លោក អួន បឋម ហៅ សាយ បានស្វែងរកថវិការបរិច្ចាគបានទឹកប្រាក់ចំនួនប្រមាណជាង ៤៥ម៉ឺនដុល្លារអាមេរិក ដែលបានផ្ដល់ជូនមន្ទីពេទ្យកុមារអង្គរនៅខេត្តសៀមរាប

ចែករំលែក៖

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមល្ងាចថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១  កម្មវិធី “រត់ដើម្បីមនុស្សធម៌ជាមួយសាយ” របស់លោក អួន បឋម ហៅ សាយ បានស្វែងរកថវិការបរិច្ចាគបានទឹកប្រាក់ចំនួនប្រមាណជាង ៤៥ម៉ឺនដុល្លារអាមេរិក ដែលបានផ្ដល់ជូនមន្ទីពេទ្យកុមារអង្គរនៅខេត្តសៀមរាប ដោយ សាយ បានរត់ឆ្លងកាត់ ២១ រាជធានី-ខេត្ត ជុំវិញព្រះរាជាណាចក្រកម្ពុជា ក្នុងចម្ងាយប្រមាណ ២៣០០ គីឡូម៉ែត្រ។ កម្មវិធី “រត់ដើម្បីមនុស្សធម៌ជាមួយសាយ” ទទួលបានការគាំទ្រ និងចូលរួមបរិច្ចាគយ៉ាងច្រើនពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរតាមរយៈការលេងហ្គេម 1$ Challenges ដោយបរិច្ចាគផ្ទាល់ទៅកាន់គណនីធនាគាររបស់មន្ទីរពេទ្យកុមារអង្គរ។

គួរបញ្ជាក់ដែរថា   កម្មវិធី “រត់ដើម្បីមនុស្សធម៌ជាមួយសាយ” បានចាប់ផ្ដើមនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ដែលចាប់ផ្ដើមរត់ចេញពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបញ្ចប់នៅទីតាំងចាប់ផ្ដើមវិញនៅថ្ងៃស្អែក ទី១០ មករា ឆ្នាំ២០២១ នេះ ដោយ សាយ នឹងរត់ចេញពីក្រុងតាខ្មៅ ខេត្តកណ្ដាល ទៅកាន់គោលដៅបញ្ចប់ក្នងចម្ងាយ ២១គីឡូម៉ែត្រ៕

ដោយ៖សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print