មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ ចុះត្រួតពិនិត្យ ការងារបង្កបង្កើនផលអង្គភាពចំណុះ ក្នុងការលើកកម្ពស់ជីវភាព និងសុខមាលភាពទ័ព

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែ មករា ឆ្នាំ ២០២១ ឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៦ ព្រមទាំងនាយទាហាន នាយទាហានរង បានអញ្ជើញចុះត្រួតពិនិត្យ ការងារសាងសង់ ជំរុំ ជម្រកស្នាក់នៅ គិលានដ្ឋាន លើកទំនប់បង្ហៀទឹក សម្រាប់ស្រោចដំណាំ និងចិញ្ចឹមត្រីការងារបង្កបង្កើនផល ការងារ ចិញ្ចឹមសត្វ របស់វរសេនាតូចអន្តាគមន៍លេខ ២៦២ និង វរសេនាតូចអន្តរាគមន៍លេខ២៦៣ ចំណុះកងពលតូចអន្តរាគមន៍លេខ៦។

ក្នុងឱកាសចុះត្រួតពិនិត្យ ការងារបង្កបង្កើនផល និងកសាងអង្គភាព ឧត្តមសេនីយ៍ទោ ឈុំ ខេង  មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ បាននាំមកនូវការផ្តាំផ្ញើពីសំណាក់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត  ដែលធ្វើយ៉ាងណាឱ្យ នាយទាហានរង ពលទាហានទាំងអស់ធានាឱ្យបានជំរុំជម្រកស្នាក់នៅឱ្យបានសមរម្យ មានការហូបចុកគ្រប់គ្រាន់ ពិសេសបំផុតនោះឱ្យនាយទានហានរង ពលទាហានទាំងអស់ បន្តការហ្វឹកហ្វឺនសិក្សារៀនសូត្រ ដើម្បីត្រៀមចល័តអន្តរាគមន៍ ចុះជួយប្រជាពលរដ្ឋក្នុងគ្រោះមហន្តរាយផ្សេងៗឱ្យទាន់ពេលវេលា ត្រៀមការពារ បុព្វហេតុជាតិមាតុភូមិ ក្នុងនោះផងដែរ យោងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់ ឧត្តមសេនីយ៍ទោ មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៦ ចាំបាច់កាត់បន្ថយនូវការនាំចូលផលិផល ក៏ដូចជាត្រី សាច់ បន្លែ ដែលនាំចូលមកពីខាងក្រៅ ដូច្នេះអង្គភាពខិតខំប្រឹងប្រែង បង្កើនការចិញ្ចឹមត្រី ដាំបន្លែផ្សេងៗ ដើម្បីផ្គត់ផ្គង់ដល់កម្លាំងគ្រប់គ្រាន់ ក្នុងអង្គភាពជៀសវាងនូវការប្រើប្រាស់អាហារត្រីសាច់បន្លែដែលយកមកពីខាងក្រៅ សំបូរទៅដោយសារធាតុគីមី៕

ដោយ៖សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print