រថយន្តហ៉ីយ៉ាន់ដាយដឹកទំនិញបើកឡើងខឿនពុះ ចែកផ្លូវបុកស្លាកប៉ាណូអស់មួយដើម

ចែករំលែក៖

ភ្នំពេញ​៖​  រថយន្តហ៉ីយ៉ាន់ដាយដឹកទំនិញមួយគ្រឿងសង្ស័យតៃកុង ងងុយដេកក៏បេីកឡេីងខឿនពុះចែកផ្លូវនិងបុកបង្គោលស្លាកប៉ាណូមួយដេីមទៀតដួលរាបស្មេីដល់ដីសំណាងមិនមានមនុស្សរងរបួស។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង២រសៀល​ ថ្ងៃទី០៩​ ខែមករា​ ឆ្នាំ២០២១​ នៅផ្លូវចោមចៅ​ ភូមិជ្រៃកោង​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកហ៉ីយ៉ាន់ដាយពណ៌​ សឆ្នូតខៀវ​ ពាក់ស្លាកលេខភ្នំពេញ3E 2924 ធ្វេីដំណេីរក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុសង្ស័យតៃកុង ងងុយដេកក៏រេចង្កូតមកខាងឆ្វេងដៃឡេីងខឿនពុះចែកផ្លូវនិងបុកបង្គោលស្លាកប៉ាណូមួយដេីមទៀតដួលរាបស្មេីដល់ដីសំណាងមិនមានមនុស្សរងរបួស។ 

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុនិងទំនាក់ទំនងទៅជំនាញមកធ្វេីការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕

ដោយ៖សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print