នគរបាលខេត្តមណ្ឌលគិរី បញ្ជូនខ្លួនយុវតីម្នាក់ ទៅគ្រួសារវិញ ក្រោយទទួលបានពាក្យបណ្តឹងក្នុងករណីពង្រត់គ្នា

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖​ នគរបាលខេត្តមណ្ឌលគិរី ក្រោយពេលទទូលបានពាក្យ បណ្តឹងពីគ្រួសារតាមរយៈស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អំពីករណីពង្រត់គ្នា បានឃាត់ខ្លួនយុវតីម្នាក់ ក្នុងក្រុងសែនមនោរម្យ បញ្ជូនអោយទៅក្រុមគ្រួសារវិញ កាលពីថ្ងៃ២០ ខែកុម្ភៈ ឆ្នាំ២ឥ១៦។

ស្នងការនគរបាលខេត្តមណ្ឌលគិរី លោក តូច យ៉ុន បានអោយអ្នកសារព័ត៌មានដឹងនៅព្រឹកថ្ងៃ២១ខែកុម្ភៈថា នគរបាលបានធ្វើការ ឃាត់ខ្លួនយុវតីម្នាក់មានឈ្មោះខូវ នីតា ភេទស្រី អាយុ១៦ឆ្នាំ មានទីលំនៅសង្កាត់វាលវង់ ខណ្ឌ៧មករា ក្រុងភ្នំពេញ។ ដោយយោងពាក្យបណ្តឹងករណីពង្រត់ តាមរយៈការិយាល័យប្រឆាំងការជួញដូរមនុស្សរាជធានីភ្នំពេញ សមត្ថកិច្ចខេត្តមណ្ឌលគិរី បានកំណត់បានភិនភាគយុវតីខាងលើ និងបានឃាត់ខ្លួនយកមកសួរនាំនៅស្នងការដ្ឋានខេត្ត។

លោកបន្តថា ក្រោយការសាកសួរ យុវតីខាងលើ បានអោយដឹងថា ខ្លួនបានពង្រត់គ្នាជាមួយសង្សារឈ្មោះឃី សុខុម អាយុ១៨ឆ្នាំ ហើយសង្សារនោះ បានអោយនាងធ្វើដំណើរមកខេត្តមណ្ឌលគិរីមុន ហើយរូបគេនិងមកតាមក្រោយ។

សូមបញ្ជាក់ថា យុវតីរូបនេះបានចាកចេញពីផ្ទះតាំងពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦មកម្លេះ។ បច្ចុប្បន្ន សមត្ថកិច្ចបានប្រគល់ យុវតីខាងលើជួនក្រុមគ្រួសារវិញហើយ ចំណែកឈ្មោះឃី សុខុម ប្រហែលជាដឹងខ្លួនមុនរួចគេចខ្លួនបាត់តែម្តង៕

6

...

ដោយ៖ ហេង ថារិទ្ធ (ឦសាន)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print