខួប៣ឆ្នាំជូនសពម្តាយទើបបុរសដែលជាប្តីបើកឡំប្រឺតាពណ៌​ស​លាយ​ក្រហម​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1HJ-8498  ធ្វើ​ដំណើរ​ឡើង​ស្ពាន​ជ្រោយចង្វា​ ក្នុងទិសដៅ​ពី​កេីត​ទៅ​លិច​ ហើយពេលមកដល់​ពាក់​កណ្តាល​ស្ពាន​ក៏​ឈប់​ឡំប្រឺតាអែប​កៀន​ រួច​ក៏​លោត​ចុះ​ទឹកតែ​ម្តង​ ដោយ​បន្សល់​ទុក​ស្បែក​ស៊ក​មួយ​គូនៅ​ក្បែរ​បង្កាន់​ដៃ​ស្ពាន​ និង​ឡំប្រឺតាមួយ​គ្រឿង​ ។ 

រហូតមកដល់វេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី ៨ ខែមករា ឆ្នាំ២០២១ ទើបសពបុរសខាងលើបានអណ្តែតតាមទន្លេសាបមកដល់ចំណុចក្បែរសណ្ឋាគារសុខា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ហើយត្រូវប្រជាពលរដ្ឋប្រទះឃើញរាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូលដ្ឋាន រហូតដល់កម្លាំងសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រូសារមកដល់ទីតាំងកើតហេតុ រួចស្រង់សពបុរសខាងលើឡើងមកលើគោក។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានប្រគល់សពជនរងគ្រោះឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print