ម្ចាស់មេដាយប្រាក់អត្តពលិក Luvo Manyonga របស់អាហ្វ្រិកខាងត្បូងត្រូវហាមឃាត់មិនឲ្យចូលរួមប្រកួតដោយសារប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

សារព័ត៌មាន BBC Sport បានឲ្យដឹងនៅព្រឹកថ្ងៃទី៩ មករា ២០២១ថា ម្ចាស់មេដាយប្រាក់លោតចម្ងាយអូឡាំពិក Luvo Manyonga ត្រូវបានព្យួរជាបណ្តោះអាសន្នចំពោះការរំលោភច្បាប់ប្រឆាំងគ្រឿងញៀនចំនួន៣លើកក្នុងរយៈពេល ១២ ខែ។

កីឡាករអត្តពលិកសញ្ជាតិអាហ្រ្វិកខាងត្បូងវ័យ៣០ឆ្នាំរូបនដែលបានរំលោភច្បាប់ប្រឆាំងញៀនគ្រឿងញៀនរូបនេះ អាចត្រូវបានហាមឃាត់រយៈពេលឆ្នាំចំពោះការបរាជ័យក្នុងការមិនបង្ហាញខ្លួន ដើម្បីឆែកសុខភាពមុនពេលប្រកួត

ព្រឹត្តិការណ៍អូឡាំពិកតូក្យូឆ្នាំ២០២០ ដែលត្រូវបានពន្យារពេលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ។ កីឡាករ Manyonga ស្ថិតក្នុងចំណោមអ្នកដែលចង់ឈ្នះមេដាយមាសនៅទីក្រុងតូក្យូបន្ទាប់ពីបានឈ្នះពានរង្វាន់ពិភពលោកប្រចាំឆ្នាំ២០១៨ និងពានរង្វាន់ Commonwealth

ក្នុងឆ្នាំ២០១២ Luvo Manyonga ត្រូវបានហាមឃាត់មិនឱ្យចូលរួមកីឡាអត្តពលកម្មអស់រយៈពេល ១៨ខែបន្ទាប់ពីការធ្វើតេស្តវិជ្ជមានចំពោះសារធាតុ crystal meth

ស្ថាប័សុច្ចរិតភាពអត្តពលកម្ម (AIU) បានអះអាងថា អត្តពលិកត្រូវតែផ្តល់ព័ត៌មានលំអិត និងត្រឹមត្រូវអំពីកន្លែងស្នាក់នៅរបស់ពួកគេជាមធ្យោបាយមួយដើម្បីធានាឱ្យមានការគោរពច្បាប់ប្រឆាំងគ្រឿងញៀន

ការខកខានកន្លែងស្នាក់នៅប្រឆាំងនឹងអត្តពលិកនឹងត្រូវបានកត់ត្រាទុកប្រសិនបើពួកគេមិនបានបញ្ជូនព័ត៌មានកន្លែងស្នាក់នៅរបស់ពួកគេតាមពេលវេលាដែលបានកំណត់មិនបានផ្តល់ព័ត៌មានលម្អិតឬព័ត៌មានគ្រប់គ្រាន់ដល់អ្នកគ្រប់គ្រង។

យោងតាមវិធានប្រឆាំងគ្រឿងញៀនរបស់អត្តពលិកពិភពលោក ការរួមបញ្ចូលគ្នាដោយមិនបានផ្តល់ព័ត៌មាន និងការពិនិត្យសុខភាពក្នុងរយៈពេល១២ខែគឺជាការបំពានមួយ។ សម្រាប់ Manyonga ត្រូវបានចោទប្រកាន់ដោយ AIU កាលពីថ្ងៃទី២៣ ធ្នូឆ្នាំមុន ប្រសិនបើគាត់ទទួលយកសេចក្តីសម្រេចនេះ AIU អាចចេញការដាក់ទណ្ឌកម្មជាអតិបរមានៃការហាមឃាត់រយៈពេលឆ្នាំ។

ប្រសិនបើគាត់សម្រេចចិត្តប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការដាក់ទណ្ឌកម្មករណីនេះនឹងត្រូវបានបើកសវនាការដោយតុលាការឯករាជ្យមុនពេលការសម្រេចចិត្តចុងក្រោយត្រូវបានធ្វើឡើង។ កាលពីខែឧសភា ឆ្នាំ ២០២០ Manyonga ត្រូវបានពិន័យជាប្រាក់ចំពោះការផឹកគ្រឿងស្រវឹងជាសាធារណៈ និងរំលោភលើការរឹតត្បិតយ៉ាងតឹងរ៉ឹងរបស់ស្ថាប័នអត្តពលិកអាហ្វ្រិកខាងត្បូង

...

ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print