ជនជាតិចិន២នាក់ឈ្លោះគ្នាយកកាំបិតចុងស្រួចចាក់ បណ្តា​លឲ្យភាគីទៀតម្ខាងស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈជនជាតិចិនម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីឈ្លោះគ្នាជាមួយជនជាតិចិនដូចគ្នាយកកាំបិតចុងស្រួចចាក់ភាគីម្ខាងទៀតចំបំពង់ ក បណ្តាលឲ្យស្លាប់ ចំណុចកាស៊ីណូហ្គេនទីងក្រុងប៉ោយប៉ែតនៅវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី៧ ខែ មករា ឆ្នាំ២០២១ នៅចំណុចកាស៊ីណូ ហ្គេនទីង ជាន់ទី១១ បន្ទប់លេខ១១១១ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត 

នគរបាលប្រាប់ឲ្យដឹងថា៖ក្រោយពីកើតហេតុកម្លាំងនគរបាលប៉ោយប៉ែត ដឹកនាំដោយឯកឧត្តមមាស ច័ន្ទពិសិដ្ឋព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ​បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវក្នុង ករណីឃាតកម្មនេះ  បង្កដោយជនជាតិចិនដូចគ្នាដែលជនសង្ស័យជាដៃដល់ឈ្មោះ សាយ សឺសាន ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅបន្ទប់ជួល ។ជនរងគ្រោះឈ្មោះ លីវ យីហ្វុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិនដូចគ្នា ស្នាក់នៅបន្ទប់ជួលជាមួយជនសង្ស័យ ។

សមត្ថកិច្ចបានបន្តថា៖នៅមុនពេលកើតហេតុ ជនដៃដល់និងជនរងគ្រោះបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង រហូតដល់ជនដៃដល់ឈ្មោះ សាយ សឺសាន យកកាំបិតចុងស្រួចដងជ័រពណ៌ខ្មៅប្រវែង ៤០សង់ទីម៉ែត្រ ចាក់ទៅលើឈ្មោះ លីវ យីហ្វុង បណ្ដាលឲ្យរងរបួសធ្លាយបំពង់កផ្នែកខាងស្ដាំ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ចំណែកជនសង្ស័យក្រោយកើតហេតុភ្លាមៗត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនយកមកសួរនាំនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី ៕ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print